ភាគ11បងសូមទោស

576 58 3
                                    

ភាគ11
Soap club
VIP lounge
មកមើលកំលោះceoរបស់យើងវិញកំពុងអង្គុយផឹកជុំគ្នាទាំងពីល្ងាចរហូតដល់ស្មើរនេះដោយសារថេនឹងណាមជូនខ្លាចប្រពន្ធមិនហ៊ាននៅដល់យប់ហើយនេះក៏សំណាងហើយដែរថេនឹងជីនទៅទិញរបស់កូនក្មេងហើយអោយពួកគេចាំមិនបាច់តាមទើបឈ្លាតមកជួបគ្នាបាន។ និយាយទៅខានសប្បាយយូរហើយមិនបានជួបគ្នាយូរពេកចឹងក៏បបួលគ្នាមកផឹកនៅខ្លឹបរបស់ណាមជូនដើម្បីចាំប្រពន្ធមកវិញទើបធ្វើអោយពួកគេមិនបានមើលម៉ោងនឹងពេលវេលាមិនដឹងថាស្មើនេះម៉ោងប៉ុន្មានទៅហើយទេ។
«ហេ នេះយើងអោយ»ណាមជូនហុចកូនដបថ្នាំអ្វីម្យ៉ាងអោយជុងហ្គុក
«ស្អី នឹងបង»ជុងជ្រួញជញ្ចើមសួរណាមជូនហើយថេដែរអង្គុយជិតនោះសើចដូចដឹងរឿងចឹង
«ក៏ ថ្នាំកម្លាំងអោយឯងឆាប់មានកូននោះអី»ណាមជូននិយាយហើយសើចខ្លាំងៗ
«ស្អីបង ខ្ញុំមិនបាច់ត្រូវការរបស់ជំនួយអោយមានកូនទេបង»ជុងនិយាយចង់ខឹង គេនេះណាខ្លាំងពិននឹងដែរមិនត្រូវការរបស់ជំនួយទេ មើលងាយគេពេកហើយនៀក
«ឯងកំមើលងាយណាយើងសាកហើយ មានប្រសិទ្ធភាពពិតៗ»ថេនិយាយអួតព្រោះប្រពន្ធគេមានកូនក៏ជាចំណេកមួយពីរបស់នេះដែរ
«ហើយចុះមិចបងជូនគ្មានកូន»ជុងសួរបញ្រ្ចាសទៅអ្នកអោយគេវិញហើយដើរចែកចាយគេតែមិនទាន់មានកូនសម្បីមួយគ្រាប់
«អ្នកណាថាគ្មាន តែមិននៅទៅវិញទេ»ណាមជូននិយាយទាំងទឹកមុខកំសត់ហើយនឹកឃើញកាលនោះបើមិនភ្លើតភ្លើនក៏គេមិនបាត់បងកូនដែរ
«ហាកបងមានកូនពីពេលណាមិចខ្ញុំមិនដឹង»ជុងនិយាយទាំងភ្ញាក់ផ្អើលហើយថេបានតែដង្ហើមធំព្រោះពេលនោះគេនិយាយណែរនាំហើយតែគេជាប្អូនមិនហ៊ាននិយាយលើសកំណត់ម្យ៉ាងណាមជូនមិនស្ដាប់គេទេសម្បីពេលនោះប៉ាម៉ាក់និយាយក៏មិនស្ដាប់ដល់បងថ្លៃគេបាត់បង់កូនទើបដឹងខ្លួនខុសទាំងគ្រប់យ៉ាងហួសពេលទៅហើយ
«រឿងយើងវាហួសទៅហើយតែសំខាន់ឯងស្រលាញ់ប្រពន្ធឯងទេជុង»ណាមជូនកាន់វីស្គីក្រវីហើយសួរជុងហ្គុកដោយទឹកមុខរៀបស្មើហាក់ដូចគិតអីម្យ៉ាង
«ប្រកត់ជាស្រលាញ់ហើយបង ពីមុនខ្ញុំទទួលស្គាល់ថាមិនបានស្រលាញ់ទេតែពេលនេះខ្ញុំមានសុភមង្គលពេលបាននៅជិតជីមីនហើយចង់មើលថែរគេរហូតទៅ»ជុងនិយាយបែបប្រកត់ប្រជាព្រោះគេពិតជាស្រលាញ់ប្រពន្ធគេមែនមិនបានលេងសើចទេ
«បើស្រលាញ់ក៏ចេះរក្សាកុំអោយស្ដាយក្រោយដូចបង ហើយល្មមចោលចរិកក្មេងនឹងហើយជុងហើយចាស់ហើយមិនមែនក្មេង»ណាមជូនទះស្មាជុងហ្គុកតិចៗទុកជាការដាស់តឿន
«ខ្ញុំទើប27ឆ្នាំទេបងកុំចេះតែថា»ជុងនិយាយធ្វើមាត់ស្រួចដាក់ណាមជូនហើយវាជារូបភាពកម្របានឃើញណាស់
