ភាគ9 បច្ចុប្បន្នសំខាន់ជាង

695 69 2
                                    

ភាគ9
អ្នកផ្ទះត្រកូលជុនទាំងអស់អត់ចំលែកចិត្តមិនបានដែរឃើញមួយរយះនេះជុងភ្លែកណាស់ដូចជាចេះព្រួយបារម្មហ៏យកចិត្តទុកដាក់នឹងជីមីនជាងមុនហើយក៏ផ្អែមល្ហែមដូចស្វាមីភរិយាទូទៅដែរតែមិនមែនសម្រាប់ជីមីនទេ គេដឹងថាជុងហ្គុកកែប្រែតែគេមិនទាន់ទុកចិត្តនោះទេប៉ុនន្តែក៏មិនអាចហាមអារម្មហ៏ខ្លួនឯងមិនអោយស្រលាញ់ជុងហ្គុកបានដែរ។ គេស្រលាញ់ជុងហ្គុកចឹងគេមានតែតាមដំណើរបើថ្ងៃខាងមុខមានអ្វីកើតឡើងគេក៏សុខចិត្តទទួលទោះវាជាសេចក្ដីសុខពេលខ្លីក៏ដោយ។ ហើយដូចពេលនេះចឹងជុងហ្គុកនឹងគ្រួសារទាំងអស់កំពុងញាំអាហារពេលព្រឹកជុំគ្នាយ៉ាងរីករាយ
«មីនីថ្ងៃនេះកូនទៅគ្រុមហ៊ុនជាមួយជុងទេកូន»លោកស្រីជុនសួរដោយសារមួយរយះនេះជុងតែងតែនាំជីមីនទៅតាមគ្រប់កន្លែងព្រោះជុងគេចង់នៅជិតគ្នាអោយបានច្រើនឆាប់បានយល់ចិត្តគ្នាហើយវាក៏បានផលព្រោះមួយរយះដែរនៅក្បែរគ្នាជុងគេគ្មាបអារម្មហ៏ចង់លេងលះទៀតទេហើយក៏មើលឃើញកូនឆ្មារបស់គេគួរអោយស្រលាញ់ទៀតផង
«អត់នោះទេម៉ាក់ ថ្ងៃនេះកូនត្រូវទៅសាលា»ជីមីនញញឹមប្រាប់ម៉ាក់ក្មេក ព្រោះគេត្រូវទៅសាលាមិនបានទៅតាមជុងទេ
«អូនទៅធ្វើអី»ជុងសួរពេលជីមីនកំពុងដួសម្ហូបដាក់អោយខ្លួន។ អាចថាជុងមិនទាន់ស្រលាញ់ជីមីនពិតមែនតែគេមានអារម្មហ៏កកក្ដៅណាស់ពេលនៅជាមួយជីមីនព្រោះជីមីនតែងទេបារម្មហ៏ហើយយកចិត្តទុកដាក់នឹងគេគ្រាប់យ៉ាងជាងខ្វល់ពីខ្លួនឯងទៅទៀត
«អូនត្រូវយកassignment ចុងក្រោយអោយសាលាព្រោះជាឆ្នាំបញ្ចប់ហើយ»ជីមីនគេប្ដូរមកហៅជុងថាបងអូនវិញហើយបន្ទបា់ពីត្រូវជុងហ្គុកគំរាមជាច្រើនលើកមកហើយពេលនេះគេរៀនចប់ហើយចឹងត្រូវយកassignment បញ្ចប់អោយគ្រូមុននឹងចាំការចេញលទ្ធផល
«ចឹងចាំបងជូនអូនទៅ»ជុងនិយាយហើយបន្តញាំរបស់ខ្លួនបន្តទោះជាជុងនិយាយមិនសូវពិរោះតែវាធ្វើអោយអ្នករួមតុទាំងអស់ញញឹមបានដោយសារដឹងថាជុងហ្គុកគេបារម្មហ៏ពីជីមីនដូចគ្នា ។
___________
Seoul international university
