ភាគទី ២៦: អ្នកណា អោយថើប??

2.9K 232 3
                                    


<<ក្រាក>>

សម្លេងបើកទ្វារបានបន្លឺឡើងដោយសារស្នាដៃថេយ៉ុង ។ នាយតូចក្នុងសភាពអាវឃ្លុំ ដោយសារតែក្នុងបន្ទប់ទឹកគ្មានសម្លៀកបំពាក់ខ្លួនទេ មានតែរបស់ជុងហ្គុកដែលបានផ្លាស់អោយគេតាំងពីយប់មកម្លេះ ។

គេដើរទៅបើកទូរសម្លៀកបំពាក់មុននឹងស៊កយកវាមកមួយឈុត រួចដើរចូលទៅខាងក្នុងវិញ មើលទៅវាពិតជាលំបាកលំបិនណាស់ ត្រូវដើរចុះដើរឡើង ចំណែកឯជុងហ្គុកដែលបានឃើញបម្រុងចូលមកជួយ តែត្រូវនាយតូចក៏ឃាត់ គេដើរមកបាន គ្រាន់តែទៅប៉ុណ្នឹងវាមិនអីទេ

« អ្អា៎..... មិនបាច់ទេ លោកទៅធ្វើអីផ្សេងទៅ »

៚ក្រឹប៚

ថេយ៉ុងស៊កដៃ ទាញទ្វារបិទយ៉ាងលឿន ធ្វើអោយជុងហ្គុករាងជ្រួញចញ្ចើមបន្តិច គេមិនទាន់និយាយអីផងថាហើយក៏បិទបាត់ ចំមែនហើយ !
————
« នេះ ! លោកឃើញឬអត់ ! » ថេយ៉ុងដែលអង្គុយលើសាឡុង ងើយក.បន្តិច ស៊កម្រាមដៃចង្អុលទៅលើកញ្ចឹកក.សខ្ចីរបស់ខ្លួន តែពេលនេះប្រែជាមានស្នាមក្រហមជាំជាច្រើន .នេះ បើប្រាប់ថាមូសខាំ ក៏គ្មានគេជឿដែរ ។

« សឺត.... មិនអីទេ » នាយកម្លោះលទៅថើបថ្ពាល់គេមួយខ្សឺត ទាំងមិនយល់នឹងខ្លួនឯង អោយតែនៅក្បែរគេបែរជាចង់ថើប គេរហូត ។

« មិនអីយ៉ាងមិច និយាយបែបនេះចង់មានទោសហ្អេស?? » ថេយ៉ុងស្រាប់តែតវ៉ាឡើង គេនិយាយស្រួលយ៉ាងនេះឬ ។

« យកក៏បាន ! » ជុងហ្គុកហុចថ្ពាល់ទៅជិតមុខនាយតូច ទាំងរីករាយពេញទំហឹង ក្រោយឮថាគេចង់ដាក់ទោសខ្លួន ។ ពេលនេះគេស្រាប់តែមានចរិកប្លែក ខុសពីមុន ដែលធ្លាប់តែមុឺងម៉ាត់ មិនចេះមានល្បិច ! តែពេលនេះខុសស្រឡះ នៅក្បែរថេយ៉ុងបែរជាចង់ចំណេញលើគេទៅវិញ ។

« ឡប់ ! » ថេយ៉ុងដែលកំពុងតែអៀនតិចៗ បានយកម្រាមដៃចុចថ្ពាល់នាយកម្លោះអោយឃ្លាតចេញពីខ្លួនបន្តិច ទាំងហួសចិត្ត ទោសស្អី ថើបបែបនេះនោះ ! ត្បិតតែទោសមួយនេះគេធ្លជាអ្នកផ្ដើមចេញមកមែន តែមិនប្រាកដថាមិនអាចកែវិញបានឯណា

« ចុះចង់យ៉ាងមិច? »

<< 𝚂𝚞𝚙𝚎𝚛 𝙼𝚊𝚛𝚔𝚎𝚝 >>

អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]Donde viven las historias. Descúbrelo ahora