ភាគ18 ការយល់ច្រលំ

689 66 6
                                    

ភាគ18
ជុងហ្គុកចេញមកពីបន្ទប់ទឹកឃើញជីមីនអង្គុយបែរខ្នងទៅបង្អួចគេក៏ដើរទៅអោបពីក្រោយជីមីន ព្រោះមើលទៅជីមីនដូចជាមានទុក្ខកង្វល់ក្នុងចិត្តហើយលាក់បាំងនឹងគេអីបែបនេះ
«មីនីអូនកើតអីហឹម»ជុងអោបចង្កេះជីមីនហើយអោនមុខជ្រុមនឹងប្រលោះកជីមីន
«អូនមានអីឯណា»ជីមីនអង្អែលដៃជុងហ្គុគដែរកំពុងអោបចង្កេះគេនោះ
«អូនមានអីកុំលាក់បាំងបងណាមីនី»ជុងនិយាយងុលៗ
«អូនមិនអីទេ អូនទៅងូតទឹកសិនណាបងសម្លាញ់»ជីមីនប្រលេះដៃជុងហ្គុកចេញពីចង្កេះហើយដើរចេញទៅបាត់ទុកអោយជុងហ្គុគតាមមើលហើយដក់ដង្ហើមធំពីក្រោយខ្នងជីមីន។ ជុងហ្គុគគេដឹងថាមានរឿងអីក្នុងចិត្តជីមីនមិនខានគ្រាន់តែជីមីនមានបំណងលាក់បាំងនឹងគេប៉ុននោះរីឯរាងតូចជីមីនវិញកំពុងឈក្រោមទឹកផ្កា ឈូកជាមួយនឹងទឹកភ្នែកហូរមិនដាច់ខ្សែរ។ គេមិនយល់ទេហេតុអីជីវិតគេលំបាកយ៉ាងនេះពីមុនទៅប្ដីមានស្រីដើរលេងផឹកសុីដល់ឥឡូវប្ដីកែរខ្លួនមែនតែបែរជាមិនចង់មានកូនជាមួយខ្លួនធ្វើមិនប្រកត់ប្រជាជាមួយគេទៅវិញ។ គេគ្រាន់តែចង់បានក្ដីសុខសុភមង្គលហេតុអីពិបាកយ៉ាងនឹង ថាពីក្មេងទៅម៉ាក់គេគ្មានសមត្ថភាពចិញ្ចឹមគេយកគេមករស់នៅជាមួយលោកស្រីជុនតាំងពីគេអាយុ7ឆ្នាំហើយលោកស្រីផាកក៏មិនសូវមានពេលមកមើលគេដែរដោយសារប៉ុន្មានឆ្នាំក្រោយពីប៉ាគេស្លាប់ម៉ាក់គេក៏រៀបការប្ដីថ្មីតែជីមីនមិនបានខឹងនឹងគាត់ទេព្រោះទាំងលោកស្រីផាកនឹងប្ដីក្រោយសុតតែស្រលាញ់ជីមីនគ្រាន់តែគាត់រស់នៅប៉ូសានទើបគ្មានពេលមកលេងគេចឹងហើយទើបជីមីនស្និតស្នាលជាមួយលោកស្រីជុនហើយគាត់ស្រលាញ់គេដូចកូនបង្កើត។តែទោះជាយ៉ាងណាក៏ជីមីននៅតែនឹកលោកស្រីផាកម្ដងម្កាលដដែរទោះគេស្រលាញ់នឹងគោរពលោកស្រីជុនយ៉ាងណាក៏ដោយ។រាងតូចមិនដែរតូចចិត្តនឹងវាសនាទេទើបតែពេលរៀបការហើយនេះទេដែរគេមានអារម្មហ៏ពិបាកណាស់។គេស្រលាញ់ជុងហ្គុគតាំងពីក្មេងហើយសង្ឃឹមថាអាចកែប្រែជុងហ្គុកបានតែទម្រាំកែប្រែជុងហ្គុកបានតែវាមិនងាយសោះព្រោះទម្រាំកែបានម្ដងៗគេស្ទើតែស្លាប់អោយបាត់ៗទៅហើយ។
