4

83 7 3
                                    

#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី៤

"Little pumpkin~" កញ្ញាម៉ូឌែលយើងនិយាយឡើងជាមួយនឹងសំឡេងទាក់ទាញចិត្ត ធ្វើឲ្យអ្នកស្ដាប់ដែលទើបតែបើកទ្វារដើរចូលមកខាងក្នុងនេះជ្រឹមចិញ្ចើមទាំងមិនយល់ ឆ្ងល់ថាហេតុអ្វីបែរជាមានឃើញវត្តមានរបស់បុគ្គលដែលគេមិនចង់ជួបនៅក្នុងបន្ទប់អូហ្វីសរបស់គេទៅវិញ។ ត្បិតថ្ងៃនេះនាងគ្មានណាត់ជាមួយគេផង។
អ៊ីចឹងក៏មានន័យថានាងចង់មករកគេដោយខ្លួនឯងហើយ មិនមែនមកតាមការដាក់កំហិតរបស់ក្រុមហ៊ុនដូចកាលពីលើកមុននោះទេ!
ស៊ុកជីនរុញទ្វារបិទ រួចបោះជំហានសំដៅទៅរកកៅអីរបស់ខ្លួនដោយត្រូវឆ្លងកាត់សេលីនដែលអង្គុយនៅកៅអីទល់មុខ។ អ្នកខាងនេះតាមសម្លឹងមើលដំណើរមួយៗរបស់អ្នកកម្លោះជាប់ ប្រៀបដូចជាមនុស្សត្រូវបានគេសណ្ដំយ៉ាងអ៊ីចឹង។
ដាក់ខ្លួនចុះនៅទីនោះភ្លាម ជីនត្រឡប់ទៅធ្វើកិច្ចការរបស់ខ្លួនវិញទាំងមិនតបតជាមួយនឹងសេលីនសូម្បីតែមួយម៉ាត់។ គេដាក់អារម្មណ៍តែទៅលើសន្លឹករបាយការណ៍ផ្សេងៗរបស់អ្នកជំងឺ ចាត់ទុកម៉ូឌែលខាងនេះជាខ្យល់អាកាសទាំងស្រុង។

"ម៉េចមិនឆ្លើយតបនឹងខ្ញុំបែបនេះ ខ្ញុំធ្វើអីខុសមែនទេ? Little pumpkin~" សេលីនទ្រាំមិនបានក៏និយាយ ពេលដែលនាងកំពុងងើបឈរឡើងពីកៅអី នៅពេលឃើញថាបុរសខាងមុខខំធ្វើចិត្តរឹង។ និយាយអីរឿងឆ្លើយតបនឹងនាងនោះ សូម្បីតែមុខនាងក៏គេមិនយកភ្នែកមើលផង។

'នាងជាឃ្មុំឬមិនមែន? បានជានិយាយច្រើនបែបនេះ' ជីនសញ្ជឹងគិត ចិញ្ចើមក៏ជ្រួញឡើងទាំងមិនខ្លាចថាអ្នកម្ខាងទៀតអាចមើលឃើញសោះ។ កម្លោះម្នាក់នេះក៏ហាក់ដូចជាមិនពេញចិត្តជាមួយនឹងឈ្មោះដែលសេលីនដាក់ឲ្យ ហើយកាន់តែមិនពេញចិត្តនឹងដៃដ៏រវាមដែលកំពុងលូកចូលមកអង្អែលដើមទ្រូងរបស់គេ ដោយមិនចេះមានភាពខ្មាសអៀនអីបន្តិចសោះនេះ។

"អ្នកនាងអាន, សូមរក្សាសណ្ដាប់ធ្នាប់ផង ទីនេះគឺជាបន្ទប់ធ្វើការរបស់ខ្ញុំ!" Jin និយាយទាំងសំឡេងមាំ វៀសដៃនាងចេញនៅក្នុងពេលតែមួយ។

"បើអ្នកនាងមិនគោរពអ្នកដទៃទេ ក៏គួរតែចេះគោរពខ្លួនឯង" ជីនបន្ត ភ្នែកសម្លក់សម្លឹងមើលទៅសេលីនដែលឈរនៅទល់មុខ ឯដៃវិញកំពុងរវល់រៀបចំក្រដាសមួយដុំដែលមានកម្រាស់ក្រាស់ខ្មឹកនោះ។

make you mine (KH) Where stories live. Discover now