#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី១១ពេលនេះគឺជាព្រឹកថ្ងៃទីប្រាំពីរ ដែលស៊ុងមីបានចូលមករស់នៅក្នុងអាផាតមិនរបស់លោកដុកទ័រគីម ដែលអនុញ្ញាតឲ្យអ្នកខាងនេះចូលមកនៅ..ព្រោះតែភាពអាណិតអាសូរ។ ស៊ុងមីបោះក្បាលទៅក្រោយ ដេកកើយនឹងសាឡុងទាំងអារម្មណ៍អផ្សុកជាពន់ពេក។
បន្ទាប់ពីកើតមានរឿងអាស្រូវមួយនោះមក ការងាររបស់នាងក៏ត្រូវបានផ្អាកចោលទាំងស្រុង គ្មាននៅសល់អីមួយ។ តែថាយើងនិយាយធ្វើមើលតែនាងពេលនេះមានការងារច្រើនណាស់ណាអ៊ីចឹង។ ទាំងដែលនៅមុនពេលនោះ សេលីននៅសល់តែការងារថតស្ពតពាណិជ្ជកម្មចំនួនពីរប៉ុណ្ណោះ ពីរឲ្យគត់! តែក៏ត្រូវរលាយអស់ដោយសារតែមនុស្សច្រណែនឈ្នានីសនឹងភាគហ៊ុនដែលនាងមាននៅក្នុងដៃ។
តែសួរថានាងមានស្ដាយក្រោយឬអត់?
អត់ទេ។ អត់សោះតែម្ដង។ ត្បិតអ្នកខាងនេះធ្វើការងារនេះមកអស់រយៈពេលជាងដប់ឆ្នាំហើយ ម៉្យាងវាមិនមែនជារឿងដែលនាងចូលចិត្តផង.. នាងក៏ចេះមានអារម្មណ៍នឿយណាយនិងធុញទ្រាន់ដែរ។ បានឈប់ចឹងហើយល្អតើ។
ប៉ុន្តែអស់ពីវាទៅស៊ុងមីនឹងគ្មានអ្វីធ្វើទៀតនោះទេ..ពេលនេះនាងអផ្សុកសឹងតែស្លាប់ទៅហើយ!!
គួររកអ្វីធ្វើមកកែភាពអផ្សុកនេះបន្តិចទេណ៎..?
អតីតម៉ូឌែលស្រីម្នាក់នេះងាកមុខទៅមើលទ្វារបន្ទប់មួយដែលកំពុងតែជាប់សោរ..+++
ជាច្រើនម៉ោងបានកន្លងផុតទៅហើយ ព្រះអាទិត្យដែលជះពន្លឺចូលមកខាងក្នុងតាមបង្អួចក៏ចាប់ផ្ដើមអស់រស្មីទៅបន្តិចម្ដងៗ បង្ហាញថាពេលនេះគឺជាពេលល្ងាចឈាងចូលពេលយប់ហើយ។ ប៉ុន្តែសំឡេងដែកដែលកំពុងកកិតគ្នានៅក្នុងអាផាតមិនរបស់ដុកទ័រគីមហាក់នៅតែបន្តបន្លឺឡើងមកមិនឈប់ឈរទាល់តែសោះ តាំងពីពេលព្រឹកមក។
ស៊ុងមីដែលឱនមុខចុះក្រោមមកជាយូរ ក៏ងើបខ្លួនឡើងវិញ ដើម្បីពត់ពែនវាបន្តិច បន្ទាប់មកក៏តស៊ូនាំខ្លួននាងឱនចុះទៅវិញដើម្បីដាក់ចិត្តទៅលើមេសោរដែលនាងប្រើពេលជិតមួយថ្ងៃដើម្បីឆ្កឹះនេះទាំងជ្រួញចិញ្ចើមជាប់។ នាងខំមកយូរហើយ តែវានៅតែរឹងក្បាលមិនព្រមរបើកឲ្យនាងវិញសោះ!រឿងគឺវាអ៊ីចេះទេ ស្រីតូចខាងនេះហាក់ដូចជាទំនេរខ្លាំងពេក ក៏លួចមកឆ្លឹះសោរទ្វារបន្ទប់របស់ថេយ៉ុង ដែលត្រូវជាប្អូនប្រុសរបស់ជីននេះលេងទៅ..។ ដោយនាងបានរៀនតាមរឿងភាគកាលពីមុនដែលខ្លួនធ្លាប់ចូលរួមសម្ដែង នោះគឺយកដង្កៀបគាបសក់មករុកនៅក្នុងមេសោរ! តែទាស់ត្រង់ថាគេធ្វើបានសម្រេចត្រឹមតែប៉ុន្មាននាទីសោះ នាងឯណេះវិញប្រើពេលអស់មកយ៉ាងយូរ និងបានព្យាយាមសាកល្បងអស់ជាច្រើនដងហើយ ចុងក្រោយវាក៏នៅតែមិនបានសម្រេចដូចបំណងនាងដដែល។ ជីវិតមួយនេះពិតជាលំបាកពេកហើយ..
ស៊ុងមីលើកជើងទាត់សោរនោះមួយទំហឹងទៅតាមចិត្តខឹង តែលទ្ធផលដែលបានមកវិញគឺនាងត្រូវដេកដួលរមួលខ្លួននៅលើឥដ្ឋក្នុងផ្ទះ ដៃក៏ស្រាប់តែរត់ទៅឱបមេជើងដែលទាត់ត្រូវសោរនៅមុននោះជាប់ ព្រោះវាឈឺ!
YOU ARE READING
make you mine (KH)
Fanfictionno matter what it takes, i'm gonna make you mine. vampire au. [SLOW UPDATE] p.s "make you mine" is the english title while "វែមផាយ៍ទន្ទ្រានបេះដូង" is its title in khmer.