-skip-
មួយសន្ទុះក្រោយពេលយំអស់ចិត្តជីមីនក៏ចេញពីបន្ទប់ទឹកមកវិញត្រូវស្រឡាំកាំងដោយសារគេឃើញជុងហ្គុគកំពុងឈរនៅមុខធុងសម្រាមហើយកាន់អ្វីម្យ៉ាងតែជីមីនអាចដឹងថាវាជាអ្វី
«ជុងហ្គុកបង»ជីមីននិយាយទាំងញ័រម៉ាត់តតាត់ ភាពភ័យខ្លាចរត់ចូលមកក្នុងខ្លួនភ្លាម
«នេះជាស្អីហាមីន»ជុងលើកបន្ទះថ្នាំសួរជីមីនដោយសម្លេងធម្មតា មិនមានកំហឹងអ្វីទាំងអស់
«ជុង អូនសូមទោសជុង ហឹកហឹក»ជីមីនយំហើយដើរទៅកាន់ដៃជុងហ្គុគភ័យញ័រខ្លួនតតាត់
«មានរឿងអីមីនីហេតុអីអូនមិនលេបថ្នាំ កុំយំអីអូន មានអីប្រាប់បងតាមត្រង់បានតើប្រពន្ធសម្លាញ់»ជុងហ្គុគជូតទឹកភ្នែកអោយរាងតូចហើយកាន់ដៃជីមីនថ្នមៗ
«ហឹកអូនមិនលេបទេជុងហឹក អូនសូមទោសអូន អូន»ជីមីននិយាយលេងចេញគិតតែពីយំឡើងសសឹក ទើបជុងហ្គុកត្រូវទាញជីមីនមកអោបលួងលោម
«អូនដឹងទេបើអូនមិនលេបអូននឹងមានកូន»ជុងនិយាយផ្អែមមិនមានសម្លេងរឹងឬខឹងអ្វីនោះទេទើបវាធ្វើអោយជីមីនស្ងប់តាមនឹងបានខ្លះដែរ
«អូនដឹង អូនចង់មានកូន អូនសូមទោសហឹក អូនអត្មានិយមអូនដឹងតែអូនគ្រាន់តែចង់ធ្វើជាម្ដាយគេម្នាក់ទេបង»ជីមីនយំសសឹកហើយជុងក៏ទាញជីមីនចេញពីទ្រូងហើយជូតទឹកភ្នែកអោយរាងតូច
«ហឹយអូននេះ គ្រាន់តែចង់មានកូនសោះមិចមិនប្រាប់ហឹម»ជុងអោនថើបជីមីនហួសចិត្តនឹងប្រពន្ធខ្លួនដែរគិតតែឯងតែម្ដងមិនសួរគេបើចង់មានកូននោះ
«អូនដឹងបងមិនចង់មានកូនជាមួយអូន អូនយល់គ្រប់យ៉ាងតែអូនចង់មានកូនពិតមែន»ជីមីននិយាយទាំងទឹកភ្នែក អ្នកណាមិនចង់មានកូនជាមួយមនុស្សខ្លួនស្រលាញ់នោះហើយអ្នកណាមិនចង់ក្លាយជាម្ដាយគេ
«បងមិនមែនមិនចង់មានកូនជាមួយអូនទេតែបងមិនទាន់ចង់មានពេលនេះ»ជុងហ្គុកបកស្រាយប្រាប់ជីមីន
«តែអូនលឺបងនិយាយថាមិនចង់មានកូនច្បាស់ណាស់»ជីមីនងើយមុខប្រកែកជាមួយជុងហ្គុគធ្វើអោយជុងចង់តែសើចនឹងប្រពន្ធខ្លួនដែរយល់ច្រលំនឹងគេពេលនេះទេនៀក
«នេះលួចស្ដាប់ផងហេក្មេងក្បាលខូចហឹម»ជុងយកដៃច្បិចច្រមុះជីមីនដោយខ្នក់ខ្នាញ់
