២ឆ្នាំកន្លងផុតទៅទីបំផុតថ្ងៃដែល Jungkook រង់ចាំបានមកដល់ព្រោះពេលនេះ Taehyung បានរៀនចប់សព្វគ្រប់អស់ហើយ ឯការងាររបស់ជុងហ្គុកវិញគឺរលូនដូចគ្នា ជាក្រុមហ៊ុនដែលនៅចាត់ថ្នាក់លេខមួយខាងទីផ្សារលក់។ ហើយថ្ងៃនេះដែលគឺជាថ្ងៃអាពាហ៍ពិពាហ៍របស់ Jungkook និងTaehyung ជាថ្ងៃដែលពួកទន្ទឹមរង់ចាំមកជាយូរ ទីបំផុតពួកគេក៏អាចដឹកដៃគ្នាចូករោងការតាមបំណងរបស់ពួកគេហើយ
#បន្ទប់កូនក្រមុំ
« Taeឯងស្អាតខ្លាំងណាស់ »Jimin និយាយសរសើរមិត្តពីខាងក្រោយដែលពេលនេះរាងតូចកំពុងតែតុបតែងខ្លួន
« អរគុណ »Tae ញញឹមបិទមាត់មិនជិតសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ទាំងក្ដីរំភើបព្រោះថ្ងៃនេះជាថ្ងៃពិសេសរបស់គេ ថេយ៉ុងគេដេកមិនលក់ពេញមួយថ្ងៃព្រោះតែរំភើបពេក មិនស្មានថាគេអាចមានថ្ងៃនេះបាន
« ខ្សែករសិស្សច្បងឲមក ពិតជាស្អាតមែនណាកាមីន »Jinhyung បើកប្រអប់ខ្សែក.ឡើងសរសើរមិនដាច់ពីមាត់ទាល់តែសោះ មិនចេះតែបញ្ចូលទេខ្សែក.នេះពិតជាស្អាតរកអ្វីមកប្រៀបផ្ទឹមបាននោះទេ។
« លឺមកថាឌីហ្សាញមកខ្លួនឯង មានតែមួយខ្សែនៅលើពិភពលោក សាកសមពាក់នៅលើមនុស្សដែលស្អាតដូចជាឯងណាស់ »Jimin និយាយបន្តពីនាងតូចសម្លឹងមើលខ្សែក.ពេជ្យដែលបញ្ចេញពន្លឺចាំងផ្លាត ចែងចាំងតែម្ដងហើយ។
តុកៗ
« Tae កូនតែងខ្លួនហើយឬនៅ ភ្ងៀវមកគ្រប់អស់ហើយ»Mrs Kim ស្រែកសួរពីខាងក្រៅ
« កូនរួចរាល់ហើយ »Tae ងើបពីលើកៅអីដើរទៅបើកទ្វារដោយមិនភ្លេចស្រែកប្រាប់ទៅគាត់វិញដូចគ្នា។
« ថ្ងៃនេះកូនស្រស់ស្អាតខ្លាំងណាស់ »Mrr Kim លាន់មាត់សរសើរកូនប្រុសទាំងញញឹមប្រឹមប្រៃដែលមានកូនប្រុសស្អាតលើសមនុស្សស្រីទៅទៀត។ ត្រូវហើយថ្ងៃនេះថេយ៉ុងពិតជាស្អាតណាស់ ស្អាតលើសមនុស្សស្រីទាំងអស់ទៅទៀត សម្លៀកបំពាក់ពណ៌ស ពាក់ទៅខ្លួននាយតូចប្រៀបដូចជាទេវបុត្រដែលចុះមកពីឋានសួគ៌។
« លោកប៉ាកុំបញ្ចូលកូនពេកអី »Tae អៀនឡើងរឹងខ្លួនដែល ថ្ងៃនេះមានតែមនុស្សសរសើរគេរហូតដល់ថ្នាក់គេអៀនមិនចង់ឲអ្នកណាឃើញទៅហើយ។
YOU ARE READING
💘You're Mine kimTaehyung🔥(Complete ✔️)
Actionបងស្រលាញ់អូនមិនថាអូនជាអ្នកណា មកពីណាក៏បងនៅតែស្រលាញ់អូនដែល អូនជាកម្មសិទ្ធិបង Kim Taehyung Date: 24/02/21 - 02/02/22 Author: ចន រ៉ាហ្វា