ថ្ងៃ៚ថ្មី៚« របស់បានគ្រប់ចំនួនហើយហ្អេស??? »
« ទាំងអស់៣០កញ្ចក់ » មេក្រុម ស៊កដៃទៅគោះកាបូបបញ្ចាក់ថារបស់ដែលគេយកដោះដូរគ្នានេះគ្រប់ចំនួនល្អណាស់
មេក្រុមមួយទៀតក៏រុញកាបូបទៅខាងមុខបន្តិច មុននឹងពោល៖
« ទំនិញគ្រប់ចំនួន លុយក៏គ្រប់ចំនួន ! »
« អរគុណហើយដែលបានសហការជាមួយគ្នា សង្ឃឹមថាលើកក្រោយយើងនឹងរកសុីជាមួយគ្នាទៀត »
« បាទ រីករាយណាស់ ! »
ផាំង~~ព្រូស~~
« មានរឿងអីកើតឡើង ??? »
« ចៅហ្វាយ មិនស្រួលយើងទៅវិញទៅ »
« អឹម »
ពួកគេក៏បំបែកគ្នាតាមបក្សពួករៀងៗខ្លួន ។ម្នាក់ៗខំរកច្រកជម្លៀសខ្លួនចេញពីកន្លែងមួយនេះ
ដឹប~ដឹប~
« ចង់រត់ទៅណា » ក្រោយពីវៃអាម្នាក់នោះដេកសន្លប់ស្ដូកស្ដឹងរួចមក នាយកម្លោះក៏តបទៅអាមេខ្លោងធំ របស់ពួកវា រួចពោលទៅកាន់ពួកវា
« អាចង្រៃយ៎..... »
~ផាំង~~ផាំងៗ
នាយកម្លោះក៏គេចទៅពួនក្បែរជញ្ជាំងម្ខាងទៀត ក្រោយបាញ់ការពារខ្លួនបានប៉ុន្មានគ្រាប់ មេខ្លោងជួយដូរគ្រឿងញៀនម្នាក់នោះក៏បន្តរត់ទេមុន
ដឹប~ដឹប~
នាយកម្លោះមកដល់តាំងពីពេលណាមិនដឹង រត់ចេញមកស្កាត់ខាងមុខ ធ្វើអោយអាម្នាក់នោះទប់ជំហរមិនជាប់ក៏ដួល ចំណែកឯកាំភ្លើងក៏ត្រូវជ្រុះខ្ទាត់ចេញពីដៃទៅរមៀលលើដី។ ជុងហ្គុកភ្ជុងកាំភ្លើងទៅបុរសម្នាក់នោះ គេភ័យសឹងតែរាកនោមទៅហើយ
« សុំអង្វរកុំសម្លាប់ខ្ញុំអី »
« ចុះប្រុងទុកអោយរស់ បន្តអាជីពរជាចោរហ្នឹងហ្អេស ?? »
~~ផាំង~ផាំង~
សម្លេងកាំភ្លើងរបស់នាយកម្លោះក៏បានបន្លើឡើងចំនួនពីរគ្រាប់ ឈាមស្រស់ហូរចុះមកសន្សឹមៗ បុរសម្នាក់នោះស៊កដៃខ្ទប់របួសទាំងឈឺចាប់ជាខ្លាំង ឈាមហូរមកយ៉ាងសន្ធឹក
BẠN ĐANG ĐỌC
អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]
Fanfiction_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខានចំពោះបុត្រដល់ម្លឹង?» «ហ្អឹកហ្អឹម.....គេទៅហើយ ហុឺហ្អឹម.....»