«អូនសូមទោស»ជីមីនអោនមុខដឹងកំហុសគិតថាជុងហ្គុគខឹងគេដែរលួចស្ដាប់គេនិយាយគ្នាបែបនេះ តែជុងហ្គុកបែរជាដឹកដៃគេទៅអង្គុយលើគ្រែហើយតាមអោបជីមីនជាប់មុននឹងនិយាយ
«អូនមិនខុសទេមកពីបងមិននិយាយអោយច្បាស់គិតថាវាមិនអីមិនបានគិតពីអារម្មហ៏អូន»ជុងនិយាយអោនមើលក្មេងតូចដែរងើយមុខឡើងមើលគេវិញដូចគ្នា ជុងហ្គុកក៏និយាយបន្ត
«បងមិនទាន់ចង់បានកូនពេលនេះ បងគ្រាន់តែចង់មានពេលវេលាជាមួយអូនអោយយូរជាងនេះប៉ុននោះ»ជុងពេបមាត់ដូចកូនក្មេងបកស្រាយធ្វើអោយជីមីនបើកភ្នែកធំៗតែម្ដង
«ចុះមិចក៏បងនិយាយថាមិនចង់មានកូនជាមួយអូន»ជីមីនសួរទាំងមិនអស់ចិត្ត
«បងមិនមែនមិនចង់មានជាមួយអូនគ្រាន់តែមិនទាន់ចង់បានពេលនេះប៉ុននោះ បងចង់មានពេលជាមួយអូនអោយបានច្រើន»ជុងហ្គុកនិយាយដៃកំពុងអង្អែលដៃរាងតូចលេង
«អូនគិតថាបងមិនស្រលាញ់អូន មិនចង់អោយអូនមានកូន»ជីមីននិយាយទាំងទឹកភ្នែកហូរតិចៗ តែគេលេងគិតច្រើនទៀតហើយព្រោះគេបានចម្លើយហើយ
«អូននេះ មិនចេះសួរបង តែបើអូនចង់មានកូនចឹងគួរតែខំបន្តិចទើបបានមែនទេ»ជុងញញឹមមានល្បិចឡើងច្រលើមដាក់ជីមីន
«អូនអូន»ជីមីនមុខក្រហមអៀននឹងប្ដីខ្លាំងណាស់ពេលនេះ
«ហឺយ តាមពិតអូនរំលោភបងមុននេះដោយសារបោកយកកូនសោះ កំសត់ណាស់ប្រពន្ធមិនស្រលាញ់ចង់បានតែកូន»ជុងញោះជីមីនធ្វើអោយរាងតូចសឹងតែជ្រែកដីទៅហើយ
«អូនមិនមែនចឹងទេ»ជីមីនចង់ប្រកែកតែអណ្ដាត គាំងនិយាយលែងចេញហើយ បើញោះស្រស់ៗចឹង
«ឥឡូវចេះ បងដាក់ច្បាប់ប៉ុនន្មានអាទិត្យយើងទៅគ្រែបទឹកឃ្មុំប្រតិបត្តិការផលិតកូនល្អទេ»ជុងនិយាយហើយអោនមុខទៅជិតមុខជីមីនឡើងប៉ះខ្យល់ដង្ហើមគ្នាទៅហើយ
«ជុងបង កុំអោនពេកមើល»ជីមីនខិតចេញតែមិនផុតដដែរជុងអោនមកកានត់គៀកមុននឹង
«បងគិតថាយើងលេង2-3ទឹកសិនទៅប្រពន្ធសម្លាញ់»ជុងចាប់សង្គ្រប់ជីមីនធ្វើរឿងនោះរហូតដល់ជីមីនសន្លប់ទើបឈប់

(តាមពិតរឿងនេះសល់តែ2ភាគទៀតដល់វគ្គពិសេសហើយតែខ្ញុំអត់មានពេលចឹងអ្នកទាំងអស់គ្នាអធ្យាស្រ័យផងណា តែខ្ញុំនៅតែបន្តផុសមួយអាទិត្យ2-3ភាគដដែរ អរគុណនៅការគាំទ្រ)
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now