ភាគទី ២៧: សន្យា

2.8K 228 2
                                    


<<ថ្ងៃថ្មី>>

ព្រះអាទិត្យបានរះឡើងបញ្ចេញពន្លឺពណ៌មាសដ៏ចែងចាំងបំភ្លឺលោក ក្នុងការដាស់ភាវៈរស់មានជីវិតទាំងឡាយ ដែលរស់នៅលើភពផែនដី(រៀនជីវៈចេះជ្រុល🌚) អោយក្រោកពីដំណេក ។ ជុងហ្គុកត្រូវភ្ញាក់ឡើងដោយសារតែមានពន្លឺខាងក្រៅជះមកតាមកញ្ចក់ ។ នាយកម្លោះញញឹមបន្តិច ក្រោយឃើញមនុស្សដែលខ្លួនឯឯស្រឡាញ់កំពុងតែគេងឱបខ្លួន ។ នាយកម្លោះគេងផ្អៀងបែរទៅថេយ៉ុងបន្តិច មុននឹងស៊កដៃទៅអង្អែលថ្ពាល់ទន់ល្មើយរបស់គេតិចៗ

« ហ្អឹម- » ថេយ៉ុងក្រហឹមក្នុងបំពងកបន្តិច ទាំងបិទភ្នែក

« ក្រោកឡើងទៅរៀន » នាយកម្លោះដាសនាយតូចដោយសម្លេងស្រទន់ ។ ប៉ុន្មានថ្ងៃនេះ ថេយ៉ុងស្រាប់តែដេកត្រមក់ ហៅមិនងាយឡើង ហើយនៅធ្វើចរិតកូនក្មេងដាក់គេទៀត ។

« ប្រាំនាទី ទៀត » ថេយ៉ុងលើកបហរយោគតវ៉ាទៅនាយកម្លោះ ធ្វើអោយគេសើចទាំងហួសចិត្ត

« ចឹងបងទៅបន្ទប់វិញហើយណា...! »ជុងហ្គុក

« ចុះលេខសម្ងាត់?? » ថេយ៉ុងចោទសួរទៅកាន់នាយកម្លោះ

« មិនអីទេ ចាំបងអោយគេដោះអោយ សឺត... » នាយកម្លោះតបទៅគេវិញ ទាំងដែលការពិតគេអាចដោះវាខ្លួនឯងបាន

« អឹម » ថេយ៉ុង

<<ក្រឹប>>

« ជុងហ្គុក ! » យ៉ុនហ្គីដែលទើបតែចេញពីបន្ទប់ ចង់ទៅបន្ទប់គេ ក៏ឧទានឡើង ក្រោយឃើញនាយកម្លោះចេញពីបន្ទប់ថេយ៉ុង

« យ៉ាងមិច?? » ជុងហ្គុកតបទៅហីៗ ដើម្បីកុំអោយគេចាប់ថ្នាក់បាន

« ឯងចូលបន្ទប់ទ្រង់ធ្វើអី » នាយកម្លោះស្បែកសរពោលសួរទៅកាន់ជុងហ្គុក ទាំងនានអារម្មណ៍សង្ស័យបន្តិច ទៅចូលបន្ទប់គេអីទាំងព្រឹក

« ចូលមិនបាន គ្រាន់តែចង់ដឹងថាទ្រង់រៀបចំខ្លួនហើយប៉ុន្នឹង មានអីខុស »

« អោយតែប្រាកដ ! »

« យើងមករកឯង ក្រែងល៎មិនទាន់ភ្ញាក់ ដឹងអីឯងភ្ញាក់ យូរហើយ » នាយកម្លោះតបទៅធម្មតាទៅកាន់ជុងហ្គុក

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Où les histoires vivent. Découvrez maintenant