#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី១៥ព្រឹកថ្ងៃថ្មី ទ្វារបន្ទប់គេងរបស់ជីនត្រូវបានរុញបើកឡើងមកស្រាលៗ ដែលអ្នកកំពុងគេងនៅខាងក្នុងមិនមែនជាម្ចាស់បន្ទប់នេះឡើយ តែគឺស៊ុងមីដែលជាភ្ញៀវស្នាក់អាស្រ័យរយៈពេលវែង។ ស៊ុកជីនឈានជើងដើរចូលមកក្នុងបន្ទប់យឺតៗ ដោយព្យាយាមរក្សាសំឡេងឲ្យចុះដល់ទាបបំផុត ខ្លាចថាអ្នកម្ខាងទៀតនឹងភ្ញាក់ឡើងដោយសារតែគេ។
ដៃធំលូកទាញសម្លៀកបំពាក់ចេញពីក្នុងទូ អាវធំខោខ្មៅជើងវែង ដូចគ្នាបេះបិទទៅនឹងឈុតដែលគេគ្រងនៅយប់ដែលបានក្បត់នឹងពាក្យសន្យានោះ។ តែទាស់ត្រង់លើកនេះគេមិនមែនត្រៀមខ្លួនទៅពិធីជប់លៀងលេងសប្បាយអីទេ ផ្ទុយទៅវិញវាគឺជាកម្មវិធីមួយដែលគ្រប់គ្នាចាត់ទុកថាជារឿងហ្មត់ចត់។"អាឡូ បន្តិចទៀតនេះខ្ញុំនឹងទៅដល់ អាចចាប់ផ្ដើមបានហើយ" មាត់ក្រាស់និយាយបញ្ជាទៅកាន់ខ្សែម្ខាងទៀតនៅក្នុងទូរស័ព្ទ ក្រោយដើរចេញពីបន្ទប់គេងនិងបំពាក់ឈុតដែលគេបានរើសអម្បាញ់មិញរួចរាល់។ ជើងវែងក៏បោះជំហានញាប់ស្មេរទៅកាន់មាត់ទ្វារក្នុងបំណងចាកចេញពីអាផាតមិន។
| មន្ទីរពេទ្យបង្អែក
សំឡេងជជែកគ្នាចេចចាចបន្លឺចេញពីក្នុងវ៉ូងមនុស្សប្រុសស្រីមួយក្រុមតូចដែលអង្គុយនៅជាជួរ ដេញពីមុខទៅក្រោយ ក្នុងនោះមានមនុស្សចំនួនប្រហែលជាម្ភៃនាក់ ហាក់ដូចជាកំពុងរង់ចាំនរណាម្នាក់ចេញមុខមកបំពេញការណាត់។
ក្នុងដៃពួកគេម្នាក់ៗមានកាន់ជាប់នូវកាមេរ៉ា សៀវភៅ ប៊ិក និងប្រដាប់រីខតសំឡេង ដែលជារបស់របរត្រូវការជាចាំបាច់នៅក្នុងកិច្ចសម្ភាសផ្សេងៗ។
រំពេចនោះ កាយមាំរបស់ជីនក៏ឈានជើងដើរឡើងមកខាងលើវេទិកាតូចដែលមានតុគ្របដោយក្រណាត់សូត្រមួយដាក់រៀបនៅចំកណ្ដាលនោះ។
សន្និសីទកាសែតចាប់ផ្ដើមប្រារព្ធឡើង នៅពេលអ្នកដែលនឹងត្រូវគេសម្ភាសនេះបានមកដល់ចំណុចគោលដៅ។ ដែលកន្លែងនោះគឺជាទីតាំងមួយនៅពីមុខមន្ទីរពេទ្យបង្អែកដែលអ្នកកម្លោះធ្វើការនៅហ្នឹងឯង។
មនុស្សម្នាដែលដើរកាត់និងឈរមើល ក្រៅពីអ្នកកាសែតដែលកំពុងអង្គុយចាំ គឺមានមិនច្រើននោះឡើយ ត្បិតពេលនេះគឺជាពេលព្រឹក ហើយណាមួយ បើមានក៏មានតែអ្នកជំងឺដែលស្នាក់នៅក្នុងពេទ្យរង់ចាំការព្យាបាលតែប៉ុណ្ណោះ។
YOU ARE READING
make you mine (KH)
Fanfictionno matter what it takes, i'm gonna make you mine. vampire au. [SLOW UPDATE] p.s "make you mine" is the english title while "វែមផាយ៍ទន្ទ្រានបេះដូង" is its title in khmer.