ភាគ19សន្យាណា

509 38 8
                                    

ភាគ19
Tokyo japan
ដូចដែរបានសន្យាជុងហ្គុកបាននាំជីមីនមកលេងTokyo ដើម្បីលំហែកាយនឹងដូចជាគ្រេបទឹកឃ្មុំព្រោះតាំងពីរៀបការមកជីមីនមិនដែរបានដើរលេងទៅណាឬសើចបានច្រើនដូចគេនោះទេ។ កាលពីក្មេងជីមីនតែងតែនិយាយថាចង់មកលេងJapan ចង់ទៅ destiny land ចង់ដើរគ្រប់កន្លែងនៅជប៉ុនហើយពេលនេះវាក៏បានដូចចិត្ត ជុងហ្គុកនឹងបំពេញសន្យារបស់គេហើយ គេបាននាំជីមីនមកទឹកដីនៃក្ដីស្រលាញ់ដែរជាកន្លែងជីមីនតែងតែប្រាថ្នាចង់មកដល់។
ជុងហ្គុកកំពុងកាន់ដៃជីមីនចេញពីប្រលានយន្តហោះដោយមានឡានចាំរួចជាស្រេចនៅខាងមុខប្រលានដែរជុហ្គុគបានអោយកូនចៅរៀបចំអោយព្រោះគេមិនបានយកអង្គរក្សមកតាមសូម្បីម្នាក់ ណាមួយគេចង់មានពេលតែ2អ្នកប្រពន្ធមិនត្រូវការអោយមានអ្នកហែរហមរញេរញៃពេលវេលាផ្ទាល់ខ្លួន។
Remm Roppongi hotel
ជុងហ្គុគដើរចុះពីលើឡានកាន់ដៃជីមីនបណ្ដើរគ្នាចូលសណ្ធាគារដោយមានបុគ្គលិករត់មកទទួលយ៉ាងលឿន អ្នកណាមិនស្គាល់មហាសេដ្ធីវ័យក្មេងរបស់កូរេរូបនេះនោះ។
ជុងហ្គុគនាំជីមីនចូលដល់បន្ទប់ប្រណិតដែរអាចមើលឃើញទេសភាពទីក្រុងពេញភ្នែកតែម្ដង។
ជីមីនដើរទៅបើកវាំងននបន្ថែមដើម្បីមើលទេសភាពអោយច្បាស់ហើយក៏មានដៃមួយគូរដើរមកអោបចង្កេះតូចច្រលឹងដូចមនុស្សស្រីនោះ
«អូនមិនហត់ទេហេហឹម»ជុងហ្គុកនិយាយហើយអោនថើបកញ្ចឹងកជីមីនថ្នមធ្វើអោយជីមីនមុខក្រហមមួយរំពេច
«មិនហត់ទេបងហត់សម្រាកមុនអូនទៅ»ជីមីននិយាយបែបអឹមអៀនតែមិនហ៊ានងៀកមុខទេដោយសារមុខជុងហ្គុគនៅជិតមុខរបស់គេតែម្ដង
«ចឹងងូតទឹកជាមួយគ្នាហើយសម្រាកទៅស្អែកបងមានកន្លែងចង់នាំអូនទៅ»ជុងហ្គុគនិយាយតែដៃអង្អែដេញតាមចង្គេះជីមីនជារៀយៗ
«អត់ទេបងងូតមុនទៅ»ជីមីនរុញទ្រូងជុងហ្គុកចេញតែមិនបានផលទេផ្ទុយទៅវិញជុងហ្គុកចាប់បីជីមីនតែម្ដង
«អូនគ្មានសិទ្ធតវ៉ាទេក្មេងតូច»ជុងហ្គុកសើចកាចកហើយបីជីមីនចូលទៅបន្ទប់ទឹកដែរមើលក៏ដឹងថាមិនមែនចប់ត្រឹមងូតទឹកនោះទេ
-ព្រឹកថ្ងៃថ្មីមកដល់-
រាងតូចជីមីនរើបំរះក្នុងដៃរបស់ជុងហ្គុកដោយសារពន្លឺព្រះអាទិត្យនៅពេលព្រឹកកំពុងតែចាំងចូលមកចំមុខតែម្ដង