«ល្មមហើយអាជុង ចោលចរិកផឹកសុីលេងស្រីនឹងទៅ ស្រលាញ់ប្រពន្ធតែចរិកមិនកែអាយ៉ាប់»ថេថាអោយមិត្ត តាមពិតគេក៏ទើសភ្នែកអាណិតជីមីនដែរបានប្ដីដូចមិត្តខ្លួនណាស់ ដែរមានមនុស្សល្អមិនចេះថែរ
«យើងកាត់បន្ថយខ្លះហើយឯង»ជុងនិយាយសម្លក់មិត្ត
«ក៏ឈប់ទៅប្រយ័ត្នដូចបងគ្រប់យ៉ាងហួសពេល»ណាមជូននិយាយព្រោះគេខុសហើយទើបមិនអាចកែប្រែអ្វីបានក្រៅពីធ្វើអៅបច្ចុប្បន្ននឹងអនាគត់អោយល្អប្រសើរនឹងប៉ះប៉ូវគ្រប់យ៉ាងអោយជីនវិញប៉ុននោះ
«បាទបងបាទប្អូនដឹងហើយ»ជុងនិយាយអូសសម្លេងបែបលេងសើចដាក់បងគេតែក៏ចាំទុកនៅអ្វីដែរបងគេនិយាយក្នុងចិត្ត
«ល្មមទៅផ្ទះហើយប្ដី ប្រយ័ត្នក្រៅផ្ទះ»សូហ្គានិយាយហើយបណ្ដើរគ្នាដើរចូលមកជាមួយជីនដែរមានអង្គរក្សដើរតាមពីក្រោយ
«ហាកបងអង្គុយចាំអុនសោះនៅមករកដេញប្ដីទៀត»ថេនិយាយធ្វើអោយអ្នករួមតុទាំងអស់សើចកខឹកគ្រប់គ្នា នៅប្ដីប្រពន្ធឆ្មាកណ្ដុលនេះ
«នឹងហើយមិនទៅយកប្រពន្ធអង្គុយផឹកមិនចេះមើលម៉ោង»សូហ្គាជ្រួញចញ្ចើមអោបដៃស្ដីអោយប្ដីផាំងៗ
«ម៉ោងប៉ុន្មានហើយ»ណាមជូនដាក់ស្រាចុះអោបចង្គេះជីនដែរមកអង្គុយជិតហើយដាក់ក្បាលដេកលើទ្រូងប្ដី
«9:30យប់ហើយប្ដី»ជីនឆ្លើយខ្សោយ ហើយចម្លើយរបស់ជីនធ្វើអោយជុងហ្គុកដែរកំពុងផឹកវីស្គីនោះសឹងតែព្រោះដាក់មុខថេ
«ថាមិចម៉ោងប៉ុន្មាន»ជុងស្រែកហើយក្រោកឈបើកភ្នែកធំៗពិនពងមាន់
«ស្រែកស្អីឯងអាជុង ប្រាប់ថា9:30»ថេស្ដីអោយដោយសារជុងស្រែកលឺពេកហើយណាមួយទឹកមុខជីនមិនល្អសោះស្លេកៗ
«វីវហើយ ប្រពន្ធយើង»ជុងស្រវេស្រវាទាញអាវក្រៅហើយរៀបនឹងចេញពីទីនេះព្រោះគេផឹកភ្លេចមើលម៉ោង
«ស្អីឯងជុងហ្គុក»ណាមជូនសួរពេលឃើញរឹកពាសន្លន់ស្លោររបស់ជុងហ្គុក
«ខ្ញុំភ្លេចទៅយកជីមីន មិនដឹងខឹងខ្ញុំឬអត់ទេពេលនេះហើយថ្ងៃនេះគេស្ដាប់លទ្ធផលបញ្ចប់ការសិក្សាទៀត»ជុងនិយាយហើយរៀបដើរចេញ«ខ្ញុំទៅសិនហើយ ថេ សូ បងជីន ខ្ញុំទៅសិនហើយ»ជុងនិយាយលាហើយរត់ចេញទៅបាត់ធ្វើអោយគេក្រវីក្បាលគ្រប់គ្នា
«ឆើស បងហ៊ានតែភ្លេចអូនដូចគាត់ត្រូវមិនខាន»សូងាកទៅស្លក់ប្ដី
«មិនហ៊ានទេប្រពន្ធសម្លាញ់»ថេនិយាយហើយទាញប្រពន្ធមកអោបជាប់ហើយងាកទៅមើលជីនដែរបិទភ្នែកលើទ្រូងណាមជូនហើយបូញមាត់ធ្វើសញ្ញាដូចចង់សួរថាជីនកើតអី
«អូនកើតអីជីន»ណាមជូនអោនចុះមើលមុខជីនហើយយកដៃជូតថ្ងាសដែរបែកញើសតិចៗរបស់ជីន
«អូនវិលមុខណាស់ ពិបាកក្នុងខ្លួនទៀតផងប្ដី»ជីននិយាយសម្លេងខ្សោយ