ឡាន Veneno Roadster Lamborghini ពណ៏ខ្មៅជិះចូលក្នុងបរិវេនសកលវិទ្យាល័យធ្វើអោយសិស្សទាំងអស់ផ្អើលមកមើលគ្រប់គ្នា
«បងមិនគួរជូនអូនដល់ក្នុងសាលាសោះ»ជីមិននិយាយពេលមើលទៅខាងក្រៅឃើញគេមើលមកគ្រប់គ្នាគេមានអារម្មហ៏មិនស្រណុកសោះតែហាមប្ដីមិនស្ដាប់
«ហេតុអី?បងមិនមែនប្រុសលួចលាក់របស់អូន បងជាប្ដី បងចង់ជូនអូនដល់សាលាមិនមែនលួចលាក់គ្នាទេឬអូនចង់លាក់ថាខ្លួនមិនទាន់មានប្ដី»ជុងនិយាយជ្រួញចញ្ចើមមិនយល់នឹងប្រពន្ធគេសោះគ្រាន់តែគេជូនដល់សាលាក៏រអ៊ូដែរពិតជាមិនយល់ពិតមែន បើអ្នកផ្សេងមានតែចង់អោយគេបណ្ដើរចេញមុខចេញមាត់តែរាងតូចរបស់គេគឺខុសគ្នាដាច់តែម្ដង
«មិនមែនចឹងទេតែអូនមិនចូលចិត្តក្លាយជាចំណីភ្នែកអោយគេតាមើលនោះទេបងក៏ដឹង»ជីមីននិយាយផ្អែមតបប្ដីវិញដែរគិតបែបនេះទាំងដែរគេមិនបានគិតចឹងសោះ
«មិនបាច់ខ្វល់ពីគេទេសំខាន់អូនមានប្ដីហើយចឹងត្រូវshowខ្លះទើបបាន»ជុងនិយាយបែបហួងហែងធ្វើអោយជីមីនសើចខឹកៗតែម្ដង
«អូខេចឹងអូនចូលសាលាហើយ»ជីមីននិយាយរៀបនឹងបើកទ្វាឡានចូលសាលា
«ឈប់អូនភ្លេចអីហើយ»ជុងចាប់ដៃជីមីនញញឹមខិល
«អូនភ្លេចអី»ជីមីនឆ្ងល់ព្រោះគេដូចជាមិនបានភ្លេចអីទេ
«គឺនេះ»ជុងទាញជីមីនមកថើបធ្វើអោយជីមីនបើកភ្នគេធំៗតែក៏បើកម៉ាត់អោយជុងចូលទៅប្រលែងជាមួយអណ្ដាតខ្លួនដូចគ្នា ថើបមួយសន្ទុះជិតអស់ដង្ហើមទើបជុងប្រលែងពីមាត់ជីមីនវិញអោយមានសេរីភាព
«ចូលទៅបានហើយ ពេលថ្ងៃត្រង់ចាំបងមកយក»ជុងនិយាយអង្អែលមុខជីមីនដែរក្រហមងាំង
«អូខេបើកបរប្រយ័ត្នប្រយែងផង អូនទៅហើយ»ជីមីននិយាយហើយបើកទ្វាឡានរត់ចូលសាលាទាំងអៀននឹងរឿងដែរកើតឡើងហើយក្រោមខ្សែភ្នែកជាច្រើនតាមមើលមកគេ
«ក្មេងនេះមាត់ផ្អែមហើយចរិកគួរអោយស្រលាញ់ដល់ហើយ»ជុងញញឹមមើលពីក្រោយជីមីនដែររត់ចូលសាលាមុននេះមុននឹងចេញឡានទៅគ្រុមហ៊ុនបន្តទាំងមានអារម្មហ៏ល្អ
-ថ្ងៃត្រង់-
ជីមីនកំពុងដើរចេញមកចាំជុងហ្គុកនៅមុខសាលាដោយសារមិនចង់អោយជុងហ្គុកជិះចូលសាលាទៀតហើយសុខៗអ្នកណាមិនដឹងមកអោបកគេបិះនឹងដួលទៅហើយ
«អាតឿ»សម្លេងផ្អែមរបស់អ្នកហៅជីមិនបែបស្និតស្នាល
