នៅទីធ្លាសួនច្បារសាលាដល់សែនស្ងប់ស្ងប់មិនមានមនុស្សណាម្នាក់មកទីនេះឡើយលើកលែងតែគូរស្នេហ៍មួយគូរនេះដែលចាកចេញពីកម្មវិធីជប់លៀងមកអង្គុយគយគន់ផ្កាក្រោមពន្លឺដួងខែតែពីរនាក់ទៅវិញទាំងដែលអ្នកផ្សេងកំពុងតែសប្បាយរីករាយក្នុងពិធីនេះ។
« Taeហា៎ »បន្ទាប់ពីអង្គុយស្ងៀមមិននិយាយអ្វីជាយូរទីបំផុតរាងក្រាស់ក៏សម្រេចចិត្តបង្ហើបបបូរមាត់និយាយទៅកាន់រាងតូចមុន។
« ហឹុម »
« បងសួរអូនអូនត្រូវឆ្លើយការពិតលឺទេ? »Jungkook វាចាដោយសម្ដីមឺុងម៉ាត់ទឹកមុខច្បាស់លាស់ ក្នុងចិត្តមានរឿងជាច្រើនដែលចង់សួរទៅថេយ៉ុង។
« បាន »
« មានរឿងអីលាក់បាំងបងឬអត់ »Jungkook មិនបង្អង់យូរក៏សួរឡើងតែម្ដងធ្វើឲរាងតូចស្រឡាំងកាំងបើកភ្នេកធំៗភ័យបុកពេលពេលលឺនាយសួរគេដូច្នេះទោះបីគេដឹងហើយថាថ្ងៃមួយគាត់ច្បាស់ជាសួរបែបហ្នឹង ប៉ុន្តែគេមិនតាន់ត្រៀមចិត្តនិងឆ្លើយនោះទេ។
« អឺគឺ..គឺអូន »Tae ត្រដឹតនិយាយអ្វីមិនចេញឡើយចិត្តមួយចង់និយាុប្រាប់ការពិតឲគាត់បានដឹងប៉ុន្តែចិត្តមួយទៀតមិនចងៀប្រាប់ឲគាត់ដឹងនោះទរព្រោះគេខ្លាចថាពេលដែលគាត់ដឹងហើយគាត់និងបោះបង់គេ ចំពោះអ្នកផ្សេងវាមិនមែនជារឿងធំដុំប៉ុន្តែសម្រាប់គេវាគឺជារឿងធំណាស់ដែលទៅកុហកបោកប្រាស់ថាខ្លួនជាអ្នកក្រ។
« បើមិនចង់ប្រាប់ក៏បាន បងមិនបង្ខំអូនទៀតទេ »Jungkook ពោលទាំងអាក់អន់ចិត្តខកបំណងចំពោះរាងតូចដែលនៅទីបំផុតគេនៅតែជ្រើសមិននិយាយប្រាប់ការពិតដល់គេដដែល។
« ទេឈប់សិន ក៏បានអូនប្រាប់ក៏បាន »Tae ហាមាត់និយាយឡើងឃាត់នាយមិនឲចាកចេញទៅ ព្រោះយ៉ាងណាគេក៏មិនអាចបន្តកុហកបានតទៅទៀតដែលទើបទាញដៃគេឲអង្គុយនិងនិយាយរៀបរាប់ប្រាប់នាយពិរឿងរ៉ាវគ្រប់យ៉ាង
« រឿងវាបែបនេះ »Tae
« សរុបទៅអូនជាសមាជិកគ្រួសារKim »Jungkook សួរធ្វើធម្មតាមិនមានប្រតិកម្មខ្លាំងនោះទេជាហេតុធ្វើឲថេយ៉ុងអត់មានចម្ងល់មិនបាន។
YOU ARE READING
💘You're Mine kimTaehyung🔥(Complete ✔️)
Actionបងស្រលាញ់អូនមិនថាអូនជាអ្នកណា មកពីណាក៏បងនៅតែស្រលាញ់អូនដែល អូនជាកម្មសិទ្ធិបង Kim Taehyung Date: 24/02/21 - 02/02/22 Author: ចន រ៉ាហ្វា