« ហាសហា៎! » សម្លេងរបស់មនុស្សចំណាស់បានបន្លឺឡើង ស្របពេលនឹកឃើញរឿងនោះម្ដងៗ ពេលដឹងដំណឹងថានាយតូចដែលធ្លាប់តែស្អប់នាយកម្លោះពីមុន តែពេលនេះមើលចុះវាខុសស្រឡះ មិនត្រឹមតែប៉ុណ្នោះនៅភ្នាល់ជាមួយទ្រង់ថាមិនដល់ប៉ុន្មានខែទៀតផង នេះ បើថេយ៉ុងដឹងថាទ្រង់អស់សំណើចរឿងនេះ គេមិនដឹងជាយកមុខទៅនៅទីណាទេ ...« បងសើចអី?? » អ្នកម្នាងគីមតបឡើង ព្រមទាំងសម្លឹងសម្លឹងទ្រង់បន្តិច នៅមានអារម្មណ៍សើចទៀត មិនអាណិតកូនខ្លះទេឬយ៉ាងមិច ខំយំឡើងដល់ថ្នាក់សន្លប់ផង
« គឺមកពីហួសចិត្ត »
« ព្រះអង្គម្ចាស់ ក្រាបទូល៎ »
« មានអីឬ?? » ទ្រង់ក៏មានបន្ទូលឡើងទៅកាន់មនុស្សជំនិតរបស់ខ្លួន
« អ្នកអង្គម្ចាស់តូច កំពុងតែយាងត្រឡប់មកវិញហើយ ក្រាបទូល៎ »
« មកតែឯងឬ?? »
- SKIP -
#រាជដំណាក់ជើងស្រឡូនទម្លាក់ចុះពីឡាន សឹមដើរចូលមកខាងក្នុង មុននឹងក្រលាសភ្នែកសម្លឹងមើលបរិវេនសាលដ៏ធំទូលាយមួយនេះ ឃើញបែបនេះណូរ៉ាក៏រហ័សដើរមកទទួលទាំងញញឹម
« ហេតុអីមិនមានអ្នកនៅក្នុងដំណាក់ ,ឯណាម្ចាស់ម៉ាក់?? » ថេយ៉ុងតបឡើងក្រោយឃើញថាក្នុងរាជដំណាក់ហាក់ស្ងប់ស្ងាត់
« គឺទ្រង់យាងចេញក្រៅជាមួយព្រះអង្គម្ចាស់បាត់ហើយ ក្រាបទូល៎ »
« ម្ចាស់ប៉ាមកវិញឬ?? » ថេយ៉ុងតបទាំងភ្ញាក់ផ្អើល
« ព្រះពរ៎ »
« ចុះពេលណាពួកគាត់មកវិញ?? »
« ទ្រង់មិនបានមានបន្ទូលទេ ព្រះពរ៎ »
« បើអ៊ីចឹងមិនអីទេ បងទៅធ្វើការចុះ » ចប់សម្ដីណូរ៉ាក៏អោនបន្តិច មុននឹងថយជំហានដើរចេញទៅ ។
#ពេលល្ងាច
បន្ទាប់ពីញុំាអាហារពេលល្ងាចគ្រួសារត្រកូលគីមក៏នាំគ្នាអង្គុយសំណេះសំណាលគ្នាលេង ព្រោះតាំងពីនាយតូចត្រឡប់មកពីរៀនវិញ គេបានជួបទ្រង់តែម្ដងទេ ហើយបន្ទាប់មកក៏មិនបានជួបទ្រង់ទៀតនោះទេ នោះក៏ដោយសារតែទ្រង់ត្រូវធ្វើទស្សនកិច្ចនៅទីក្រុងឡុដ៏ ទើបតែថ្ងៃនេះទេទើបទ្រង់យាងមកវិញ ហើយគ្រួសារក៏ជួបជុំគ្នាតែម្ដង ។
ESTÁS LEYENDO
អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]
Fanfic_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខានចំពោះបុត្រដល់ម្លឹង?» «ហ្អឹកហ្អឹម.....គេទៅហើយ ហុឺហ្អឹម.....»