16

24 2 2
                                    

#វែមផាយ៍ទន្ទ្រានបេះដូង
ភាគទី១៦

"ដុកទ័រគីម ប្រធានមន្ទីរហៅលោកទៅក្នុងអូហ្វីសរបស់គាត់បន្តិច" គិលានុបដ្ឋាយិកាម្នាក់ស្រដីឡើង ហៅជីនឲ្យឈប់ដំណើររបស់គេនៅពាក់កណ្ដាលផ្លូវ។
ថ្ងៃនេះជាព្រឹកថ្ងៃថ្មីនៅក្នុងមន្ទីរពេទ្យដែលស៊ុកជីនធ្វើការនៅ។ ជើងវែងដែលអម្បាញ់មិញរកបោះជំហានទៅកាន់បន្ទប់ធ្វើការផ្ទាល់ខ្លួន ក៏ត្រូវប្ដូរទិសដៅមករកបន្ទប់របស់ថ្នាក់លើគេវិញក្រោយបានទទួលដំណឹងពីមិត្តរួមការងារនៅមុននោះ។

តុក! តុក!
ក្រោយឮសំឡេងអនុញ្ញាតចេញពីមាត់អ្នកខាងក្នុង ទ្វារបន្ទប់ក៏ត្រូវបានទាញបើក រំលេចរូបរាងខ្ពស់ស្រឡះរបស់ស៊ុកជីនដែលបានចូលមកតាមការកោះហៅ។

"លោកនាយករកខ្ញុំមែនទេ?" រាងមាំចោទសួរទាំងហ្មត់ចត់ ឈរត្រង់ខ្លួននៅពីមុខបុរសវ័យចំណាស់ដែលត្រូវជាម្ចាស់មន្ទីរពេទ្យមួយនេះ។
ឮសំណួរ ប្រធានមន្ទីរពេទ្យខាងនេះក៏បែរខ្លួនមកប្រឈមមុខជាមួយនឹងជីនបន្ទាប់ពីនោះ។ ភ្នែកជ្រីវជ្រួញមើលមកគេទាំងមុតមាំ ជាជាងហៅថា 'មើល' គួរតែនិយាយបែបនេះវិញថាគាត់កំពុងតែ 'សម្លក់' ។
បុរសចំណាស់មើលមកគេជាមួយនឹងទឹកមុខមាំដូចជាសសរ ចិញ្ចើមក្រញូវជាប់តាំងពីពេលអ្នកកម្លោះខាងនេះមិនទាន់ចូលមកដល់។ មើលទៅគាត់ហៅគេមកលើកនេះ បែបមិនមែនមកប្រកាសរឿងល្អនោះទេ។

"សន្និសីទកាសែតពីម្សិល ឯងជាអ្នកបើក?" អ្នកដែលមើលទៅហាក់មានអំណាចធំជាងគេនៅក្នុងបន្ទប់នេះលើកឡើងទាំងសំឡេងរាបស្មើ តែទោះវាស្មើយ៉ាងណាក៏អ្នកស្ដាប់ដែលឈរនៅម្ខាងទៀតចាប់ដឹងពីកំហឹងដែលកំពុងភាយដូចជាផ្សែងចេញតាមស្លឹកត្រចៀកក្រហមទាំងគូនោះដែរ។ ដៃគាត់ព័ទ្ធទៅក្រោយ រង់ចាំការឆ្លើយតបពីស៊ុកជីនឈរនៅផ្នែកម្ខាងទៀតនៃតុការងាររបស់គាត់។

"បាទ គឺខ្ញុំ" សំណួរនេះសួរដូចឆោត គាត់អាចនឹងមិនដឹងថាជាគេឬ? បើវីឌីអូដែលមានមុខមាត់សង្ហារបស់គេមួយផ្ទាំងនោះបានចែករំលែកស្ទើរតែពាសពេញបណ្ដាញសង្គម រួមទាំងផ្ទាំងប៉ាណូនៅតាមផ្លូវដើរគ្រប់អស់ទៅហើយ។ សួរមកមើល គាត់អាចនឹងមិនដឹងឬ?

make you mine (KH) Where stories live. Discover now