« រឿងហ្នឹងទេឬ?? » ថេយ៉ុងរាងធូរចិត្តខ្ញាកក្រោយដឹងថារឿងដែលគេចឹងបានគឺជារឿងផ្សេង មិនមែនដូចគំនិតឆ្កួតៗដែលខ្លួនបានគិតឡើយ ។« ចុះអូនគិតថារឿងអី »ជុងហ្គុកបកសួរទៅកាន់ថេយ៉ុងវិញ ទាំងមិនយល់ គ្រានើតែរឿងប៉ុណ្នឹងសោះខ្លាចគេដល់ថ្នាក់នេះហ្អេស ។
« គ្មានទេ » ថេយ៉ុងញាក់ស្មាក្រវីក្បាលតិចៗបញ្ជាក់ថាគេអត់បានគិតថាជារឿងអ្វីទេ ជុងហ្គុកនាយកម្លោះក៏មិនខ្វល់ឬសង្ស័យពីចម្លើយថេយ៉ុងអ្វីណាស់ណាដែរ ព្រោះអ្វីដែលគេចង់ដឹងគឺរឿងនៅភោជនីយដ្ឋានប៉ុណ្នោះ ។
ថេយ៉ុងក៏ទម្លាក់ជើងស្រឡូនទាំងគូផ្ទាល់នឹងកម្រាលឥដ្ឋ មុននឹងឈរអស់កម្ពស់តបទៅនាយកម្លោះវិញ
« បង បិទភ្នែកសិនទៅ » ថេយ៉ុងនិយាយបង្គាប់បញ្ជានាយសង្ហារអោយបិទភ្នែក
« ចាំបាច់បិទភ្នែកដែរឬ?? »
« អឹម » ចប់សម្ដី នាយកម្លោះក៏បិទភ្នែក រំពេចនោះថេយ៉ុងក៏ប្រញាប់រករបស់ដែលចង់ធ្វើអោយគេភ្ញាក់ផ្អើលចេញមក
« បើកភ្នែកមក » នាយកម្លោះសង្ហារក៏បើកភ្នែកឡើង
« នេះនែ៎!! » ថេយ៉ុងក៏លើកឧបករណ៍ពិនិត្យទឹមនោមមកបង្ហាញទាំងញញឹម ជុងហ្គុឃើញហើយរាងឆ្ងល់បន្តិច របស់ស្អីនេះ?? ថែមទាំងមើលមិនយល់ទៀតផង ។
« ជាអ្វី ??មើលមិនយល់ » ជុងហ្គុកតបឡើង ធ្វើអោយថេយ៉ុងពេបមាត់មួយរំពេច ព្រោះគិតថាចង់អោយគេភ្ញាក់ផ្អើល ប៉ុន្តែឥឡូវមើលចុះ បែរជាបកសំណួរមកសួរគេថាជាអ្វីទៅវិញ ,គួរអោយខឹងណាស់!!
« ក្រៅពីចាប់ចោរ តើបងចេះធ្វើស្អីខ្លះ?? »
« ចេះធ្វើម្ហូប ! ហើយយ៉ាងមិចហ្អេស?? »
« ប្រុសល្ងង់ ! »
« បើមិនដឹងទេ អូនប្រាប់បងយកតែបុណ្យទៅចុះ, ពីរឆ្នូតនេះ បានន័យថាមានកូនយល់ទេ » ជុងហ្គុកស្រាប់តែភ្ញាក់ផ្អើលឡើងមួយរំពេច សឹងតែមិនចង់ជឿនឹងត្រចៀក
« បងជាឪពុកគេហ្អេស?? » នាយកម្លោះតបទាំងញញឹមភ្ញាក់ផ្អើល ថេយ៉ុងក៏ងក់ក្បាលញញឹមយល់ស្រប
DU LIEST GERADE
អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]
Fanfiction_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខានចំពោះបុត្រដល់ម្លឹង?» «ហ្អឹកហ្អឹម.....គេទៅហើយ ហុឺហ្អឹម.....»