20

32 4 0
                                    

#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី២០

បីសប្ដាហ៍បានកន្លងផុតទៅហើយ ដែលជីនបានយកយ៉ុនតាន់មកចិញ្ចឹមជាសមាជិកថ្មីមួយនៅក្នុងផ្ទះ។
ពេលនេះកូនឆ្កែមួយក្បាលនេះកំពុងតែអង្គុយលិឍដៃរបស់វាមួយៗ ខណៈខ្លួនប្រាណវាកំពុងតែស្ថិតនៅក្បែរទ្រូងរបស់ថេយ៉ុង ដោយមានដៃក្រាស់របស់គេឱបវាជាប់នៅទីនោះយ៉ាងជិតស្និទ្ធ។ រីឯអ្នកកម្លោះវិញក៏កំពុងតែគេងកើយនៅលើភ្លៅរបស់ម្ចាស់កាយតូចដែលស្ថិតនៅលើសាឡុងជាមួយនឹងគេនេះឯង។
កែវភ្នែកអ្នកទាំងពីរសម្លឹងជាប់ទៅលើអេក្រង់ទូរទស្សន៍ប្រៀបដូចជាមានគេយកកាវមកបិទជាប់ ទាំងដែលកាលពីលើកមុនមានម្នាក់នៅក្នុងចំណោមពួកគេខំប្រកែកឡើងច្បាស់ៗថាទូរស័ព្ទវាទាន់សម័យជាងអេក្រង់ធំមួយនេះនៀក៎។
ស៊ុងមីហាក់បំភ្លេចចោលទាំងស្រុងនូវសន្ទនាដែលបាននិយាយជាមួយនឹងប្អូនរបស់ម្ចាស់ផ្ទះនាថ្ងៃនោះ ឯថេយ៉ុងក៏មិនបានដេញដោលអ្វី ត្បិតរឿងភាគដែលពួកគេកំពុងមើលនៅពេលនេះវាហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ជាង។
ស្រស់ស្រីផ្អែកចង្កេះទៅនឹងដៃសាឡុង ហើយក៏ច្រត់កែងដៃនៅទីនោះតែម្ដង បង្កើនជាភាពងាយស្រួលដល់ខ្លួននាង ដែលកំពុងតែមានក្បាលធ្ងន់របស់កម្លោះក្មេងសង្កត់នៅពីលើ។
រំពេចនោះ ទ្វារផ្ទះចាប់បើកឡើង ហើយស៊ុកជីនក៏នាំខ្លួនចូលមកខាងក្នុងទាំងឫកពាប្រញេបប្រញាប់។ សក់ខ្មៅនិងខ្លួនប្រាណគេទាំងមូលមានសភាពទទឹកជោគ ទើបស៊ុងមីដែលក្រឡេកឃើញម្ចាស់ផ្ទះរបស់នាងមុនគេនេះរហ័សលោតចេញពីសាឡុងទាំងមិនបានខ្វល់ខ្វាយពីក្បាលដែលវិះនឹងជ្រុះទៅតាមនាងរបស់ថេយ៉ុង។

"មើលធ្វើឫក!" អ្នកកម្លោះក្មេងរអ៊ូង៉ូវៗតែម្នាក់ឯង មិនពេញចិត្តនៅពេលអ្នកខាងនោះស្រាប់តែរុញក្បាលគេចេញទាំងមិនបានប្រាប់មុន។ តែនៅពេលក្រឡេកឆ្វាច់ទៅឃើញបងប្រុសរបស់ខ្លួនសើមជោគដូចកូនសត្វធ្លាក់ទឹកទាំងព្រលប់បែបនេះ ទើបនៅលើទឹកមុខគេចាប់លេចឡើងនូវក្ដីបារម្ភមកតាម ឯសំឡេងរអ៊ូនៅដើមកក៏ត្រូវបានបញ្ឈប់នៅក្នុងពេលតែមួយ។

"លោកមិនអីទេ?" ស៊ុងមីរហ័សសួរ នៅលើមុខមានបង្ហាញនូវក្ដីបារម្ភមិនខុសពីថេយ៉ុងដែលកំពុងតែបោះជំហានដើរមករកពួកគេដែរហើយ។ គេព្រមទាំងបានពយ៉ុនតាន់ដែលប្រែទៅជាស្ងៀមស្ងាត់នាំមកជាមួយផង។
ដៃតូចខាងនេះក៏រត់ទៅដណ្ដើមយកកាបូបយួរដៃចេញពីអ្នកកម្លោះចាស់យ៉ាងលឿន ធ្វើឲ្យជីនរាងចម្លែកចិត្តតិចតួច ត្បិតប៉ុន្មានថ្ងៃនេះនាងដូចជាប្លែក។ គឺចេះព្រួយបារម្ភពីគេប្លែក។ វាដូចជាជ្រុលហួសពីអ្វីដែលអ្នកស្នាក់អាស្រ័យរយៈពេលវែងគួរមានចំពោះម្ចាស់ផ្ទះ។ ហើយគេដូចមិនសូវជាចូលចិត្តគំនិតនេះប៉ុន្មានទេ។

make you mine (KH) Where stories live. Discover now