«ហ៊ឹម»ជីមីនថ្ងូរជ្រមមុខចូលក្នុងទ្រូងរាងក្រាសគិចពន្លឺថ្ងៃនាពេលព្រឹក
«សឺត»ជុងហ្គុកភ្ញាក់ដោយសារជីមីនរើចុះឡើងក៏បើកភ្នែកឃើញប្រពន្ធជាទីស្រលាញ់កំពុងឈ្មុលមុខចូលទ្រូងខ្លួនក៏អោនមុខថើបជីមីនដោយគ្រឺតខ្នាញ់បំផុត
«បេប៊ី ភ្ញាក់ឡើង»ជុងហ្គុកអោបជីមីនហើយអោនដាសជីមីនស្រាលៗក្បែត្រជៀក
«ហុឹម»ជីមីនបើកភ្នែកឡើងញញឹមស្ញេញដាក់ជុងហ្គុកធ្វើអោយជុងហ្គុកទ្រាំមិនបានត្រូវអោនថើបមាត់ក្មេងតូចជាច្រើនដងដោយភាពគ្រឹតខ្នាញ់
«ជុប អូនឈប់ធ្វើខ្លួនគួរអោយស្រលាញ់បានទេ តិចបងអត់មិនបាន»ជុងនិយាយទាំងឈ្មុះឈ្មុលនៅកញ្ចឹងករាងតូចធ្វើអោយជីមីនសើចអោយកខឹក
«ហិហិ អូនមិនបានធ្វើអីទេ អូនរសើប ហិហិ»ជីមីនសើចកាចខ្លួន
«ងើបមកថ្ងៃនេះបងមានកន្លែងជាច្រើនចង់ជូនទៅ»ជុងហ្គុកញញឹមប្រាប់ជីមីនហើយងើបបីជីមីនចូលបន្ទប់ទឹកសម្អាតខ្លួនទាំង2អ្នក
Tokyo Destiny's land
បន្ទាប់ពីញាំអាហាររួចម៉ោងក៏11ជាងទៅហើយជុងហ្គុគក៏នាំជីមីនមកDestiny landព្រោះជីមីនតែងតែចង់មកតាំងពីក្មេងម្លេះ
«ជុងនោះ ស្អាតណាស់»ជីមីនអូសដៃជុងហ្គុកមើលមនុស្សពាក់តុកតាមីគីម៉ៅគួរអោយស្រលាញ់ច្រកទ្វាចូល
«មីនីមើលនោះ»ជុងចង្អុលទៅស្តង់ដែរមានលក់ក្បាលតុកតានឹងបូរផ្សេងជាច្រើន
«វ៉ា ជុងវាគួរអោយស្រលាញ់ណាស់»ជីមីនញញឹមបិទមាត់មិនជិតលើកក្បាលមីគីមៅមួយអោយជុងហ្គុកមើល
«មោះបងពាក់អោយ»ជុងហ្គុកយកពីដៃជីមីន ញញឹមខ្ចឹប ពាក់អោយរាងតូចហើយអោយលុយទៅអ្នកលក់
«អរគុណបង»ជីមីនញញឹមអរគុណជុងហ្គុគ
«ជុប មិនបាច់អរគុណចាំសងបងយប់នេះក៏បាន»ជុងអោនថើបជីមីនហើយធ្វើមុខកំហូច ធ្វើអោយរាងតូចអៀនមុខក្រហមមិនហ៊ានងើបមុខទេ មុននឹងកាន់ដៃជីមីនដើរទៅមុខបន្ត។
ជុងហ្គុគនាំជីមីនជិះរបស់ជាច្រើនហើយក៏ធ្វើជាជាងថតរូប ថតនៅគ្រប់សកម្មភាពរបស់រាងតូចដែរជុងហ្គុគមិនចង់បំភ្លេច
«ជុងជិះពេងតែនោះទេ»ជីមីនសួរជុងហ្គុកពេលឃើញពេងតែវិលស្អាតចម្រុះពណ៏
«អូនជិះទៅបងនៅចាំ»ជុងនិយាយញញឹមដាក់រាងតូច
«មិនអីទេបើបងមិនជិះយើងមិនបាច់ជិះក៏បាន»ជីមីននិយាយញញឹមមិនសូវសំ
