ភាគទី ២៣: ត្រូវនិយាយថា បង បញ្ចុក អូន

3.4K 247 4
                                    


ដោយសារតែនាយកម្លោះសង្ហារ មីន យ៉ុនហ្គី មិនងាយផឹកស្រាស្រវឹង ទោះ ជីមីន បបួលគេផឹកយ៉ាងណា ក៏មិនជាបញ្ហាប៉ុន្មានដែរ ។

ក្រឡែកមកមើល ជីមីន ដែល កំពុងតែគេងនៅលើពូកឯណេះវិញ ពេលនេះបែរជាបាត់មាត់ ព្រោះតែគេងលក់ ! គេនៅមិនទាន់បានជម្រិតសួរថេយ៉ុងនៅឡើយទេ ។ បើដូច្នេះតើគម្រោងគេត្រូវរលាយហើយមែនទេ??
————

« ហាសហា៎.... អ្អឹក លោកចាញ់ហើយ ផឹកទៅ » សម្លេងសើចរបស់ថេយ៉ុងបានបន្លឺឡើង ក្រោយពេលគេប៉ាវឈ្នះអង្គរក្សសង្ហាររបស់គេ ។ ជុងហ្គុកក្រវីក្បាលតិចៗ មិនធ្វើតាមថេយ៉ុង នាយតូចប្រែជាពេបមាត់មួយរំពេច ! នេះប្រហែលចង់អោយគេដាក់ទោសហើយមើលទៅ

« ដាក់ទោសហើយ »

« ហ្អឹម..... »

៚ផាច់ៗ៚

ថេយ៉ុងស៊កដៃវាយស្មានាយកម្លោះតិចៗ ពេលគេក្រសោបមុខខ្លួនមិនអោយដកចេញ តែវាយយ៉ាងណាក៏គេមិនខ្វល់ បបូរមាត់នាយកម្លោះ ហើបតិចៗ មុននឹងខាំក្រញិចបបូរមាត់ស្ដើងពណ៌ផ្កាឈូក របស់អ្នកម្ខាងតិចៗ

« អ្អឹក ! លោកឯងកេងចំណេញ អ្អឹក » ពេលទទួលដឹងថាបបូរមាត់ខ្លួនមានសេរីភាពពីការថើបរបស់នាយកម្លោះ ថេយ៉ុងស្ដីអោយនាយកម្លោះទាំងស្រវឹង ឃើញគេស្រវឹងចង់កេងចំណេញពីគេមែនទេ កុំស្រមៃ យ៉ាងហោចណាស់គេក៏នៅមានស្មារតី ដឹងខុសត្រូវតិចតួចដែរ

« ឈប់ អ្អឹក ! លេងជាមួយលោកហើយ កេងចំណេញសម្បើមណាស់ » ថេយ៉ុងថាហើយ ក៏ងើបឈរបន្តិច  ទាំងមានអារម្មណ៍ខឹងនឹងនាយកម្លោះជាខ្លាំង ប្រុសម្នាក់នេះធ្វើបាបគេខ្លាំងណាស់ អោយគេដាក់ទោសសឹងតែគ្រប់ក្ដារ ពេលគេចាញ់គេព្រមផឹក តែពេលប្រុសម្នាក់នេះចាញ់វិញម្ដង គេមិនព្រមផឹក បែរជាសុខចិត្តទទួលទោស ! ចាំមើលគេគ្មានថ្ងៃលេងអាហ្គេមឆ្កួតនេះជាមួយគេទៀតទេ លេងហើយខាតរហូត ។

« ទៅបន្ទប់លោកទៅ អ្អឹក ! » ថេយ៉ុងពោលទៅកាន់អ្នកម្ខាងដែលកំពុងឈរទៅមុខខ្លួន

« អ្អឹក ! ហ្អឹម..... » ថេយ៉ុងក្រហឹមនៅដើមក.បន្តិច ចង្កេះមួយក្ដាប់ត្រូវបានជុងហ្គុកយកមកផ្អឹបនឹងខ្លួនយ៉ាងស្និទស្នាត ថេយ៉ុងចង្អឺតជើងបន្តិច ខ្លួនប្រែជាទន់ខ្លួនល្អូក បិទភ្នែកបណ្តោយអោយនាយកម្លោះថើបតាមចិត្ត

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Where stories live. Discover now