EP33: យើងចង់ផឹក

2.6K 213 3
                                    

#ក្នុងថ្នាក់

  ក្រោយមកដល់ក្នុងថ្នាក់ Taehyung គិតតែពីអង្គុយយំមិនឈប់ មិននិយាយរកអ្នកណាឡើយទោះបីជាមានជីនហ្យុងនិងជីមីនអង្គុយលួងលោមក៏ដោយក៏មិនអាចធ្វើឲនាយតូចឈប់យំបានដែល គិតទៅ Taehyung យំចង់ពីរម៉ោងទៅហើយធ្វើឲមិត្តទាំងពីរអស់សម្ថភាពនិងលួងលោមហើយ បានត្រឹមតែអង្គុយមើលកម្លោះតូចយំឲអស់ចិត្ត។

« Tae ឯងមិនអីទេមែនទេ? » Jimin ងើយមុខបន្លឺជាសំណួរទៅកាន់មិត្តក្រោយឃើញមិត្តរាងគ្រាន់បើបន្តិចនិងមិនភ្លេចហុចក្រដាសជូតមាត់ទៅឲដើម្បីជូតទឹកភ្នែកដែលហូរមកដូចទឹកទន្លេបាក់ទំនប់។

« គ្នាមិនអីទេ » Tae ក្រវីក្បាលបញ្ជាក់ថាគេមិនអីនោះទេនិងលូកដៃទៅទទួលយកក្រដាសយកមកជូតទឹកភ្នែកដែលនៅលើផ្ទៃមុខ

« ឈប់យំទៅ ចាំយើងនិងប្រដៅនាងនោះឲដឹងដៃម្ដង » Jinghyung លាត់ដៃអាវឡើងនិងទះស្មាមិត្តនិងមិនភ្លេចនិយាយដោយទឹកមុខមាំក្ដាប់ដៃចង់តែចាប់នាងនិងមកទះឲណាណីទេ ដែលហ៊ានធ្វើឲមិត្តគេខូចចិត្តបែបនេះ ប្រហែលជានាងត្រូវចង់ថ្នាំខ្លាំងហើយទើបមិនខ្វល់ពីការគម្រាមរបស់នាងលើកមុននោះ។

« នេះញាំុអីសិនទៅ ឯងយំយូរហើយមិនទាន់ញាំុអីទេ » Jimin ហុចនំប័ុឲមិត្តញាំុបានទ្រាំពោះខ្លះព្រោះនាយតូចមិនបានមានអ្វីជាប់ពោះតាំងពីព្រឹកមកម្លេះអីឡូវនេះជិតថ្ងៃត្រង់ទៀតទៅហើយ។

« យើងលេបមិនចូលទេ » Tae ក្រវីក្បាលមិនទទួលព្រោះគេលេបអ្វីមិនចូលទេ នៅពេលនេះ

« មិនអីទេហេស? » LyLy អោបដៃដើរចូលមកសួរដោយភ្ជាប់ជាមួយទឹកមុខរាបស្មើធ្វើឲ ជីមីនក៏ដូចជាជាជីនហ្យុងហាក់ភ្ងាក់ផ្អើលនិងចារិកនាងជាខ្លាំងដែលផ្លាស់ប្ដូរ 150° មិនដូចជាលីលីដែលនាងស្គាល់ទេ លីលីដែលតែងតែរំអួយតែមើលពេលនេះចុះមុខនាងមឺុងម៉ាត់មិនលេងសើចដូចមុនទេ។

« LyLy នាងមកទីនេះធ្វើអី » Jimin ដើរមកសួរនាងក្រមុំដែលដើរចូលមកទាំងចម្លែកចិត្តមិនដឹងជានាងមកមានបំណងអ្វីទេដឹង ធ្វើឲរាងតូចតែងតែប្រុងប្រយ័ត្នជាមួយនាង ព្រោះម្ដងណាដែលនាងមិនដែលមកបង្កររឿងឲ Taehyung ទៅ?

💘You're Mine kimTaehyung🔥(Complete ✔️)Where stories live. Discover now