«មោះក្រែងថាចងជិះហេមិចក៏ចឹង»ជុងព្រមជិះតាមជីមីនព្រោះមិនចង់អោយរាងតូចអន់ចិត្ត។ គ្រាន់តែឡើងមកដល់ភ្លាមអ្នកជិតនោះមើលគេគ្រប់គ្នា តាំងពួកគេដើរលេងនេះដើរដល់គេមើលដល់នោះ អ្នកណាមិនមើលបើCEOលេខមួយរបស់កូរេ ឈាមត្រជាក់ចេះញញឹមមកលេងរបស់អីបែបនេះ។ គ្រាន់តែម៉ាសុីនចាប់ផ្ដើមបង្វិលជីមីនសើចកាចកសាងរូបភាពគួរអោយស្រលាញ់មែនទែនក្នុងកែវភ្នែកជុងហ្គុក។
បន្ទាប់ពីលេងយ៉ាងយូរមេឃក៏យប់ដែរហើយទើបគេកាន់ដៃបណ្ដើរគ្នាទៅញាំអីព្រោះជីមីនមិនទាន់បានញាំអីទេតាំងពីល្ងាចមកម្លេះ
Narisawa Restaurant
ជុងហ្គុគនាំជីមីនមកញាំអីនៅភោគជនីដ្ធានលំដាប់ផ្កាយរបស់ជប៉ុនយ៉ាងរ៉ូមែនទិច។ ជុងហ្គុគអង្គុយសម្លឹងមុខជីមីនដែរអង្គុយមើលមីនុយម្ហូបទល់មុខខ្លួនដោយអារម្មហ៏ភ្លើតភ្លឺនព្រោះលង់នឹងសម្រស់ប្រពន្ធខ្លួនឯងស្រង់លេងរួចទៅហើយ
«បងឈប់សម្លឹងអូនទៅ ហៅអីអោយអូនញាំមកអូនមិនដឹងហៅអីទេសុទ្ធតែថ្លៃៗចឹងនោះ»ជីមីននិយាយបូញមាត់គួរអោយស្រលាញ់ថាអោយជុងហ្គុកដែរគិតតែពីសម្លឹងគេមិនឈប់ទាំងអៀនឡើងមុខក្រហមអស់ទៅហើយ
«បងសម្លឹងប្រពន្ធបង យ៉ាងមិចមិនបាន?»ជិងហ្គុគញោះជីមីននិយាយយ៉ាងច្រលើមថែមទៀត
«បងនេះ អូនឃ្លានពិតមែនណា»ជីមីននិយាយងងក់អោយជុងហ្គុគឈប់ញោះខ្លួនមិនចឹងច្បាស់ជាមិនបានញាំបាយមិនខាន
«បានបាន បងធ្វើលេងសោះក្មេងអើយក្មេង»ជុងហ្គុកសើចនឹងចរិករបស់ប្រពន្ធដែរចេះមកងងក់ដាក់គេបែបនេះអាចថាគេមិនខឹងតែមើលទៅគួរអោយខ្នាញ់ណាស់សម្រាប់គេ។ជុងហ្គុគងាកទៅហៅអាហារប៉ុន្មានមុខសម្រាប់សំណប់ចិត្តគេនឹងស្រាក្រហមមកជាមួយដូចគ្នា
«ជុងហ្គុគហា»អង្គុយចាំអាហារសុខៗជីមីនក៏ហៅជុងហ្គុកដោយសម្លេងផ្អែមធ្វើអោយអ្នកមើលទៅទេសភាពខាងក្រៅមុននេះងាកមកវិញនឹងញញឹមដាក់ជីមីនវិញ
«បាទប្រពន្ធ»ជុងហ្គុគ
«បងស្រលាញ់អូនទេ»មិនដឹងជានឹកឃើញអីសុខៗជីមីនសួរជុងហ្គុកបែបនេះធ្វើអោយជុងហ្គុគលូកដៃទៅចាប់ដៃជីមីនអង្អែលថ្នមៗដូចជាលួងលោម
«ប្រកត់ណាស់ បងស្រលាញ់អូនស្មើជីវិតបង បងដឹងពីមុនបងធ្វើខុសដាក់អូនតែពីពេលនេះទៅបងសន្យាថាបងនឹងប្រើពេលមួយជីវិតប៉ះប៉ូវរាល់កំហុសទាំងអស់នឹងស្រលាញ់មើលថែរអូនដល់ជីវិតចុងក្រោយរបស់បង»ជុងហ្គុគនិយាយសន្យាធ្វើអោយជីមីនរលីងរលោងទឹកភ្នែកទាំងមិនដឹងខ្លួនតែពាក្យទាំងនេះមិនមែនលួងលោមតែជាពាក្យពិតចេញពីបេះដូងរបស់ជុងហ្គុគ
