ភាគទី៩:ចង់បានអារម្មណ៍បែបនោះមកវិញ💔🥀

2.9K 252 0
                                    

នាយតូចញញឹមទាំងមិនសូវសម មុននឹងដៀងភ្នែកទៅកាន់ជុងហ្គុកបន្តិច ទាំងមិនយល់ពីចិត្តខ្លួនឯង សំនួរជាច្រើនបានអណ្តែតពេញខួរក្បាលគេ:ហេតុអីចាំបាច់មើលមុខគេ??ហេតុអីចាំបាច់ចង់ដឹងប្រតិកម្មគេ??៕នាយកម្លោះបានត្រឹមឈរធឹងមិនងាកក្រសែភ្នែកទៅមើលតបត ធ្វើអោយនាយតូចមានអារម្មណ៍អន់ចិត្តបន្តិចតែក៏មិនហ៊ានបញ្ចេញទឹកមុខ

«តាំងចិត្តមកនាំថេយ៍ដើរលេង ទៅឬអត់??»អ្នកដែលមាននាមជាគូដណ្តឹងដែលចាស់ៗផ្សំផ្គុំអោយ ចោទសួរទៅទៅនាយតូច ខណៈពេលដែលខ្លួនអង្គុយទល់មុខគេ។ថ្ងៃនេះគេតាំងចិត្តជូននាយតូចដើរលេង គេខាននាំថេយ៉ុងដើរលេងយូរហើយចាប់តាំងពីពេលគេទៅរៀននៅបរទេសឯណោះ

«អឹម»ថេយ៉ុងងក់ក្បាលតិចៗ គេមានអីត្រូវបដិសេធនេះជាអនាគតគូដណ្តឹងមិនមែនអ្នកដទៃដែលមិនស្គាល់ឯណា៎..ហើយម៉្យាងគេទើបតែបញ្ចប់ការសិក្សាពីក្រៅប្រទេសមិនដល់មួយខែស្រួលបួលទេ អាចថាគេអាចនឹកអនុស្សាវរីយ៍ចាស់ៗក៏ថាបាន

«មានធ្វើកិច្ចការសាលាទៀតទេ??បងអាចចាំបាន..»

«ធ្វើចប់ហើយ..តែថេយ៍សុំទៅរៀបចំខ្លួនសិនហើយ..»

«បាទ...»

នាយតូចក៏ស៊កដៃប្រមូលសៀវភៅយកមកអោបជាប់នឹងទ្រូងរួចដើរចេញទៅយ៉ាងលឿនដោយមិនងាកក្រោយ តែក៏មិនដឹងថាមានអ្នកសម្លឹងមើលគេពីក្រោយមិនដាច់ សកម្មភាពទាំងនេះក៏មិនអាចចាកឆ្ងាយពីក្រសែភ្នែកដ៏មុតរបស់អ្នកមាននាមជាគូដណ្តឹងដូចគ្នា ការសង្យ័យចាប់ផ្តើមកើតមានក្រោយឃើញសម្លឹងគេពីក្រោយមិនដាក់ភ្នែក

នាយតូចដើរចេញពីបន្ទប់ស្របពេលអ្នកជាឪពុកក៏ចេញពីដំណាក់សៀវភៅ

«Aww!!!បុត្របិតាទៅណាឬ??»

«ម្ចាស់បង សានយ៉ុន គាត់ចង់នាំបុត្រដើរលេង។មិញបុត្ររកបិតាមិនឃើញ ទើបបុត្រជម្រាបមាតា»

«បើបែបនេះល្អហើយ សានយ៉ុនទើបមកដល់មិនបានមួយខែទេ ប្រហែលអាចភ្លេចកន្លែងខ្លះហើយ ទៅជាមួយបងក៏ល្អ»

«ក្រាបទូល៎»

«តោះ!!ចុះទៅកុំអោយ បងកូន ចាំ»

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Opowieści tętniące życiem. Odkryj je teraz