ភាគ1 មង្គលការទាន់ហន់

1.1K 81 3
                                    

ភាគ1
សេអ៊ូលប្រទេសកូរេខាងត្បូង
ពិធីមង្គលការរបស់CEOវ័យក្មេងកំពុងធ្វើឡើងយ៉ាងអាធឹកអាធម្មនឹងភ្លាមៗគួរអោយភ្ញាក់ផ្អើល។ ពេលនេះមើលទៅកូនកំលោះទាំងពីរដែរម្នាក់មានមុខតូចច្រមិចៗមាឌតូចឈរជិតកូនកំលោះរបស់ខ្លួននោះ មុខស្លេកស្លាំងដូចមិនសូវសប្បាយចិត្តសោះដោយសារមកត្រូវរៀបការភ្លាមៗដោយមិនបានត្រៀមខ្លួនមិនដឹងជាសំណាងឬជានិស្ស័យអោយប្រាកត់ទេពេលនេះ ហើយឥឡូវនេះគេកំពុងទទួលភ្ញៀវជាមួយគ្នាទាំងម្នាក់មុខធុញម្នាក់មុខភ័យៗ
«អបអរពិធីមង្គលការផងបងប្រុស»អេរិការខាលិកសូ ជាបងប្អូនសាច់ឆ្ងាយរបស់ជុន ជុងហ្គុគ CEOវ័យក្មេងដែរម្ដាយចាប់អោយរៀរគ្រាន់ហើយបើគេដឹងចឹងគេក៏មិនមកថ្ងៃខួបកំណើតរបស់ម៉ាក់គេដែរ
«អរគុណឯងហើយ»ជុងហ្គុគនិយាយមិនបានញញឹមមានអារម្មហ៏ថាធុញពេញបន្ទុកហើយពេលនេះ
«ហេតុអីបងធ្វើមុខបែបនេះហាជុង»អេរិកាសួរទាំងញញឹម
«ក៏ធុញនិងហើយ»ជុងហ្គុកនិយាយគ្មានទុកមុខភរិយាដែរឈរជាប់គេនេះសោះតែម្ដង
«បានកូនក្រមុំស្អាតហើយធុញអីទៀត»អេរិកានិយាយ
«ហឺយឯងមិនយល់ទេរិកា»មែនហើយជុងធុញណាស់គេមិនបានស្អប់ជីមីនទេតែគេមិនទាន់អស់សប្បាយ គេទើបតែ27ឆ្នាំមកចាប់អោយគេការ មិនសួរអារម្មហ៏នឹងយោបលគេសោះ ចឹងទើបមុខមិនរីក
«នឹងហើយចឹងក៏បានតែថាសួរស្ដីជីមីននី»អេរិកាញញឹមលូកដៃទៅចាប់ដៃជីមីន
«បាទសួស្ដី»ជីមីនញញឹមលឹបភ្នែកដាក់
«អឹមខ្ញុំដូចជាធ្លាប់ឃើញឯងពីមុនមែនទេនៅផ្ទះអុំស្រីមែនទេ»អេរិកាញញឹមធ្វើមុខឆ្ងល់សួរកូនក្រមុំរបស់បងប្រុស
«បាទមែនហើយ»ជីមីនញញឹម
«អរមែនហើយឯងជាអ្នកបំរើផ្ទាល់ខ្លួនរបស់អុំស្រី អុយអូនសូមទោសបងប្រុស»អេរិកាធ្វើមុខដឹងខុស
«វាជាការពិតមិនអីទេរិកា»ជុងនិយាយមួមៅហើយជីមីនក៏អោនមុខចុះ តាមពិតជីមីនមិនមែនអ្នកបំរើតែជីមីនជាកូនមិត្តជិតស្និតរបស់លោកស្រីជុន ទៅវិញទេតែដោយសាតប៉ាជីមីនស្លាប់ហើយម៉ាក់ជីមីនមិនមានលទ្ធភាពចិញ្ចឹមទើបអ្នកស្រីជុនទទួលចិញ្ចឹមស្រលាញ់ជីមីនដូចកូនបង្កើត
«ចឹងអូនចូលទៅខាងក្នុងសិនហើយចាំជួបគ្នាពេលក្រោយ»អេរិកាគ្រាន់តែបែរខ្នងភ្លាមក៏ញញឹមពឹសពុលហើយដើរចូលក្នុងបាត់ មិនដឹងខួរក្បាលកំពុងគិតអីអោយប្រាកត
-3ម៉ោងក្រោយមក វិមានត្រកូលជុន-
