#office
នាយកម្លោះកំពុងតែអង្គុយត្រួតពិនិត្យឯកសារការងារដែលគេត្រូវសញ្ញេ« ទុកឯកសារនៅទីនេះហើយចេញទៅវិញចុះ » ជុងហ្គុកពោលទៅលេខារបស់ខ្លួន
<< ផាំង !! >> សម្លេងគោះតុក៏បានបន្លឺឡើង នាយកម្លោះជុងហ្គុករាងជ្រួញចញ្ចើមបន្តិច រួចងាកទៅមើលអ្នកដែលបង្កហេតុ
« ថេយ៍.... » នាយកម្លោះហៅឈ្មោះនាយតូច ដែលកំពុងតែឈរនៅចំពោះមុខខ្លួន គេមកបានយ៉ាងមិច??មិចក៏ដឹងថាខ្លួននៅទីនេះ??
« បងបោកអូន!! » នាយតូចពោលទាំងខឹង ក្រែងសន្យាហើយតើស៎ ថាមិនទៅចោលគ្នា ឥឡូវមើលចុះបែរជារត់ចោលគេ ហើយអោយគេមកតាមរកបែបនេះទៅវិញ
« ឈប់! ថេយ៍ បងបោកអូនរឿងអី?? » ជុងហ្គុកតបទៅកាន់នាយតូចទាំងមិនយល់ សុខៗមកថាគេបោកអី នាយមិនដឹងរឿងផង ។
« ចុះកាលដែលបងសន្យាថាមិនចោលគ្នានោះ ហើយឥឡូវមើលចុះមកទីនេះមិនប្រាប់អូនទៀត » នាយតូចនិយាយបណ្ដើរស្រក់ទឹកភ្នែកមកបណ្ដើរ ថាមកស្ដីអោយគេបែរជាមកយំខ្លួនឯងទៅវិញ ពិតជាយ៉ាប់មែន ។
« កាលដែលបងមិនប្រាប់ គិតថាវាមិនចាំបាច់— »
« អូ!!មិនចាំបាច់ចឹងហ្អេស » នាយតូចថាហើយក៏ដើរចេញទាំងមានអារម្មណ៍ថាខឹងនឹងនាយកម្លោះជាខ្លាំង
« ថេយ៍... ឈប់សិន ស្ដាប់បងបកស្រាយសិន »
« មិនស្ដាប់ » ថេយ៉ុងតបតែមាត់ តែខ្លួនកំពុងតែឈរចាំស្ដាប់ការបកស្រាយនាយកម្លោះទៅវិញ ចំណែកឯនាយកម្លោះបានឱកាសក៏ប្រញាប់បកស្រាយយ៉ាងលឿន
« គឺ ស្អែកបងក៏ទៅវិញហើយ »
« ចឹងមកធ្វើអីចុះ?? »
« បងមកតែប្រជុំទេ អូនយល់ទេ »
« អត់យល់ទេ » នាយតូចក្រវីក្បាលតិចៗ មុននឹងលារដៃអោបនាយកម្លោះទាំងមិនយល់ពីអារម្មណ៍ខ្លួន ក្រែងថាខឹងហី ចុះគ្រាន់តែគេនិយាយលួងបន្តិចសោះមិចក៏ចិត្តនេះវាឆាប់ទោរទន់ម្លេះ ។
« បងសូមទោស៎ ដែលបងមិនប្រាប់អូន »
« ប្អូន ចៀសផ្លូវ បងត្រូវការដើរ » ដោយសារតែឃើញការស្លៀកពាក់មិនសមជាបុគ្គលិកក្នុងក្រុមហ៊ុន យ៉ុនហ្គីក៏ហៅអ្នកដែលកំពុងតែឈររ៉េរ៉ាទើសទែងផ្លូវអោយចៀសផ្លូវព្រោះគេត្រូវទៅរកជុងហ្គុក ! ជីមីនក៏ងាកទៅរកប្រភពសម្លេង
YOU ARE READING
អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]
ספרות חובבים_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខានចំពោះបុត្រដល់ម្លឹង?» «ហ្អឹកហ្អឹម.....គេទៅហើយ ហុឺហ្អឹម.....»