«យាកូនកំប្រុកឯងបាត់មួយព្រឹកទៅណាហាស»ជីមីនតបទៅមិត្តវិញ
«គឺយើងមកដល់មុនឯងក៏យកassignment អោយគ្រូហើយចេញមកវិញខ្ចិលនៅបន្តនឹងណា»ជេហូបនិយាយ
«ឯងនេះទុកអោយយើងនៅតែឯង»ជីមីនពេបមាត់និយាយដូចក្មេងញិកញកដាក់ជេហូប
«យាចុះឯងតាំងពីមានប្ដីមកទុកយើងចោលរហូតយើងមិនថាផងអីឡូវមកធ្វើខឹងស្អី»ជេហូបរុញក្បាលជីមីនបែបលេងសើចហើយធ្វើជាខឹងវិញ
«មានឯណា មីនីនឹកហូប៊ីរហូតសោះនឹងណា មោះអោយគេអោបមួយ»ជីមីនញិកញកហើយអោបលួងមិត្តព្រោះជេហូបនិយាយមិនខុសទេតាំងពីរៀបការមកពួកគេមិនបានជួបគ្នាសោះដោយសាររវល់រៀងខ្លួនណាមួយជេហូបកំពុងធ្វើការនៅគ្រុមហ៊ុនពូគេស្រាប់ទើបគ្មានពេលនឹងជួបគ្នា
«យាយាបានហើយ យើងជឿឯងម្ដងចុះ»ជេហូបអោបតបជីមីនវិញហើយនិយាយគ្នាពីនេះពីនោះមិនបានចាប់អារម្មហ៏ថាមានមនុស្សម្នាក់កំពុងឈមើលពីចំងាយទេ
«នៅញែគ្នាយូរទៀតទេ»ជុងសួរដោយសម្លេងត្រជាក់ធ្វើអោយរាងតូចទាំងពីរប្រលេងចេញគ្នាហើយធ្វើមុខមិនត្រូវ
«បងមកយូរនៅជុង»ជីមីនដើរទៅរកប្ដីហើយសួរដោយសម្លេងផ្អែមរបស់ខ្លួន
«យូរល្មមឃើញប្រពន្ធកំពុងអោបប្រុសនឹងហើយ»ជុងនិយាយធ្វើអោយជេហូបមានអារម្មហ៏មិនស្រួលហើយជីមីនក៏កាំងនិយាយលេងចេញដែរ
«អឺមីននីយើងទៅមុនហើយណាដល់ម៉ោងធ្វើការហើយ អកំភ្លេចមកមើលលទ្ធផហប៉ុន្មានថ្ងៃទៀតផង»ជេហូបញញឹមប្រាប់
«អូខេបាយហូប៊ី»ជីមីនញោះជេហូបដោយហៅដូចជេហូនកូនក្មេងចឹង
«ឯងនេះ»ជេហូបខាំមាត់និយាយតែប៉ុននឹងក៏ដើរចេញបាត់នៅសល់តែប្ដីប្រពន្ធ2អ្នក
«នៅមើលយូរទៀតទេ មិចមិនទៅតាមវាម៉ង់ទៅ»ជុងនិយាយហើយដើរទៅរកឡានទុកអោយជីមីនធ្វើមុខឆ្ងល់ដើរតាមពីក្រោយ
«ហាកបងកើតអីជុង មិចក៏សុខៗបែបនេះ»ជីមីនសួរឆ្ងល់ពិតមែនសុខៗមកគំរោះបោះបោកដាក់គេ
«មិនបាច់និយាយទេចូលឡានទៅបើមិនចូលក៏ទៅតាមវាទៅ»ជុងនិយាយបើកទ្វាឡានចូលជីមិនមិនមាត់ក៏ចូលតាមព្រោះមើលទៅជុងហ្គុកដូចជាខឹងខ្លាំងហើយ។
នៅតាមផ្លូវជុងមួយមាត់មិននិយាយរកជីមីនផងធ្វើអោយជីមីនមានអារម្មហ៏មិនល្អរហូតដល់ជុងហ្គុកឈប់ឡាននៅមុខផ្ទះរៀបចុះពីឡានជីមីនក៏ចាប់ដៃជុងជាប់
