ភាគទី១០:បណ្ណាល័យខ្មោច📚

2.8K 240 0
                                    

បន្ទាប់ពីបញ្ចប់ការ ដើរផ្សារទិញទំនិញដែលជាចំណង់ចំណូលចិត្តនាយតូចស្ទើរតែពេញមួយថ្ងៃរួចមក អ្នកអង្គម្ចាស់លី សានយ៉ុន ក៏ជូននាយតូចមករាជដំណាក់វិញ ហើយក៏ចាកចេញទៅដំណាក់ខ្លួនវិញ។ដំណាក់ពួកគេមិនមានចម្ងាយឆ្ងាយពីគ្នាប៉ុន្មានទេ តែប្រសិនជាមើលពីចម្ងាយនឹងមិនអាចឃើញគ្នាបានទេ។តាំងពីដើមរាងមកច្បាប់ទម្លាប់បែបនេះពួកគេនៅតែអុវត្តតាម ដោយគ្រួសារ,អ្នកដែលមានឈាមជ័ររាជវង្សជិតដិតត្រូវតែនៅជួបជុំរបងតែមួយ ហើយក្នុងនោះព្រះអង្គម្ចាស់គីមជាព្រះអនុជទី២បែបនេះទ្រង់ត្រូវនៅជួបជុំញាតិវង្សនៅទីនេះ។

  ធម្មតាញាតិវង្សានុវង្សទាំងអស់ មិនអនុញ្ញាតដើរហើរចេញក្រៅផ្តេសផ្តាសទេ ព្រោះវាអាចមានគ្រោះដោយប្រការណាមួយបាន។

នាយតូចដែលដាក់បង្អុយលើសាឡុងក្នុងបន្ទប់ដ៏ធំទូលាយ ភ្នែកសម្លឹងទៅរកអំណោយដែលអនាគតព្រះគូដណ្តឹងគេជូន ដែលវាស្ថិតនៅក្នុងកញ្ចក់ថ្លាបួនជ្រុងនៅលើតុតូចមួយ

«មិចក៏លែងមានអារម្មណ៍បែបហ្នឹង??»ថេយ៉ុងពោលឡើង សួរខ្លួនឯងតិចៗ ពេលនេះគេទទួលស្គាល់ហើយថាគេលែងអារម្មណ៍ថារំភើប ត្រេកអរ កក់ក្តៅបែបហ្នឹងទៀតហើយ។

«ចន ជុងហ្គុក!!»នៅសុខៗនាយតូចក៏ពោលហៅឈ្មោះរបស់នាយកម្លោះតិចៗ

«មិចក៏លោតញាប់យ៉ាងនេះ??»នេះជាលើកទីពីរហើយដែលនាយតូចផ្ទួនសំណួរដដែលនេះមក។ថេយ៉ុងស្រាប់តែភ្ញាក់ខ្លួននឹងប្រយោគខ្លួនឯងដែលបន្លឺឡើងអម្បាញ់មិញ ហេតុអីសុខៗហៅឈ្មោះគេ គេមានពាក់ព័ន្ធអីនឹងរឿងនេះ??។ តែពេលចប់ប្រយោគនាយតូចក៏ស៊កដៃទៅស្ទាបប្រអប់ទ្រូងខាងឆ្វេងព្រោះវាប្រែជាលោតញាប់មួយរំពេចពេលបានឮឈ្មោះជុងហ្គុក។ស្នាមញញឹមដ៏ស្រស់ស្អាតក៏លេចឡើងលើផ្ទៃមុខគេដោយមិនដឹងខ្លួន
——
ត្រឡប់មកមើលកម្លោះសង្ហាររាងខ្ពស់ស្រឡះចន ជុងហ្គុកនេះវិញ កំពុងឈរនៅក្នុងផ្ទះបាយដោយមានឈុតអៀម។ពេលនេះនៅក្នុងផ្ទះមានតែគេម្នាក់តែប៉ុណ្ណោះ

«បានហើយ»នាយកម្លោះស៊កដៃទៅមួលបិទហ្គាស។

«នៅដូចដើមឬអត់នេះ??»នាយកម្លោះពោលឡើង ទាំងដៃកំពុងកាន់ចាន និងដៃម្ខាងកាន់វែក។គេមិនដឹងថាថ្វីដៃគេនៅដូចដើម ឆ្ញាញ់ អាចញុំាបានឬអត់ទេ ព្រោះគេខានធ្វើវាយូរហើយ ដល់តែពេលប៉ាម៉ាក់គេទៅឆ្ងាយសល់តែគេម្នាក់ឯង ទើបគេចូលផ្ទះបាយ។

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]حيث تعيش القصص. اكتشف الآن