EP18: គីមថេហ្យុងជាសង្សារខ្ញុំ

3.7K 262 0
                                    

#ព្រឹកថ្ងៃថ្មី

ជុងហ្គុកសន្សឹមបើកត្របកភ្នែកឡើងម្ដងបន្តិចៗដោយមិនចប់ភ្លឹកនូវបរិវេណបន្ទប់ទាល់សោះ ព្រោះតែពេលនេះគេកំពុងតែឈឺក្បាលមិនទាន់បាត់នោះទេ គេមិនសោះថាផឹកស្រាហើយវាឈឹក្បាលបែបនេះ បើដឹងដូច្នេះនាយមិនផឹកវានោះទេ។ រាងក្រាស់លើកដៃញីក្បាលបន្តិចដើម្បីបន្តិចការឈឺក្បាលរបស់ខ្លួនហើយក៏ចាប់ភ្លឹកនិងបន្ទប់ដែលគេកំពុងនៅ ដែលដឹងក្នុងចិត្តយ៉ាងច្បាស់ថាបន្ទប់មួយនេះមិនមែនជាបន្ទប់របស់គេទេតែវាជាបន្ទប់របស់...

ជុងហ្គុកគិតឡើងបន្តិចហើយក៏ងាកមកមើលនាយតូចដែលកំពុងគេងស្កប់ស្កល់នៅក្នុងរង្វង់ដៃរបស់គេ បង្ហាញឲឃើញនូវស្នាមញញឹមយ៉ាងប្រឹមប្រិយរបស់អ្នកកម្លោះ។ រាងក្រាស់គេងសម្លឹងមើលមុខច្រមិចរបស់រាងតូចហើយក៏ញញឹមឡើង ចំណែកឯក្លិនតបស់ក្មេងតូចនេះវិញធ្វើឲគេឈ្លក់វង្វេងមិនចហ់ឈប់ហិតទាល់តែសោះហើយ

« យើងស្រឡាញ់ឯងណាស់ដឹងទេថេហ្យុង »ជុងហ្គុក និយាយឡើងទាំងសប្បាយក្នុងចិត្ត ហើយក៏ លោ មុខមកថើបថ្ពាល់ក្រពុំរបស់នាយតូចដែលកំពុងគេងមិនដឹងខ្យល់អី។ ក្រោយពេលរាងក្រាស់ថើបនាយតូចបានបន្តិច ថេហ្យុងក៏មមើលជូតមុខខ្លួនឯងព្រោះតែវារំខានដំណេករបស់គេ

« ថេហ៍ក្រោកឡើង »ជុងហ្គុក អោនទៅខ្សឹបនិងត្រចៀកនាយតូចដោយសម្លេងស្រាលៗនិងនិយាយដោយបង្អូសសម្លេងតិចៗ

« អ្ហឹម ងងុយណាស់ »

« ក្មេងល្មោភដេក »រាងក្រាស់សើចឡើងហើយក៏យកដៃផ្ទាតើថ្ងាសរាងតូចដែលនៅបិទភ្នែកដេកមិនចង់ងើបទាល់តែសោះ។ គ្រាន់តែសម្លេងរបស់ជុងហ្គុកភ្លាម សមីខ្លួនដែលជាម្ចាស់បន្ទប់ក៏បើកភ្នែកឡើងយ៉ាងលឿនហើយក៏ក្រោកមកនិយាយជាមួយនាយ

« ហា៎នេះលោកភ្ងាក់ហើយអ្ហេស? »ថេហ្យុង ដែលទើបតែងើបមីងមាំុងៗមិនទាន់អស់ងងុយនោះ ងាកមកសួររាងក្រាស់ដែលឈរសើចមិនឈប់។ នេះយ៉ាងមិចនេះ?? គេគេងអាក្រក់មើលណាស់ទៅហីទើបបានជាឈរសើចដូចមនុស្សឆ្កួតទៅកើត

« ក៏ឃើញហើយ »

« ម៉េចក៏មិនដាស់ខ្ញុំផង នេះម៉ោងប៉ុន្មានហើយ »ត្រូវហើយ អាឡែងតែគិតនិងរឿងប្រុសម្នាក់នេះភ្លេចឲឆឹងទៅថានេះម៉ោងប៉ុន្មានហើយ។ ពេលលឺនាយតូចសួរបែបនេះជុងហ្គុកក៏ទាញទូរស័ព្ទខ្លួនឯងមកមើលហលយក៏តបទៅវិញទាំងមុខស្មើ

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now