ភាគទី១៨:មាត់ខុសពីចិត្ត💔

2.8K 208 1
                                    

នាយកម្លោះមីន យ៉ុនហ្គី ក៏បានចេញទៅធ្វើតួនាទីខ្លួន រីឯនាយតូចគ្មានអ្វីធ្វើ មានតែអង្គុយងើយមុខសម្លឹងមើលទៅជាន់លើតែប៉ុណ្នឹង។

« ដេកយកស្លាប់ឬ?! »

ក្រឡែកមកមើលកម្លោះសង្ហារ រាងខ្ពស់ ស្រឡះ ចន ជុងហ្គុកវិញ  បានសម្រេចចិត្តដើរទៅបើកទ្វរចេញមកហើយ

« ប្រហែលទៅវិញហើយ » នាយកម្លោះពោលម្នាក់ឯងពេលឃើញថានៅក្នុងផ្ទះមានសភាពស្ងប់ស្ងាត់

« ដាច់ចិត្តទៅលឿនយ៉ាងនេះឬ?! » នាយកម្លោះមិនយល់ចិត្តខ្លួនឯងទេ គេបែងចែកមិនដាច់ទេថាចង់ជួបនាយតូច ឬ ចង់គេចនាយតូច

នាយកម្លោះក៏សម្រេចចិត្តដើរទៅខាងក្រោយភូមិគ្រិះ គេចូលចិត្តស្ងប់ស្ងាត់ទើបគេជ្រើសរើស ទៅខាងក្រោយភូមិគ្រិះ។

គេដើរជ្រេញហោប៉ៅដល់ច្រកទ្វារ តែក៏ត្រូវបង្អាក់បន្តិចក្រោយពេលឃើញនាយតូចនៅទីនោះ ។ នាយកម្លោះក៏ដើរបកក្រោយ យកខ្នងទល់នឹងជញ្ជាំង ។ គេគិតថានាយតូចប្រហែលជាទៅបាត់ហើយ ។

« លោក! » ដោយសារតែកំពុងនឹកគិតសិខៗ នាយតូចក៏មកហៅ បង្អាក់ការគិតនាយកម្លោះ។គេងាកទៅរកនាយតូចបន្តិច មុននឹងរៀបឫកពារធ្វើធម្មតា នឹងធឹង មកវិញ

« ក្រាបទូល៎ »

« Aww!!ជុង ភ្ញាក់ហើយហ្អេស៎ កូន !»
« បាទអ្នកម៉ាក់ »
« បើបែបហ្នឹង មកញុំាបាយជុំគ្នាមក ប៉ាកូនទើបមកដល់មិញនេះទេ »
« ប៉ាមកវិញ? »
« អឹម! ថេយ៍មកជាមួយអ៊ុំមក »
« បាទអ៊ុំស្រី »

SKIP

ក្រោយពេលអាហារថ្ងៃត្រង់ត្រូវបញ្ចប់ ជុងហ្គុកក៏ជូនថេយ៉ុងត្រឡប់ទៅដំណាក់វិញ។ នៅក្នុងឡានមានសកម្មភាពស្ងប់ស្ងាត់ មិនមានអ្នកណាហ៊ាននិយាយជាមួយអ្នកណានោះទេ ជាពិសេសជុងហ្គុក គិតតែដៀងភ្នែកមើលកញ្ចក់ដែលអាចឆ្លុះឃើញនាយតូចដែលអង្គុយនៅខាងក្រោយបាន តែនាយតូចបែរជាចុចទូរស័ព្ទលេងធម្មតា

បន្តិចក្រោយមកឡានបានវិលកង់ដល់បរិវេនរាជដំណាក់ អ្នកយាមក៏បើកទ្វារដែលបញ្ជាដោយតេឡេ ។ ក្រោយពេលឡានបានបរចូលដល់បរិវេនខាងក្នុងបានបន្តិច ទ្វារក៏ត្រូវបានបិទអូតូ

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