«ចុះបើថ្ងៃណាមួយអូនធ្វើអីខុសនោះបងគិតយ៉ាងមិច ហើយបងនៅជឿជាក់អូនដូចពេលនេះទេ»ជីមីនគេមិនយល់ដូចគ្នាហេតុអីមានអារម្មហ៏បែបនេះតែគេមានអារម្មហ៏ថាមានរឿងមិនល្អជិតកើតឡើងមិចមិនដឹងសោះ
«ប្រកត់ណាស់ថាបងនឹងជឿជាក់អូនមិនថាមានរឿងអ្វីក៏ដោយ»ជុងហ្គុគញញឹមលើកទឹកចិត្តនឹងអង្អែលដៃជីមីនបន្តិចជីមីនចង់ហាមាត់សួរបន្តទៀតតែចំពេលម្ហូបមកដល់ល្មមទៅហើយ

ភាគ19Tokyo japan ដូចដែរបានសន្យាជុងហ្គុកបាននាំជីមីនមកលេងTokyo ដើម្បីលំហែកាយនឹងដូចជាគ្រេបទឹកឃ្មុំព្រោះតាំងពីរៀបការមកជីមីនមិនដែរបានដើរលេងទៅណាឬសើចបានច្រើនដូចគេនោះទេ។ កាលពីក្មេងជីមីនតែងតែនិយាយថាចង់មកលេងJapan ចង់ទៅ destiny land ចង់ដើរគ្រប់កន្លែងនៅជប៉ុនហ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

អាមេរិក
មកមើលនៅក្នុងផេនហោសកណ្ដាលទីក្រុងស្រីស្អាតកំពុងអង្គុយកាន់ទូរស័ព្ទសម្លឹងមើលផុសរបស់ជុងហ្គុគមិនដាក់ភ្នែក ទឹកភ្នែកហូរដូចជាទឹកភ្លៀង
«ហឹក ហឹក ហា»ស្រីស្អាតមុខសុភាពរំទំស្រែកយំអស់សម្លេងធ្វើអោយអ្នកជាមិត្តរត់ពីផ្ទះបាយប្រញាប់មករក
«មានរឿងក្លារា»អេរិកាសួរមិត្តជាទីស្រលាញ់
«យើងឈឺហឹកៗ»ក្លារាយំសសឹកអោបមិត្តហើយហុចទូរស័ព្ទអោយមិត្តមើល
«មិនអីទេឈប់យំយើងសន្យាថានឹងយកគេមកអោយឯងវិញណា»អេរិកាលួងមិត្តខ្លួនដែរខ្លួនស្រលាញ់លើសពីពាក្យថាមិត្ត អោយតែមិត្តម្នាក់នេះសប្បាយចិត្តគេនឹងធ្វើគ្រប់យ៉ាងមិនថារឿងទាំងនោះអាក្រក់យ៉ាងណា សំខាន់គេមិនចង់ឃើញទឹកភ្នែកនាងតូច
«សន្យាណា»ក្លារាងើយមុខសួរដោយទឹកមុខដូចកូនក្មេងមិនដឹងអី
«ចាសសន្យា»អេរិកានិយាយទាំងឈឺចិត្ត អ្នកណាមិនឈឺស្រលាញ់មិនសារភាពហើយនៅជួយគេចាប់អ្នកផ្សេងទៀតប៉ុន្តែគេកាន់តែខឹងអ្នកដែរហ៊ានធ្វើអោយម្ចាស់ចិត្តគេទឹកភ្នែក ហើយគេស្បត់ថានឹងអោយអ្នកនោះឈឺដូចមុនស្សគេស្រលាញ់ឈឺទាំងដែរគេមិនដឹងមនុស្សដែរគេស្រលាញ់កំពុងញញឹមសំចិត្តនោះទេ

សួរស្ដីអ្នកទាំងអស់គ្នាខ្ញុំមកវិញហើយ😍
Happy merry Christmas everyone 🥰❤️
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now