19

22 3 0
                                    

#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី១៩

ថ្ងៃស្អែកឈានចូលមកដល់ តែគ្រប់យ៉ាងគឺនៅតែបន្តដំណើរការទៅមុខដូចតែពីម្សិលយ៉ាងអ៊ីចឹង។ ជីនចេញទៅក្រៅធ្វើការតាំងពីព្រឹក ទុកឲ្យក្នុងផ្ទះនៅសល់តែប្អូនគេនិងស៊ុងមីនៅតែពីរនាក់។ គ្រាន់តែថាចាប់ពីថ្ងៃនេះតទៅ ថេយ៉ុងនឹងមានមិត្តថ្មីម្នាក់ទៀតមកកំដរហើយ។ វាក៏បានកាត់បន្ថយភាពអផ្សុករបស់អ្នកទាំងពីរជាងមុនផងដែរ។

"សម័យនេះហើយ នៅមានអ្នកណាមើលទូរទស្សន៍ទៀត! គេប្រើទូរស័ព្ទអស់ហើយ!" ស៊ុងមីនិយាយឌឺដងដាក់ថេយ៉ុងដែលកំពុងតែជ្រឹមភ្នែកសម្លឹងមើលនាងដូចគូសត្រូវ។ នៅពីមុខពួកគេមានរូបភាពចាក់បញ្ចាំងនៅក្នុងទូរទស្សន៍ដែលកម្រើកទៅមកមិនឈប់ តែគ្មានអ្នកណាក្នុងចំណោមអ្នកទាំងពីរមានចិត្តមកចាប់អារម្មណ៍ពីរឿងនៅខាងក្នុងនោះទេ។

"បើគ្មានអ្នកមើលគេបង្កើតវាមកធ្វើអី? បង្ហិនធនធានធម្មជាតិ??" ថេយ៉ុងនិយាយទាំងមិនសុខចិត្ត។ អ្វីដែលនាងនិយាយវារាងសមហេតុផលខ្លះដែរ តែគេនៅតែព្យាយាមរកហេតុផលមកដោះសា ព្រោះមិនចង់ចុះចាញ់នឹងអ្នកដែលចង់រករឿងមកឈ្លោះជាមួយគេទាំងកណ្ដាលថ្ងៃត្រង់នៀក៎។
សំខាន់ឥឡូវនេះគេគ្មានទូរស័ព្ទប្រើផង បើមិនឲ្យមើលទូរទស្សន៍ គេនឹងកាន់តែតាមមិនទាន់មនុស្សជំនាន់នេះហើយ។

"យ៉ាងណាក៏ដោយ ទូរស័ព្ទនៅតែឈ្នះលើទូរទស្សន៍! លោកមិនគិតចឹងទេហ្អេស៎?" ស៊ុងមីព្យាយាមបញ្ចុះបញ្ចូល។ ដៃតូចឱបចូលគ្នា ចោលភ្នែកលួចដៀងមើលអ្នកម្ខាងទៀតដែលកំពុងតែសញ្ជឹងគិតយ៉ាងខ្លាំងនឹងសំណួររបស់នាង។

"គិត.." ថេយ៉ុងឆ្លើយតប តែតាមការពិតទៅចិត្តគេកំពុងតែងឿងឆ្ងល់នឹងកាលដែលនាងសុខៗក៏មកខំនិយាយជាមួយគេរឿងទូរស័ព្ទនេះទៅវិញទេ។

"នេះនាងចង់ចេញទៅជួបបងប្រុសមែនទេ?" ឮសំណួរហើយ ស៊ុងមីបើកភ្នែកធំដាក់អ្នកសួរ បែបនេះក៏ធ្វើឲ្យថេយ៉ុងសើចកាលបើគេដឹងថាខ្លួនឯងនិយាយត្រូវ។

"ខ្ញុំទាយត្រូវហើយ!"

"ឆ-ឆ្កួត! ខ្ញុំមានពីណាមក!"

make you mine (KH) Where stories live. Discover now