ភាគទី១៣:មិត្តថ្មីម្នាក់នេះពិសេសណាស់ឬ??

2.7K 252 0
                                    

ថ្ងៃថ្មី៚
#ពេល្ងាច

នាយតូចសម្រេចចិត្តដើរទៅបើកទូខោអាវ ស៊កដៃយកអាវគ្រ័រហ្សេរពណ៌ខ្មៅចេញមក។ អាវមានសណ្ឋានល្អស្អាត មានភ្លីដែលបានអ៊ុតស្អាតរាបរយមកមើល។

ថ្ងៃនេះគេត្រូវយកអាវមួយនេះ ប្រគល់ទៅអោយម្ចាស់ដើមវិញ

«លោក!»ថេយ៉ុងពោលទាំងរារែកចិត្ត ព្រោះមិនដាច់ចិត្តនឹងអោយអាវនេះទៅគេវិញ(ហុី..)

«ក្រាបទូល៎»ជុងហ្គុក

«នេះ!អាវលោក»ថេយ៉ុងហុចអាវអោយជុងហ្គុក

នាយកម្លោះស៊កដៃយកអាវពីដៃដ៏ស្រឡូន សស្អាតរបស់ថេយ៉ុង។

រីង~រីង
សម្លេងទូរស័ព្ទរបស់នាយកម្លោះក៏រោទិ៍ឡើង។

នាយកម្លោះក៏ដើរចេញទៅមុនបន្តិចដើម្បីទៅនិយាយទូរស័ព្ទ។រីឯថេយ៉ុងតាមមើលសឹងតែមិនប្រិចភ្នែកទៅហើយ ចង់ដឹងណាស់ថាអ្នកណាខលមក ទើបបានជាអាថ៌កំបាំងយ៉ាងនេះ??ឬ..ក៏ស្រីម្នាក់ឈ្មោះយ៉ូឃ្យុងស្អីគេហ្នឹងខលមកទេដឹង។


«ហាឡូ អ្នកម៉ាក់ មានរឿងអី បាទ៎?»

(ម៉ាក់ពេលនេះនៅប្រលានយន្តហោះ កូនទំនេរមកយកម៉ាក់មួយភ្លែតបានទេ??)

«បាទ៎..ម៉ាកនៅទីនោះសិនហើយ តិចទៀតកូនទៅដល់»

ជុងហ្គុកបិទទូរស័ព្ទបង្វែរខ្លួន តែក៏ឃើញថេយ៉ុងមកឈរខាងក្រោយខ្នង មិនដឹងជាមកតាំងពីពេលណាទេ។ជុងហ្គុកហាក់ឆ្ងល់បន្តិច គេកើតអីឬ?បានជាមកឈរលិបល៎អីត្រង់ហ្នឹង

«មិចនេះអ្នកណាខលមក?»មើលសំណួរចុះលោកអេឺយ..សួរធ្វើមើលតែប្តីកំពុងនិយាយជាមួយស្រី ហើយប្រពន្ធតាមទាន់

«ទ្រង់មកទីនេះធ្វើអី??»ជុងហ្គុកសួរទៅនាយតូចវិញ។តែក៏ហាក់ឆ្ងល់នឹងសំណួរគេអម្បាញ់មិញ។យ៉ាងមិចនិយាយជាមួយម៉ាក់មិនបានទេឬ??

«មកមើលលោកហ្នឹងហើយ ថានិយាយទូរស័ព្ទជាមួយអ្នកណា??»

«គឺម៉ាក់ខលមក—»

«យ៉ាងមិច??»ថេយ៉ុងសួរកាត់

«គាត់នៅប្រលានយន្តហោះ ចាំខ្ញុំទៅទទួល»

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Donde viven las historias. Descúbrelo ahora