ជីមីននឹងជុងហ្គុគកំពុងនៅក្នុងបន្ទប់ជាមួយគ្នាហើយម៉ាក់ជីមីននិងប៉ាម៉ាក់ជុងហ្គុកកំពុងជូនពរពួកគេមុនពេលម៉ាក់ជីមីនទៅសម្រាក់នៅសណ្ថាគារវិញ
«ប៉ាជូនពរកូនទាំងពីរអោយស្រលាញ់គ្នាដល់ចាស់ចេះថែរក្សាគ្នាមានអ្វីក៏ត្រូវកាន់ដៃគ្នាឆ្លងអោយផុតណាកូនណា»លោកម្ចាស់ជុនកាន់ដៃកូនទាំង2ជូនពរកូនដែរពេលនេះពួកគេកំពុងអង្គុយលុតជង្គុងផ្ទាល់ឥដ្ធមានឳពុកម្ដាយអង្គុយលើកៅអីនៅបន្ទប់របស់ពួកគេតែមិនបាច់មើលមុខជុងហ្គុគទេដូចគេយកទៅបាញ់ចោលចឹង
«ម៉ាក់ជូនពរអោយកូនមានកូនឆាប់ៗណាកូនសម្លាញ់ ហើយត្រូវចាំថាម៉ាក់ធ្វើគ្រប់យ៉ាងចងអោយកូនល្អ»លោកស្រីជុន អង្អែលក្បាលកូនទាំង2និយាយសម្ដីផ្អែមតែក្នុងជុងហ្គុគសម្រាប់ជុងគេមិនគិតចឹងទេ(បើចងអោយល្អម៉ាក់មិនមកចាប់កូនការបែបនេះទេ សម័យស្អីហើយនៅចាប់បង្ខំកូនចូលរោងទៀត)ជុងហ្គុកគិតហើយភ្នែកក្រលាប់ក្រលើតប្រវិលមួយជុំតែម្ដង
«ជុនជុងហ្គុគឈប់ធ្វើមុខបែបនេះភ្លាម»លោកស្រីជុនសម្លក់កូនស្ទើតែខោកមួយក្រញហើយតើ
«បាទម៉ាក់»ជុងនិយាយអូសយ៉ាងវែង
«ជីមីនហា ម៉ាកដឹងថាកូនហត់គ្រប់យ៉ាងដើម្បីម៉ាក់ កូនជាកូនល្អមករហូតចឹងម៉ាក់សង្ឃឹមថាកូននឹងមានសុភមង្គលសម្រាប់ខ្លួនឯងពីពេលនេះតទៅណាកូនហើយកូនត្រូវធ្វើជាប្រពន្ធល្អសម្រាប់ប្ដីនឹងគ្រួសារដឹងទេ នឹងត្រូវចាំថាម៉ាក់ស្រលាញ់កូនណាកូនសម្លាញ់»គ្រាន់តែលោកស្រីផាកនិយាយចប់ជីមីនអោបម៉ាក់គេជាប់ ធ្វើអោយលោកស្រីជុននឹងលោកជុនមើលដោយក្ដីស្រលាញ់ពេញបេះដូង
«បាទម៉ាក់»ជីមីននិយាយទាំងទឹកភ្នែករំភើបនឹងម្ដាយខ្លួន
«ជុងហ្គុកហា ម៉ាក់ផ្ញើរកែវភ្នែកម៉ាក់នៅនឹងកូនហើយ សូមថែរក្សាគេជំនួសម៉ាក់ផង ហើយបើពេលណាកូនលែងត្រូវការគេកុំធ្វើបាបចិត្តគេអីយកគេមកអោយម៉ាក់វិញមកដឹងទេ»លោកស្រីផាកអង្អែលក្បាលជុងប្រាប់គេធ្វើអោយគេមានអារម្មហ៏រអៀសចិត្តណាស់
«បាទម៉ាក់»ជុងខាំម៉ាត់ តបទៅគាត់វិញដោយមិនអាចខានបាន
«ចឹងប៉ុននឹងចុះអីរឹម យើងថាអោយក្មេងៗសម្រាក់ទៅ ហើយពួកកូនមិនបាច់ចេញពីបន្ទប់ទេម៉ាក់ចាក់សោរពីក្រៅហើយ»លោកស្រីជុននិយាយហើយដឹកដៃមិត្តចេញទៅមិនខ្វល់ទឹកមុខកូនដែរដូចជុះមិនចេញ
«ម៉ាក់អើយម៉ាក់»ជុងងើបជ្រោងសក់ឡើងលើធុញដែរម៉ាក់គេដេញជើងគេទាន់
«ឯង»ជុងហៅជីមីនដែរប្រុងនឹងដើរទៅរៀបចំខោអាវអោយគេនោះ
«បងហៅអូនហេ»ជីមីនមើលមុខជុងហ្គុកធ្វើមុខលេងលង
