ភាគទី៣៣: ត្រូវតែដោះដូរ

3.2K 246 3
                                    


ថេយ៉ុងឋិតក្នុងអាវសឺមីរលុងកំពុងតែឈរបង្ហាញរាងបញ្ចេញនៅទីធ្លាបង្កាន់ដៃខាងមុខនៃអគារខុនដូរដែលខ្ពស់ផុតគេនៅទីក្រុង។ ភ្នែកកំពុងតែសម្លឹងមើលលំហអាកាស អគារ និងពន្លឺព្រះអាទិត្យដែលរាបនឹងអស្តង្គកដោយមិនខ្លាចរអាភាពខ្ពស់អ្វីបន្តិច ។

« អុ៎..! » ថេយ៉ុងភ្ញាប់បន្តិច ពេលមានដៃអ្នកណាមិនដឹងមកក្រសោបអោបចង្កេះពីខាងក្រោយ ។ ស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខ

« អូនមិនខ្លាចខ្ពស់ទេឬ?? » ជុងហ្គុកតបឡើង ក្រោយឃើញគេនៅឈរទីនេះយូរហើយ មើលចុះត្រូវខ្យល់បក់សឹងតែបើុងទៅហើយ

« គឺមកពីចង់ឈរនឹងហើយ ចំមែន! » ថេយ៉ុងពោលឡើង ធ្វើអោយនាយកម្លោះរាងអស់សំណើចបន្តិច

« បងសើចអី?? » ថេយ៉ុងងាកមុខមកមើលនាយបន្តិច មុននឹងសួរគេទាំងឆ្ងល់

« សើចអូនហ្នឹងហើយ និយាយអ្វីប្លែកៗ » នាយកម្លោះតបឡើង ឯថេយ៉ុងដែលបានស្ដាប់ ហើយប្រែជាមិនពេញចិត្តនឹងសម្ដីញ៉េះញ៉ោះរបស់នាយជាខ្លាំង ។

« គួរអោយស្អប់បំផុតហើយ!! » ថេយ៉ុងស៊កដៃវាយដើមដៃនាយកម្លោះបន្តិច

« ចឹងហ្អេស?! »

« អឹម »

« ស្អប់! តែក៏មករកបងធ្វើអី?? » ថេយ៉ុងងាកមកសម្លក់នាយកម្លោះបន្តិច

« ស្មានតែចង់មករកណាស់ឬ?? » ថេយ៉ុងនិយាយឡើង ធ្វើអោយនាយកម្លោះទម្លាក់ក្ដីសង្ឃឹមដែលខ្លួនខំរំពឹងចុះបន្តិច

« នេះ បើអូនមិនមកទេ បងគិតថានឹងនៅទីនេះរហូតហើយតើស៎ » នាយកម្លោះតបឡើងមួយរំពេច ។ ថេយ៉ុងក៏បង្វែរខ្លួនមកឈរទល់មុខនាយកម្លោះភ្លែត.គិតហ្អេសថាចង់នៅទីនេះរហូត កុំសង្ឃឹម !!

« បើបងហ៊ាននៅទីនេះ!!អូននឹងមកអូសកបងត្រឡប់ទៅវិញមិនខានទេ ចន ជុងហ្គុក » ថេយ៉ុងនិយាយឡើង ស្របនឹងម្រាមដៃតូចស្រឡូនដូចបន្លាក្រូចចង្អុលទៅនាយកម្លោះ សឹងតែដល់ភ្នែកគេទៅហើយ

« ចុះក្រែងថាមិនចង់មកហី » នាយកម្លោះនៅតែជ្រើសប្រយោគបេះប៉ួយនាយតូចដដែល

« ចុះគិតថាចង់មកឬ?? ដែលមកនេះព្រោះតែអ្នកខ្លះវាសុំ » ថេយ៉ុងនិយាយឡើងច្បាស់ៗ ធ្វើអោយនាយកម្លោះបែរជាចង់ចញ្ចើមមិនយល់

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Donde viven las historias. Descúbrelo ahora