ភាគទី ២២ : ដាក់ទោស

3.3K 233 3
                                    


នៅក្នុងថ្នាក់ពពេញទៅដោយសភាពស្ងប់ស្ងាត់ ! សិស្សគ្រប់គ្នាក៏ចេញអស់នៅសល់តែនាយតូច និង ជីមីន ប៉ុណ្នោះ ។ ថេយ៉ុងអង្គុយអោបដៃសម្លឹងទៅបង្អួចកាត់តាមផ្ទាំងកញ្ចក់ ទាំងទឹកមុខរាបស្មើ ឃើញដូចនេះជីមីនក៏ដាច់ចិត្តចោទសួរទៅកាន់គេ

« ថេយ៍ មានរឿងអីមែនទេ?? »

« គ្មានទេ » ថេយ៉ុងងាកមកនិយាយជាមួយជីមីនធ្វើដូចជាគ្មានរឿងអីកើតឡើង ។

« គិតថាយើងជឿឬអត់?? » ជីមីនពោសសួរថេយ៉ុងទាំងលើកចញ្ចើម ! គេមិនជឿថាថេយ៉ុងគ្មានរឿងអីទេ មុខគេនេះមិនសមនឹងអ្នកពូកែកំហុកទេ អោយតែគេពិបាកចិត្ត វាតែងស្ដែងអោយឃើញលើទឹកមុខគេច្បាស់ណាស់

« ចង់ជឿឬមិនជឿ ក៏អត់ទៅ » ថេយ៉ុងពោលឡើងហីៗទាំងមិនមើលមុខជីមីន

« រឿង របស់ អង្គរក្ស ចន ជុងហ្គុក ឬ ?? » ថេយ៉ុងស្រាប់តែដៀងភ្នែកទៅមើលជីមីនបន្តិច ! ហេតុអីក៏គេដឹង?? តែគេក៏មិនមាត់

« យ៉ាងមិច គេមិននិយាយរកឬ ?? » ថេយ៉ុងជ្រួញចញ្ចើមបន្តិច មិចក៏ដឹងទៀតហើយ បើដឹងម្លឹងៗមិចមិនទៅធ្វើគ្រូទាយទៅ !

« ... »

« ឯងគួរតែសារភាពអារម្មណ៍ខ្លួនឯងប្រាប់គេទៅ »

« ឆ្កួត ! » ថេយ៉ុងសម្លក់ជីមីនបន្តិច ចេះតែរកនឹកឃើញ មកអោយគេសារភាពយ៉ាងមិច សូម្បីតែមើលមុខនាយកម្លោះចំ គេមិនទាំងហ៊ានផង ចុះទម្រាំតែអោយសារភាពទៀត គេមិនហ៊ានស្រមៃទេ...

ថេយ៉ុងនិងជីមីនក៏ដើរចុះមកដល់បរិវេនខាងក្រោមដែលមាននាយកម្លោះកំពុងរងចាំ

« សូមទោសផង ! » នាយកម្លោះវ័យជំទង់ម្នាក់ដើរមិនប្រយ័ត្នក៏ទៅបុកថេយ៉ុង ។ ហ្វីឡិចអោនរើសសៀវភៅដែលគេបានធ្វើជ្រុះពីដៃនាយតូច រួចហុចទៅអោយគេវិញទាំងញញឹមសូមទោស ។ ថេយ៉ុងក៏ញញឹមទទួលយកសៀវភៅនោះពីគេវិញ

« ជុងហ្គុក ! » នាយកម្លោះស៊កដៃមកកាន់ដៃដ៏ស្រឡូនរបស់ថេយ៉ុង ធ្វើអោយគេភ្លាត់មាត់ហៅឈ្មោះនាយកម្លោះ ។ ជុងហ្គុកមិនបង្អង់យូរនាយក៏ចាប់ដៃនាយតូចយ៉ាងណែនដើរចេញពីទីនោះមកឡានវិញទាំងមានអារម្មណ៍ថាប្រចណ្ឌ ហួងហែង នឹងគេជាខ្លាំង

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Место, где живут истории. Откройте их для себя