#ប្រលានយន្តហោះវាជាយន្ដហោះឯកជនមួយ នាយតូច ឈានជើងដើរចូលទៅខាងក្នុង ដោយមានការអោនគោរពពីអ្នកនារីៗបម្រើការក្នុងយន្តហោះ ។ ថេយ៉ុង និងជុងហ្គុក អង្គុយកៅអីក្បែរគ្នា ជុងហ្គុកស៊កដៃទៅស្រាក់ដៃថេយ៉ុង មុននិងញញឹមទៅរកគេយ៉ាងស្រទន់ ហាក់កំពុងលួងលោមគេកុំអោយគិតច្រើន ។
« អូនមិនអីទេ ! » ថេយ៉ុងតបទៅគេទាំងញញឹម ទៅកាន់គេវិញ
ក្រឡែកមកមើល ជីមីន និង យ៉ុងហ្គីឯណេះដែលអង្គុយដែលឋិតនៅកៅអីខាងក្រោយវិញ កំពុងតែអង្គុយទល់មុខគ្នា ។
ជីមីនស៊កដៃយកសៀវភៅធ្វើជាមកអាន ដើម្បីបិទបាំងមុខគេនិងនាយកម្លោះ ចំណែកឯយ៉ុនហ្គីវិញរាងជ្រួញចញ្ចើមបន្តិចទាំងឆ្ងល់ មើលយល់ដែរអីបើកាន់សៀវភៅបញ្ច្រាសអីចឹង
« អ្នកអង្គម្ចាស់ ? »
« លោក មានការអីឬ ? »
« ទ្រង់ទតសៀវភៅបញ្ច្រាសហើយ »
« មែនឬ ? » ជីមីនតបទៅទាំងទម្លាក់សៀវភៅចុះបន្តិច
« ទ្រង់មុខក្រហម ?? »
« មានឯណា » ជីមីនតបយ៉ាងរហ័ស ស៊កដៃបង្វិលសៀវភៅអោយត្រូវវិញ មុននឹងលើកយកមកអានដូចធម្មតា ។
យ៉ុនហ្គីប្រែជាលួចអស់សំណើចក្នុងចិត្ត ពេលឃើញអាការៈគួរអោយខ្នាណ់ បូករួមនិងថ្ពាល់ដែលក្រហមគួរអោយចង់ចាប់ក្រញិច។
៚SKIP៚
« យាងក្រាបទូល៎ » អ្នកបើកឡានរបស់រាជដំណាក់ក៏ពោលឡើងទៅកាន់ពួកគេ ។ ពួកគេក៏ឡើងទៅអង្គុយកៅអីរាងៗខ្លួន បន្តិចក្រោយមកឡានក៏វិលកង់ ឆ្ពោះទៅកាន់រាជដំណាក់ ។
#រាជដំណាក់
នាយតូចដើរចូលទៅខាងក្នុងដោយមាននាយកម្លោះដើរតាមក្រោយ ។
« បុត្រមាតា » អ្នកម្នាងគីម ក៏រាដៃទៅអោបថេយ៉ុង ! ទ្រង់នឹកគេខ្លាំងណាស់ នាយតូចក៏ស៊កដៃទៅតបតការអោបមួយនេះវិញ ។
« បិតា » ថេយ៉ុងពោលឡើងនៅពេលឃើញទ្រង់កំពុងដើរមករកគេ ។
« ស្វាគមន៍ការត្រឡប់មកវិញ »
ČTEŠ
អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]
Fanfikce_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខានចំពោះបុត្រដល់ម្លឹង?» «ហ្អឹកហ្អឹម.....គេទៅហើយ ហុឺហ្អឹម.....»