«អើ យើងមិនយល់ហេតុអីឯងព្រមនឹងមង្គលការនេះ ឯងក៏ដឹងថាយើងមិនបានស្រលាញ់ឯង»ជុងហ្គុកច្រត់ចង្គេះសួរជីមីន
«អូនមិនអាចប្រកែកបានបងក៏ដឹង»ជីមីននិយាយមុខស្លូតដដែរ
«ឯងមិនអាចប្រកែកឬក៏ចង់រៀបការជាមួយយើងឡើងញ័រខ្លួន»ជុងស្ដីអោយជីមិនធ្វើមុខឈ្លើយ
«អូនមិនអាចប្រកែកបានតែបងអាចហេតុអីបងមិនជំទាស់»ជីមីននិយាយសម្ដីផ្អែមដដែរតែធ្វើអោយអ្នកខាងនោះខឹងចងចេញផ្សែង
«ឯង!ចាំមើលយើងនឹងធ្វើអោយឯងសុំយើងលេងលះអោយបាន»ជុងនិយាយហើយដើរទៅបន្ទប់ទឹកបាត់មិនមែនគេមិនចង់ប្រកែកតែគេធ្វើមិនឈ្នះម៉ាក់គេ គាត់គំរាមដកលូតគ្រប់យ៉ាងមិនទុកសម្បីគ្រុមហ៊ុនរបស់គេហើយនៅឃុំគេទុកទៀត ហើយសួរអ្នកណាមិនខ្លាចម៉ាក់គេ និយាយពិតធ្វើពិតសម្បីប៉ាគេនៅខ្លាចម៉ាក់គេដែរ
ឯជីមីនវិញតាមមើលខ្នងរាងក្រាសដែរដើរចូលបន្ទប់ទឹកហើយក៏ដកដង្ហើមធំ នឹងនឹកឃើញកាលពីអាទិត្យមុនដែរបាននិយាយជាមួយលោកស្រីជុនមុនរៀបការ
-ត្រលប់ទៅអាទិត្យមុន-
លោកស្រីជុនអង្គុយនៅក្នុងបន្ទប់សៀវភៅជាមួយជីមីនហើយគាត់កំពុងអង្គុយកាន់ដៃជីមីននេះឯង
«ជីមីនហា ក្មួយព្រមរៀបការជាមួយជុងហ្គុកទៅ មីងមិនចងអោយគេដើរដេកជាមួយស្រីអោយត្រពៀសហើយ មិនគិតពីគូរអនាគតបែបនេះទៀតទេ មីងចាស់ហើយ មីងចងឃើញកូនមានត្រនំមុនមីងស្លាប់»លោកស្រីជុននិយាយគាត់ គ្រាន់តែចងអោយកូនមានគ្រួសារត្រឹមត្រូវពេលគាត់ស្លាប់នឹងបាន បិទភ្នែកជិត ហើយគាត់ស្រលាញ់ជីមីនដូចកូនព្រោះជីមីនស្អាតហើយចរិយាមាយាទល្អ នឹងសំខាន់ជីមីនជាអូមែហ្គា អាចមានកូនបានទៀតផង
«តែអ្នកមីងខ្ញុំពិតជាមិនអាចជួយបានមែន»ជីមីនគេមិនចងយកអនាគតទៅប្រថុយបែបនេះទេ គេក៏ចងមានប្ដីដែរស្រលាញ់គេនិងមានសុភមង្គលដល់ចាស់ដូចគ្នា
««ជីមីន មិនចងអោយមីងអស់សង្ឃឹមទេមែនទេ»លោកស្រីjeonគាត់អង្វព្រោះគាត់ដឹងថាជីមីនជាមនុស្សចិត្តទន់
«បាទអ្នកស្រីតែអ្នកប្រុសគាត់មិនបានស្រលាញ់ខ្ញុំទេ»ជីមីនអោនមុខចុះ
«តែមីងដឹងណាថាក្មួយស្រលាញ់ជុងហ្គុគចឹងទុកថារៀបការដើម្បីសងគុណមីងក៏បាន»លោកស្រីjeon
«ខ្ញុំធ្វើបានគ្រប់យ៉ាងដើម្បីសងគុណអ្នកមីង»ជីមីននិយាយទាំងរលីរលោងទឹកភ្នែក
-ត្រលប់មកបច្ចុប្បន្ន-
«ហឺយ ជីមីនអើយឯងសូរបានទេមើលទៅ»ជីមីនដកដង្ហើមធំ ហើយដើរទៅរៀបចំគ្រែនឹងសំលៀលបំពាក់អោយជុងហ្គុកសម្រាប់ពាក់ដេកយប់
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now