ភាគទី២០: Bidge of love lock🔐💘

2.7K 220 0
                                    


មួយអាទិត្យកន្លងផុតទៅយ៉ាងរហ័ស ចំណងមិត្តភាពរបស់ពួកគេ កាន់តែស្និទស្នាលពីមួយថ្ងៃទៅមួយថ្ងៃ តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺចំណងមិត្តភាពមួយនេះ វាធ្វើអោយជីមីនសង្ស័យទៅវិញទេ មិត្តភាពស្អី ដើរញញឹមដាក់គ្នា ហើយពេលខ្លះកាន់ដៃគ្នាបែបនេះនោះ ។

ថ្ងៃនេះជាថ្ងៃសម្រាក ថេយ៉ុង ជីមីន និងនាយកម្លោះទាំងពីរកំពុងតែនាំគ្នាដើរលេងនៅតាមដងផ្លូវ ។ ពួកគេក៏បានដើរមកដល់ទីតាំងកន្លែងមួយកន្លែងគូរស្នេហ៍មួយកន្លែង ដែលជាកន្លែងពេញនិយម ហើយក៏អាចថាជាកន្លែងបង្កើតអនុស្សាវរីយ៍របស់ពួកគេដែរ

*Bidge of love lock 🔐

« អ្នកទាំងពីរជាគូរស្នេហ៍ថ្មីថ្មោងមែនទេ?? »

« អរ.... គឺ— » ថេយ៉ុង

« អ្នកទាំងពីរប្រហែលជាគូរស្នេហ៍ថ្មីថ្មោងហើយ... អ្នកដែលមានគូរស្នេហ៍ គេចូលចិត្តទីនេះណាស់................ » គេរៀបរាប់ប្រាប់ថេយ៉ុង និង នាយកម្លោះពីនេះពីនោះ ដោយគិតថាពួកគេទាំងពីរជាសង្សារនឹងគ្នា ។ នារីម្នាក់នេះគិតថា ពួកគេជាគូរស្នេហ៍ដែលគួរអោយស្រឡាញ់ នឹងសាកសមគ្នាខ្លាំងណាស់ ប្រៀបដូចជាគូរស្នេហ៍ដទៃទៀតអុីចឹង នេះបើពួកគេប្រាប់ថាពួកគេទាំងពីរមិនមែនជាសង្សារនឹងគ្នាក៏នាង មិនជឿដែរ ! ព្រោះនាងអាចដឹងចិត្តរបស់ពួកគេទាំងពីរ សូម្បីអ្នកលួចស្រឡាញ់គេមិនហ៊ានសារភាពក៏នាងដឹងដែរ សរុបសេចក្ដីមកនាង អាច ថាជាកាមទេពស្នេហ៍ ដែលជួយអោយគេមានគូក៏ថាបាន ។

  ថេយ៉ុងស្រាប់តែគាំងស្ដូកក្រោយពេលឮនាងនិយាយរៀបរាប់ឡើងហូរហែ និងមានអារម្មណ៍ថាអៀនតិចៗ នាងពិតជាពូកែសម្ដីមែន គេសឹងតែរឹងខ្លួនម្ដងៗទៅហើយ ព្រះអើយ .... ! សោរស្អី ចាក់ស្អី គូរស្នេហ៍យូរអង្វែងស្អី ស្រឡាញ់គ្នាដល់ចាស់ស្អី ស្ដាប់ហើយ ចង់តែលោតទឹកទេ ....

នាងក៏ហុចមេសោរទៅអោយពួកគេទាំងពីរ ។ ជុងហ្គុកបើកភ្នែកធំៗទៅមើលនាយតូច រីឯថេយ៉ុងក៏ដូចគ្នា នាងប្រហែលជាប្រាកដចិត្តខ្លាំងណាស់ដែលគិតថាគេជាគូរស្នេហ៍នឹងគ្នាពិតប្រាកដ ។ នាងញញឹមទៅពួកគេយ៉ាងរួសរាយ អស់ជម្រើសហើយពួកគេក៏ស៊កដៃយកសោរពីនាង ចំណែកឯជីមីន វិញ ក៏មិនហ៊ានដើរទៅមុខខ្លាចគេចាប់គូអោយសុខចិត្តដែរទៅកន្លែងមួយទៀត

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Where stories live. Discover now