«មែនហើយបងជីនបែបនេះតាំងដើរផ្សាម្លេះទើបត្រូវដើរឈប់ៗ»សូហ្គាបន្ទរ
«ចឹងយើងអង្គុយមួយសន្ទុះសិនចាំទោវិញទាំងអស់គ្នាហើយបងអូនមិនធូរស្អែកបងនឹងនាំទៅពេទ្យពិនិត្យ»ណាមជូននិយាយទាំងបារម្មហ៏
«ហឹម»ជីនមិនឆ្លើយគ្រាន់តែក្រហឹមហើយសំងំបន្ត ហើយពួកក៏នៅបែបនៅះមួយសន្ទុះទើបបំបែកគ្នាទៅផ្ទះរៀងខ្លួន
-វិមានជុន-
ជុងហ្គុកមកដល់ផ្ទះស្ទុះរត់យ៉ាងលឿនចូលទៅខាងក្នុងព្រោះគេគិតថាជីមីនប្រាកត់ជាមកដល់ផ្ទះហើយស្មើនេះមិនអាចនៅសាលាទេ
«ឯងមកហើយហេលោកកូន»សម្លេងលោកស្រីជុននិយាយដោយសម្លេងត្រជាក់
«ម៉ាក់មិនទាន់សំរាន្តទៀតហេម៉ាក់មានអីមែនទេបើគ្មានកូនប្រញាប់»ជុងនិយាយហើយប្រុងឡើងទៅលើតែទៅមិនកើតបើម៉ាក់គេបាំងផ្លូវជិត
«រវល់ដល់ថ្នាក់ទុកប្រពន្ធចោលអោយដើរមកផ្ទះហើយប្ដីចូលមកផ្ទះទាំងធំខ្លិនស្រាអោយហួងនឹងហេ»លោកស្រីជុនអោបដៃស្ដីអោយផាំងៗធ្វើអោយជ្រួញជញ្ចើមភ្លាម
«ម៉ាក់ថាមិច?ដើរ?ហើយមិចមិនខលហៅអ្នកផ្ទះទៅយក»ជុងសួរ នេះជីមីនមិនល្ងងដល់ថ្នាក់ហៅដើរមកផ្ទះទេមែនទេ ចុះទូរស័ព្ទមានមិនខល ហើយលុយមានមិនជិះតាកសុី
«មកប្ដីមិនបានការនឹងហើយអោយប្រពន្ធចាំដល់ចោរវាមកឆក់គ្មានសូម្បីលុយជិះតាកសុី»អ្នកស្រីជុនស្ដីអោយ គាត់ខឹងណាស់សឹងតែលើកដៃវៃកូនទៅហើយដែរធ្វើបាបកូនប្រសារដ៏គួរអោយស្រលាញ់របស់គាត់បែបនេះ
«ថាមិចចោរឆក! ជីមីនយ៉ាងមិចហើហម៉ាក់»ជុងស្រែកដោយភ្ញាក់ផ្អើល នេះមានរឿងដល់ថ្នាក់នេះផងហេ
«អើ បានត្រូវអ្វីខ្លាំងឯងមិនរួចខ្លួនមិនខាន មកពីអាកូនចង្រៃឯងនឹងហើយទើបជីមីនមានរឿងបែបនេះ»លោកស្រីជុនស្រែកអោយ
«ម៉ាក់ កូនទៅមើលមីនីសិន ចង់ជេរចាំស្អែកចាំជេរតទៀត good night mom»ជុងអោនថើបម្ដាយហើយរត់ឡើងទៅលើធ្វើអោយលោកស្រីជុនរកតែជេរមិនទាន់ ខឹងនឹងកូនស្ទើរផ្ទុះ
ក្រាក
ជុងបើកទ្វាចូលបន្ទប់ងងឹតឆឹង ទើបជុងដើរជិតគ្រែឃីងសាយរបស់ខ្លួនក៏ឃើញជីមីនដេករួញខ្លួនក្នុងភួយលេចតែក្បាលចេញមកដូចកូនក្មេងយ៉ាងគួរអោយស្រលាញ់។ ជុងឃើញបែបនេះក៏ដើរទៅលាត់ភួយបំណងចូលទៅដេកជាមួយជីមីនតែក៏ទាក់ភ្នែកនឹងបាត់ជើងជីមិនទាំងសងខាងដែរបិទបងរំរបួស ធ្វើអោយគេយល់ភ្លាមថាជីមីនកើតអី 
«នេះអូនត្រូវធ្ងន់ដ៏ថ្នាក់ផងហ៎មីន»ជុងនិយាយហើយខឹងខ្លួនឯងដែរធ្វើអោយប្រពន្ធជាទីស្រលាញ់ឈឺដល់ថ្នាក់នេះ
«អោយបងសូមទោស ណាមីនី»ជុងអោនថើបថ្ងាសជីមីនហើយទាញមកអោបជាប់ទ្រូងទាំងមានអារម្មហ៏ដឹងខុស

#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now