#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី៧"ខ្ញុំមិនមែនជាមនុស្សធម្មតាដូចដែលលោកគិតនោះទេ"
ជីនឮហើយមិនមាត់ បែរជាអង្គុយស្ងៀមធ្មឹង ភ្នែកបើកភ្លឹសៗសម្លឹងទៅកាន់អ្នកដែលអង្គុយនៅឯខាងស្ដាំដៃគេ។ ស៊ុងមីឃើញទឹកមុខមិនដឹងអីរបស់គេហើយញញឹមយ៉ាងពេញចិត្ត ហាក់កំពុងគិតថាសម្ដីរបស់នាងកំពុងមានឥទ្ធិពលទៅលើអ្នកម្ខាងទៀតហើយ។ ចិត្តមួយទៀតក៏លួចគិតថាមនុស្សមុខស្មើម្នាក់នេះធ្វើមុខអ៊ីចឹងទៅវាស្រាប់តែមើលទៅគួរឲ្យស្រឡាញ់..
តែផ្ទុយស្រឡះ។
"អ៊ីចឹងនាងជាសត្វ?" ជីនលើកចិញ្ចើមសួរទៅនាងទាំងទឹកមុខស្មើធេង ហាក់នៅយល់ថាពាក្យដែលគេបាននិយាយនេះជាសំណួរធម្មតាៗ។ ឮហើយម៉ូឌែលមុខខុសពីវ័យនេះស្ទើរតែចំហមាត់នឹងការឆ្លើយតបរបស់គេ ហើយក៏អត់មិនបាននឹងក្រឡាប់ភ្នែកស!
"ខ្ញុំស្មានតែលោកឆ្លាត" នាងបន្លឺល្មមឮតែខ្លួនឯង រួចក៏សម្រេចចិត្តឱនមុខចុះទៅវិញយ៉ាងរហ័ស ទៅបន្តស្រស់ស្រូបអាហារដែលនៅសេសសល់ក្នុងចានឲ្យអស់ ត្បិតក្នុងមួយជីវិតនាងនេះមិនមែនបានភ្លក់ម្ហូបឆ្ងាញ់រាល់ថ្ងៃដូចជាពេលនេះទេ។
"ល្អហើយ ដែលនាងចូលចិត្តម្ហូបអស់នេះ" ឃើញថាសេលីនបានវាយដាច់របស់គ្រប់យ៉ាងអស់ពីចានហើយ ស៊ុកជីនក៏និយាយឡើង ខណៈនាំខ្លួនឯងឲ្យងើបឈរឡើងពីកន្លែងអង្គុយ។ បែបនេះវាធ្វើឲ្យកៅអីដែលគេកំពុងអង្គុយនេះក៏ត្រូវបានរុញខិតទៅក្រោយដោយស្វ័យប្រវត្តិ។ អ្នកកម្លោះក៏លើកយកដៃទាំងពីរដាក់នៅលើតុបាយនោះដើម្បីទប់លំនឹងខ្លួន រួចមកក៏និយាយបន្ត។
"មើលទៅពេល វាក៏រាងយប់ហើយដែរ អ្នកនាងគួរតែអាចទៅសម្រាកបានហើយ នាងអាចប្រើប្រាស់បន្ទប់គេងខ្ញុំជាបណ្ដោះអាសន្នសិនបាន" ថាហើយអ្នកកម្លោះបោះជំហានវែងៗទៅកាន់ទ្វារ តែហៀបនឹងបានដើរចេញពីផ្ទះបាយដោយជោគជ័យទៅហើយ ម៉ូឌែលខាងនេះក៏ស្រាប់តែឈោងដៃមកចាប់ដៃអាវរបស់គេជាប់។
បែបនេះក៏ធ្វើឲ្យអ្នកកម្លោះជីនបែរខ្លួនមករកទិសដៅនាងវិញ។ ទើបតែចាប់អារម្មណ៍ថាតាំងពីពេលដែលនាងជួបគេដំបូង គេដូចមិនដែលឃើញសើចចេញពីចិត្តបានម្ដងសោះ សូម្បីតែញញឹមបង្ហាញពីភាពស្រស់ស្រាយតែបន្តិចក៏អត់។
YOU ARE READING
make you mine (KH)
Fanfictionno matter what it takes, i'm gonna make you mine. vampire au. [SLOW UPDATE] p.s "make you mine" is the english title while "វែមផាយ៍ទន្ទ្រានបេះដូង" is its title in khmer.