ភាគទី១១:ទំនាក់ទំនងពួកគេអាចលើសពីនេះទេ?

2.9K 265 1
                                    

៥ថ្ងៃក្រោយមក....

នាយកម្លោះចន ជុហ្គុក និង សម្លាញ់មីន យ៉ុនហ្គីដើរសម្តៅទៅខាងក្នុងបន្ទប់មួយ។


«ពួកឯងធ្វើការបានល្អណាស់»

«បាទ!!»

«អាចចេញបានហើយ»យ៉ុនហ្គី

«បាទ!!»

«អាប៊យ!»

«បាទ!»

«វានៅឯណា យើងចង់ជួបវា»នាយកម្លោះពោលឡើងទាំងមុឺងម៉ាត់ ស៊កដៃជ្រែងហោប៉ៅ។គេពិតជាចង់ជួបមុខអាម្នាក់ដែលហ៊ានប្រថុយជួលឃាតករស្ទើរភ្លើងមកចង់សម្លាប់គេ គួរអោយអស់សំណើចណាស់

ក្រាក!

សម្លេងបើកទ្វារដោយស្នាដៃនាយប៊យក៏បើកឡើង ជុងហ្គុកដើរចូលទៅខាងក្នុង ហើយបង្ហញយអោយឃើញបុរសម្នាក់ដែលកំពុងអង្គុយដោយមានដៃជាប់ខ្នោះ ភ្នែកសម្នឹងមកនាយដូចជាចង់សុីសាច់ហុតឈាមគ្នាទាំងរស់ ព្រោះមុខរបររកសុីមិនថាជួញដូរគ្រឿងញៀនឬជួញដូរមនុស្សរបស់គេទេ ត្រូវខ្ទេចខ្ទីដោយសារតែ ជុងហ្គុក ម្នាក់គត់

«ចង់ឃើញមុខយើងណាស់ហេស៎?»

«មកមើលអាមេឃាតករដែលវាប្រហើនមិនខ្លាចស្លាប់ទៅវិញទេ»

«ហេតុអីក៏ឯងកើតមកដើម្បីបំផ្លាញយើង»

«គេមិនហៅថាបំផ្លាញទេ!គេហៅថាជួយជាតិ»

«យើងស្តាយណាស់ដែលឯងមិនស្លាប់»

«អេ៎...តែតើក្មេងពីរអ្នកនោះនៅឯណា មើលទៅស្អាតគ្រាន់បើ អាចយកទៅលក់បានទេ?»នាយកម្លោះដែលឈានជើងបម្រុងនឹងដើរចេញក៏ឈប់មួយកន្លែង កំហឹងដែលនៅក្នុងខ្លួនក៏ឡើងរាប់រយអង់ស្សា ពេលនឹកឃើញដល់ពេលអាឃាតករម្នាក់នោះលើកកាំភ្លើងតម្រង់ទៅរកនាយតូច ហើយនិងសម្តីដែលគេបានពោលអម្បាញ់មិញទៀត។

នាយកម្លោះមិនចាំយូរក៏ស្ទុះទៅក្របួចកអាវអាម្នាក់នោះទាំងភ្នែកពោរពេញដោយកំហឹងគួរអោយខ្លាច។

«អាចង្រៃ៎...»

«អរ៎...ពេលនេះ លើកទីមួយហើយ ដែលឃើញលោកឧត្តមសេនីយ៍ឯក ចន ជុងហ្គុក ខឹង។ ប្រហែលក្មេងម្នាក់ណាក្នុងចំណោមនោះពិសេសណាស់ហើយ»

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Donde viven las historias. Descúbrelo ahora