«ជុងបងខឹងអូនរឿអី»ជីមីនសួរទាំងមុខចង់យំខ្លាចទឹកមុខជុងណាស់
«គ្មានខឹង»ជុងនិយាយសម្លេងរឹង
«បងខឹងអីនិយាយមក»ជីមីនចាប់ដៃជាប់មិនអោយជុងចេញពីឡាន
«អ្នកធ្វើមិនដឹងខ្លួនផងមកសួរបងវិញទៀត»ជុងមើលជីមិនចំៗដោយកែវភ្នែកកាច
«អូនសូមទោសអូនមិនដឹងពិតមែនប្រាប់អូនមមបងខឹងរឿងអី»ជីមីនធ្វើភ្នែកម៉កៗសួរ
«អូនមានប្ដីហើយនៅទៅស្និតនឹងប្រុសផ្សេងនៅកណ្ដាលវាលហើយមានមុខមកសួរទៀតមានគិតមុខមាត់ប្ដីទេហាសមីន»ជុងនិយាយពិនេះជីមីនយល់ភ្លាមថាតាមពិតប្ដីខឹងគេជាមួយមិត្តគេសោះ
«គេជាមិត្តសម្លាញ់របស់អូន អូនមានមិត្តតែម្នាក់គត់អ្នកម៉ាក់ក៏ស្គាល់ជេហូបដែរបើមិនជឿបងសួរម៉ាក់បាន»ជីមីននិយាយធ្វើអោយជូងធូរអារម្មហ៏ដោយសារម៉ាក់គេក៏ស្គាល់មានន័យថាជាមិត្តពិតមែន
«បងមិនត្រូវការសួរលេងដៃទៅ»ជុងធ្វើចរិកមាន់ង នឹងជីមិន
«អូនធ្វើយ៉ាងមិចទើបបងបាត់ខឹងហាជុង»ជីមីនសួរពេលជុងងាកមុខចេញមីនមើលមុខខ្លួន
«មិនដឹង»ជុងនិយាយចឹងជីមីនក៏យកដៃតូចទាញមុខជុងមកវិញហើយប្រមូលភាពក្លាហានថើបមាត់ជុងទុកជាក៏សូមទោសតែមានមកពីណាជុងញញឹមហើយទាញកញ្ចឹងក៏ជីមិនថើបយ៉ាងរោលរាលមិនខ្វល់ទេថាមានអ្នកបំរើកំពុងឈចាំបើកទ្វានឹងទទួលចៅហ្វាយនៅខាងក្រៅជិត10អ្នកបើកភ្នែកធំៗគ្រប់គ្នាដែរមកឃើញឆុតស្រស់កណ្ដាលថ្ងៃ

[រឿងនេះទើបនឹងចាប់ផ្ដើមនៅមានរឿងជាច្រើនដែរនឹងកើតឡើងចឹងតាមដានមើលថាមានរឿងអីបន្ដហើយជីមិននឹងមានសុភមង្គលបែបនេះបានរហូតឬអត់?ជុងហ្គុកពិតជាដឹងខ្លួនមែនហើយលះបង់ចរិកយកការសប្បាយជាធំមែន?តើមានរឿងអីទៀត?រៀងប្រហែល30ភាគទើបចប់ចឹងនៅមានរឿងរាវជាច្រើនចោតជាចំងល់]
{ខ្ញុំសូមអរគុណសម្រាប់comment ទាំងអស់ហើយសូមបន្តជួយlike comment share បន្តទៀតព្រោះវាជាកំលាំងជម្រុញទឹកចិត្តអោយខ្ញុំសរសេរបន្ត។ ខ្ញុំនិងព្យាយាមតបcommentទាំងអស់អោយបានឆាប់តាមដែរអាចធ្វើបានព្រោះខ្ញុំធ្វើការផងរៀនផងរកសុីផងសរសេររឿងផងចឹងទើបការតបរាងយឺតយាវសូមមេត្តាអធ្យាស្រ័យ}
Thank you so much
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now