#ខុនដូរ
« លោកបានផ្កានេះមកពីណា ទិញឬ ?? » ថេយ៉ុងចោទសួរទៅនាយកម្លោះ ដើរជាមួយគ្នាពេញមួយថ្ងៃហើយ មិនមានឃើញទៅទិញផ្កានៅកន្លែងណាផង
« មិនបានទិញទេក្រាបទូល៎ យ៉ុនហ្គីហ្នឹងណា សុខៗក៏ហុចអោយទូលបង្គំ »ថេយ៉ុង ក្រោយបានស្ដាប់ប្រយោគជុងហ្គុកហើយគេក៏ងក់ក្បាលយល់ គេក៏បានឃើញយ៉ុនហ្គីកាន់ផ្កានេះដែរ តែគេមិនបានចាប់អារម្មណ៍
ជុងហ្គុកក៏ដើរទៅតុដែលនៅកៀនក្បាលដំណេកថេយ៉ុង រួចស៊កដៃកាន់វាដាក់ចូលទៅក្នុងកែវថ្មមួយ មុននឹងលិចចេញស្នាមញញឹមនៅលើផ្ទៃមុខ
« លោកញញឹមអី ?? »ថេយ៉ុង
« អត់មានទេ » ថេយ៉ុងបែរជាជ្រួញចញ្ចើម កាលបើឃើញគេ និយាយទាំងញញឹម ញញឹមរកងាប់ស្អី !
ជុងហ្គុកក៏ដើរទៅកាន់ផ្ទះបាយ គេក៏មានចំណងចំណូងចិត្តខាងធ្វើម្ហូបដែរ ហើយពេលនេះក៏វាល្ងាចណាស់ហើយ ។ ថេយ៉ុងក៏ដើរទៅតាមក្រោយ ដើម្បីជួយនាយដូចរាល់ដង
« អួយ៎!..... » ថេយ៉ុងស្រាប់តែភ្ញាក់ក្រោយពេលមានអារម្មណ៍ថាម្រាមដៃរបស់ខ្លួនប្រែជាក្ដៅ
« កើតអីខ្លាំងឬអត់ ?? »
« ..... »
ជុងហ្គុកកាន់ដៃថេយ៉ុងមុននឹងស៊កដៃទៅបើកក្បាលរ៉ូមែនេទឹកបង្ហូរ , ជុងហ្គុកដាក់ដៃថេយ៉ុងទៅនឹងឡាបូ ទាំងបារម្ភ !
ថេយ៉ុងប្រិចភ្នែកបន្តិច គ្រាន់តែរលាកប៉ុន្នឹងវាមិនឈឺប៉ុន្មានទេ ហើយកាលដែលស្រែកមិញ នេះគ្រាន់តែភ្ញាក់ប៉ុណ្ណោះ តែពេលបានឃើញកាយវិកាហាក់បារម្ភរបស់នាយកម្លោះ ថេយ៉ុងហាក់ភ្លឹក សាច់មួយដុំដែលស្ថិតនៅទ្រូងខាងឆ្វេងបែរជាលោតញាប់ ត្រេកអរពេលដឹងថាគេបារម្ភពីខ្លួន
ជុងហ្គុកនាំថេយ៉ុងមកអង្គុយលើសាឡុងទន់ល្មើយ ។ នាយកម្លោះស៊កដៃយកថ្នាំពីប្រអប់ ដើម្បីយកមកលាបអោយនាយតូចដោយកាយវិការយកចិត្តទុកដាក់ ។ ថេយ៉ុងធ្លាប់តែរស់នៅសុខស្រួល ធ្វើអ្វីតាមចិត្ត ទើបនាយគិតថារបួសនេះអាចនឹងឈឺសម្រាប់គេ
ESTÁS LEYENDO
អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]
Fanfic_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខានចំពោះបុត្រដល់ម្លឹង?» «ហ្អឹកហ្អឹម.....គេទៅហើយ ហុឺហ្អឹម.....»