#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី១៤ស៊ុងមីព្រលែងខ្យល់ចេញតាមមាត់ទាំងមិនអស់ចិត្ត។ គេជាអ្នកខុស និងជាអ្នកយល់ច្រឡំមកលើនាង តែហេតុអ្វីពេលនេះវាទៅជានាងជាអ្នកតាមលួងគេវិញហើយ? នាងមិនយល់សោះ។ ចុងក្រោយអ្នកខាងនេះក៏មិនអាចធ្វើអីជីនបាន ក្រៅពីអូសគេឲ្យត្រឡប់មកអង្គុយចុះនៅលើសាឡុងវិញជាមួយនឹងនាង ហើយក៏ត្រូវឆាចោលនូវរឿងសងសឹកលើគេវិញទាំងអស់។
តែទាស់ត្រង់ថាថ្ងៃនេះនៅលើសាឡុងវែងមិនមែនមានត្រឹមតែពួកគេពីរនាក់នោះឡើយ។"ដូច្នេះលោកគឺ គីមថេយ៉ុង? ប្អូនរបស់គេ?" ស៊ុងមីសួរ អង្គុយបែរមករកម្ចាស់ឈ្មោះបន្តិច ដែលជាអ្នកអង្គុយនៅចំកណ្ដាលអ្នកទាំងពីរ ម្រាមនាងក៏ចង្អុលទៅទិសដៅដែលជីនស្ថិតនៅ។ ថេយ៉ុងរាងឱនមុខចុះបន្តិច ត្បិតមិនទាន់ស៊ាំនឹងក្រសែភ្នែកមុតមាំរបស់នាង។
បើកភ្នែកមកមិនទាន់បានមួយថ្ងៃស្រួលបួលផង ក៏ត្រូវមកឃើញអ្នកផ្សេងអង្គុយសម្លឹងមើលគេជាប់បែបនេះ។ ម៉្យាងទៀតនាងមិនមែនជាអ្នកគេស្គាល់ផង អ្នកណាមិនរឹងខ្លួននឹងការសម្លក់សម្លឹងចេញពីភ្នែកមួយគូនោះទៅ។"ត្រូវហើយ" និយាយដោយអ្នកកម្លោះដែលមានអាយុតូចជាងគេក្នុងចំណោមអ្នកទាំងបី។ ឆ្នាំនេះគេអាយុ ២៦ ចំណែកឯស៊ុកជីនក៏ចូល ៣១ ។ ស៊ុងមីវិញគេឈប់និយាយហើយ នាងអាយុមួយពាន់ពីរឆ្នាំហើយទេដឹង?
សំឡេងគេស្ដាប់ទៅរាងប្រសើរជាងមុន ត្បិតគេភ្ញាក់មកបានមួយស្របក់ធំហើយ។ ឯស៊ុងមីក៏និយាយបន្ត។"មិននឹកស្មានថាមានអ្នកដែលមិនមែនជាមនុស្សដូចខ្ញុំដែរសោះនៅក្នុងផ្ទះនេះ" ដៃតូចរត់ឡើងមកច្រត់ថ្ពាល់ កែងដៃសង្កត់នៅពីលើភ្លៅ ដែលនាងបានអង្គុយពែនភ្នែននៅទីនោះមកជាយូរហើយ។
"បងលោកពិតជាលាក់បាំងបានជិតពេកហើយ" មាត់តូចបន្ថែម កុហកវែមផាយ៍ចំណូលថ្មីដែលមិនដឹងអីសោះពីរឿងរ៉ាវនៅខាងក្រៅ។ ស៊ុកជីនឮនាងនិយាយហើយបន្លឺសំណើចហួសចិត្ត បែបក្នុងន័យចម្អកតិចតួច។
"កុំនិយាយអ៊ីចឹង ខ្ញុំរអៀសចិត្តណាស់ នាងវិញក៏មិនអន់ដូចគ្នា" គឺប៉ិនបោកប្រាស់អ្នកដទៃដូចគ្នាហ្នឹងឯង។ គេមិនមែនមិនដឹងថានាងបានដឹងពីរឿងប្អូនគេនោះទេ។
ថេយ៉ុងបែរមុខទៅមក អង្គុយមើលមុខពីរនាក់អាយុច្រើនជាងគេនេះនិយាយភាសាស្ដាប់យល់តែមនុស្សធំគ្នាឯង។ គេ ២៦ ក៏ពិតមែន តែខានប្រាស្រ័យទាក់ទងជាមួយនរណាយូរហើយ។ សុខៗក៏ស្រាប់តែលេចប្រយោគប្លែកៗ និយាយផ្ទុយពីន័យដើមឡើងមកបែបនេះ គេចាប់មិនទាន់នោះទេ។
ឃើញម្នាក់ជាប្អូននេះអង្គុយពេបមាត់ ធ្វើមុខជូរហួញដូច្នេះ។ ស៊ុងមីក៏សម្រេចចិត្តផ្លាស់ប្ដូរប្រធានបទ។
YOU ARE READING
make you mine (KH)
Fanfictionno matter what it takes, i'm gonna make you mine. vampire au. [SLOW UPDATE] p.s "make you mine" is the english title while "វែមផាយ៍ទន្ទ្រានបេះដូង" is its title in khmer.