10

27 4 0
                                    

#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី១០

ត្របកភ្នែករបស់ស្រីតូចចាប់ផ្ដើមរង្គើកទៅវិញទៅមកយឺតៗ ខ្លួនប្រាណត្រៀមដាស់ម្ចាស់វាឲ្យភ្ញាក់ពីសុបិន។ ទីបំផុតភ្នែកមូលក្រឡង់ក៏បើកបង្ហើបឡើងមកជាស្រេច បញ្ជាឲ្យចាប់យករូបភាពនៃបន្ទប់គេងមួយដែលឃើញថាមិនមែនជារបស់ខ្លួន។

ទីនេះ..? គឺជាផ្ទះរបស់ដុកទ័រគីម?
ស៊ុងមីលើកបាតដៃដ៏ត្រជាក់ស្រេងរបស់នាងមកស្ទាបចំពីលើស្បែកថ្ងាសដែលឡើងកម្ដៅមកតិចតួចក៏ដោយសារតែស្រា ប៉ុន្តែមើលទៅសតិនាងហាក់ដូចជាមានសភាពភ្លឺស្វាងជាងមុនខ្លះហើយ។
កាយតូចទម្លាក់ជើងចុះ ងើបដើរចេញពីលើគ្រែរបស់ស៊ុកជីន ហើយក៏បោះជំហានស្រាលៗចេញពីបន្ទប់មួយនេះដើម្បីធ្វើដំណើរទៅខាងក្រៅ។ នាងគ្រលៀសភ្នែកមើលជុំវិញខ្លួន ហាក់ដូចជាកំពុងតែសម្លឹងរកមើលនរណាម្នាក់។ ហើយអ្នកនោះក៏គ្មាននរណាទៀតដែរ ក្រៅពីម្ចាស់ផ្ទះនេះ។

"នាងភ្ញាក់ហើយ" រាងក្រាស់ស្រាប់តែបន្លឺសំឡេងចេញមកមិនប្រាប់មុន ខ្លួនក៏លេចឡើងមកពីខាងឆ្វេងដៃរបស់កញ្ញាម៉ូឌែលនេះភ្លាមៗ ខណៈពេលដែលនាងឈានជើងចូលមកដល់ក្នុងបន្ទប់ទទួលភ្ញៀវនៅក្នុងផ្ទះនេះ។ ស៊ុងមីឮគេហើយក៏ភ្ញាក់ព្រើត តែព្យាយាមមិនបង្ហាញវាចេញមកខាងក្រៅឲ្យអ្នកខាងនេះឃើញឡើយ។ មកទល់ពេលនេះហើយបញ្ហារវាងអ្នកទាំងពីរនៅតែមិនទាន់បានដោះស្រាយរួចរាល់ផង នាងមានមុខឯណាទៅលេងសើចជាមួយគេទៅ?
ប៉ុន្តែនាងអាចមកដល់ទីនេះបានយ៉ាងម៉េច..? ហើយហេតុអ្វីបានជាគេឈប់ចង់ដេញនាងចេញហើយ? យប់មិញមានរឿងអ្វីកើតឡើងឲ្យប្រាកដទៅ?
ស៊ុងមីឈរគិតទាំងចិត្តមួហ្មង ម្រាមដៃតូចក៏លើកឡើងមកដាក់នៅជិតមាត់របស់ខ្លួនយឺតៗ មុននឹងប្រើធ្មេញស្មើមកខាំញាំញីវាដើម្បីបំបាត់ស្ត្រេស។ ខួរក្បាលនាងនៅពេលនេះគឺមានតែភាពស្រពិចស្រពិលតែម៉្យាងគត់។
ភាពស្ងៀមស្ងាត់លេបត្របាក់នាងអស់ អ្នកជាម្ចាស់ខ្លួនតូចក៏បណ្ដោយឲ្យជីនឈរសម្លឹងមើលនាងទាំងបែបនោះទៅ មួយម៉ាត់ក៏មិនគិតចង់ឆ្លើយតបទៅវិញ។
តែរំពេចនោះ ជីនក៏សម្រេចចិត្តធ្វើជាអ្នកបំបែកភាពស្ងប់ស្ងាត់នោះចោល។ គេឈានជើងដើរទៅរកស៊ុងមីជាមួយនឹងជំហានវែងៗ ដៃក្រាស់ក៏ស្រាប់តែលើកយកមកចាប់ទាញដៃនាងចេញពីមាត់យ៉ាងរហ័ស។ សកម្មភាពមើលផ្ទាល់ភ្នែកទៅដូចជាកញ្ឆក់កញ្ឆែងខ្លាំងណាស់ តែនៅលើមុខអ្នកកម្លោះបែរជាមានបង្កប់នូវក្ដីបារម្ភយ៉ាងចម្លែក។

make you mine (KH) Where stories live. Discover now