# មួយថ្ងៃកន្លងផុតទៅ
« ភារកិច្ចកូនលើកនេះយូរណាស់ ហើយត្រូវនៅឆ្ងាយទៀត ត្រូវមើលថែខ្លួនផងដឹងទេ »
« បាទ អ្នកម៉ាក់ »
« ជូនពរអោយកូនប្រុសម៉ាក់នេះ បំពេញភារិកច្ចបានសម្រេច ជោគជ័យ » នាយកម្លោះក៏ញញឹមដាក់អ្នកជាម្ដាយ
« ដល់ពេលត្រូវទៅហើយមែនទេ ជុងហ្គុក »លោក ចន ដែលចេញពីបន្ទប់ការងារ ក៏បន្លឺឡើង
« បាទ លោកប៉ា »« ប៉ាជឿជាក់ថាកូននឹងការពារអ្នកអង្គម្ចាស់តូចបានល្អ » លោក ចន ពោលទៅកាន់នាយកម្លោះ ! លោក ចន ជាបុគល្គល្បីល្បាញខាងអាជីវកម្ម តែគួរអោយស្ដាយកូនប្រុសកម្លោះរបស់គាត់បែរជាចាប់យកអាជីពផ្សេងទៅវិញ តែគាត់ក៏មិនបានបង្ខំនាយដែរ គាត់សង្ឃឹមថាថ្ងៃណាមួយនាយកម្លោះនឹងព្រមជំនួសតំណែងបន្តពីគាត់
« តែថា អង្គម្ចាស់តូចដែលកូនត្រូវការពារនេះ ប៉ាមិនដែលជួបសោះ ប្រហែលជាចូលចិត្តភាពស្ងប់ស្ងាត់ហើយ » ពិតមែនហើយគាត់ពិតជាមិនដែលជួបនាយតូចទេ ព្រោះនាយតូចមិនដែលចូលរួមកម្មវិធី ក្នុងសង្គមទេ .មានតែព្រះអង្គម្ចាស់គីម និង អ្នកម្នាងប៉ុណ្ណោះដែលគាត់បានជួប
« នេះជិតដល់ពេលហើយជុង ! កូនទៅចុះ ប្រយ័ត្នមិនទាន់ »
« បាទ អ្នកម៉ាក់ »« ថែខ្លួនផង »
« កូនដឹងហើយ »« លោកប៉ា អ្នកម៉ាក់កូន ជំរាបលា »
« តោះ យ៉ុនហ្គី »« អ៊ុំស្រី និង អ៊ុំប្រុស ខ្ញុំជំរាបលា »
SKIP
« ត្បិតតែគេមិនស្នងតំណែងអគ្គនាយកក្រុមហ៊ុន ពី បង តែឃើញកូនបែបនេះបងក៏សប្បាយចិត្ត » លោក ចន ដែលអង្គុយលើសាឡុងក៏ពោលឡើង គាត់ខំបញ្ជូននាយទៅបរទេសរៀន មកវិញនឹងមកធ្វើជាអគ្គនាយកក្រុមហ៊ុន តែអ្វីៗខុសពីការគិតរបស់គាត់ទាំងស្រុង គេបែរជាចូលចិត្តកាន់កាំភ្លើងជាងអង្គុយក្នុងបន្ទប់ម៉ាសុីនត្រជាក់ទៅវិញ សូម្បីតែយ៉ុនហ្គី ក៏បែបហ្នឹង
SKIP
អស់រយៈពេលច្រើនម៉ោងកន្លងមក ពួកគេក៏បានមកដល់ទឹកដីនៃប្រទេសបារាំង ។ រថយន្តមួយគ្រឿងដែរឈរចតចាំទទួលពួកគេ
KAMU SEDANG MEMBACA
អង្គរក្សស្នេហ៍អ្នកអង្គម្ចាស់តូច [ ចប់ ]
Fiksi Penggemar_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខានចំពោះបុត្រដល់ម្លឹង?» «ហ្អឹកហ្អឹម.....គេទៅហើយ ហុឺហ្អឹម.....»