#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី៩ស៊ុកជីនទាញបើកទ្វារទូដាក់សម្លៀកបំពាក់ដើម្បីរកមើលអាវធំដែលគេកម្រនឹងពាក់ជាងគេក្នុងមួយពាក់កណ្ដាលជីវិតនេះ ក៏ព្រោះតែមិនដែលចូលរួមកម្មវិធីធំដុំញឹកដូចជាអ្នកដទៃហ្នឹងឯង។ ងាកទៅមើលមិត្តរួមថ្នាក់ចាស់របស់គេម្នាក់ៗចុះ, គ្រប់គ្នារៀបការហើយឡើងអ្នកខ្លះយកបានកូនមួយកម្ពស់ត្រឹមភ្លៅគេទៅហើយ។
តែប៉ុណ្ណេះដឹងបាត់ហើយថាអាវធំទាំងប៉ុន្មានដែលមាននៅក្នុងទូតូចនេះគឺគេធ្លាប់តែបំពាក់ទៅចូលរួមពិធីអាពាហ៍ពិពាហ៍របស់អ្នកទាំងអស់នោះទេ។ ឯកម្មវិធីដែលគេត្រូវបានស្រីតូចហាលីអញ្ជើញឲ្យទៅនៅសប្ដាហ៍មុននោះ វាគឺជាលើកទីមួយសម្រាប់គេហើយ។
តែមើលទៅកម្លោះចាស់នេះដូចមិនបានសប្បាយចិត្តនឹងរឿងនេះអីបន្តិចសោះ។
គេព្រលែងដង្ហើមធំចេញមកខាងក្រៅ, ឈរលើកអាវធំក្រាស់ឡើងមកមើលទាំងទឹកមុខងឿងឆ្ងល់ថាហេតុអ្វីបានជាគេទៅយល់ព្រមនឹងអ្នកផ្សេងទាំងដែលចិត្តមិនបានចង់ទៅបែបនេះ? ឥឡូវនេះកើតមានអារម្មណ៍ស្ដាយក្រោយហើយ, គេចង់តែរលាយឲ្យតែបាត់ពីពិភពលោកមួយនេះទេលោកអើយ។
ត្រូវ, គេពិតជាស្អប់ពិធីជប់លៀងដល់ថ្នាក់នេះមែន ប៉ុន្តែគ្មានជម្រើសទេ, ចិត្តចង្រៃវាមកទន់ខុសពេលខុសវេលា។ ជ្រុលជាបានយល់ព្រមហើយ គេក៏ទៅបំពេញពាក្យសន្យានេះទៅចុះ ពីព្រោះការក្រឡាសសម្ដីគឺជាទម្លាប់មិនល្អដូចគ្នា។
ភ្នែកខ្មៅនិលសម្លឹងមើលទៅកញ្ចក់នៅដែលដាក់បញ្ឈរនៅខាងមុខ បង្ហាញរូបរាងខ្ពស់ស្រឡះរបស់គេពេញមួយតួខ្លួន ខណៈដៃក្រាស់លើកឡើងទៅសារ៉េក្រវាត់កដ៏គួរឲ្យធុញទ្រាន់នេះទាំងចិញ្ចើមចងចូលគ្នាបន្តិច។ គេពាក់វាទៅធ្វើការរាល់ថ្ងៃទាំងចិត្តធុញ, ពេលនេះបានពាក់ទៅចូលរួមកម្មវិធីដែលខ្លួនគ្មានបំណងចង់ទៅទៀតនោះ គេកាន់តែធុញ។ តែណ្ហើយ, យោគយល់ដល់វា ដែលធ្វើឲ្យគេកាន់តែសង្ហាទ្វេឡើង ក៏លើកលែងឲ្យម្ដងទៀតចុះ។
ជីនក្រឡេកទៅមើលម៉ោងនាឡិកាដៃដែលកំពុងតែដើរទៅមុខមិនឈប់ ក្នុងចិត្តច្បាស់ថាវាគួរតែដល់ពេលដែលគេត្រូវចេញដំណើរហើយ។ ចៀសវាងមានភាពយឺតយ៉ាវ, អ្នកកម្លោះក៏រហ័សរហួនបោះជំហានដើរចេញពីបន្ទប់គេងរបស់ខ្លួន ដោយមិនភ្លេចក្រលៀសភ្នែកទៅមើលទ្វារបន្ទប់របស់ប្អូនប្រុសគេមួយភ្លែត។
YOU ARE READING
make you mine (KH)
Fanfictionno matter what it takes, i'm gonna make you mine. vampire au. [SLOW UPDATE] p.s "make you mine" is the english title while "វែមផាយ៍ទន្ទ្រានបេះដូង" is its title in khmer.