ភាគទី6បងមិនមែនគុកគីទេ

629 68 6
                                    

ភាគ6
ជីមីនកំពុងឡានាមួយជុងហ្គុកទៅគ្រុមហ៊ុនតែសភាពក្នុងឡានគឺស្ងាត់ជ្រៀបគ្មានអ្នកណាហើបម៉ាត់និយាយអីទាំងអស់រហូតដល់គ្រុមហ៊ុន។ មកដល់គ្រុមហ៊ុនភ្លាមជុងហ្គុកដើរចូលទៅយ៉ាងសង្ហានឹងអង្គអាចជាពិសេសមានក្មេងតូចគួរអោយស្រលាញ់ដើរតាមពីក្រោយដែរពាក់អាវសខោខ្លីត្រឹមជង្គុងគួរអោយស្រលាញ់ទាក់ទាញអោយបុគ្គលិកតាមមើលគ្រប់គ្នា ព្រោះពួកគេសមគ្នាណាស់។មកដល់បន្ទប់ធ្វើការភ្លាមជុងហ្គុកក៏ងាកទៅនិយាយជាមួយជីមីន
«ឯងទៅឆុងកាហ្វេអោយខ្ញុំតិចមក»ជុងនិយាយមិនមែនគេចង់ធ្វើបាបទេគ្រាន់តែជីមីនធ្វើឆ្ងាញ់ទើបពឹង
«អឹមតែកន្លែងឆុងនៅទីណា»ជីមីនមិនបានថាអីព្រោះដឹងជុងចូលចិត្តកាហ្វេគេធ្វើ
«ខេវិនឯងជូនជីមីនទៅ»ជុងងាកទៅប្រាប់មនុស្សជំនិតហើយដើរចូលទៅតុធ្វើការ
«ចៅហ្វាយតូចមកតាមខ្ញុំមកបាទ»ខេវិននិយាយដាក់ជីមីន
«បាទ»ជីមីនញញឹមហើយដើរតាមខេវិនទៅបន្ទប់អាហារ ពេលឆុងកាហ្វេរួចគេក៏ឃើងមាននំបុ័ងនិងរបស់ខ្លះនៅទីនេះដូចគ្នា
«លោកខេវិនតើខ្ញុំសុំរបស់ទាំងនេះបានទេ»ជីមីននិយាយហើយចង្អុលទៅសាច់បន្លែនិងនំបុ័ង
«ប្រាកត់ជាបានហើយចៅហ្វាយតូច»ខេវិនញញឹមតប
«ចឹងខ្ញុំផ្ញើរកាហ្វេយកអោយជុងផងខ្ញុំធ្វើសាំងវុិចអោយជុងហើយនឹងទៅតាមក្រោយ»ជីមីនញញឹមហើយធ្វើដោយសារកាលពីព្រឹកជុងហ្គុកមិនទាន់បានញាំអីទេ
«បាទចឹងតិចទៀតខ្ញុំមករកចៅហ្វាយតូចវិញ»ខេវិននិយាយហើយដើរទៅបន្ទប់ជុងធ្វើការទុកអោយជីមីននៅទីនោះម្នាក់ឯង
«នេះកាហ្វេចៅហ្វាយ»ខេវិនដាក់កាហ្វេលើតយកហើយនិយាយ
«ហើយឯណាជីមីន»ជុងជ្រួញជញ្ចើមសួរ
«ចៅហ្វាយតូចនៅធ្វើសាំងវុិចអោយចៅហ្វាយទាន»ខេវិននិយាយអោនក្បាលចុះ
«ហឹម»ជុងគ្រាន់តែក្រហឹមហើយអោនសញ្ញេឯកសារបន្ត ខេវិនឃើញចឹងក៏ចេញទៅក្រៅទៅមើលចៅហ្វាយតូចគេវិញ។
មួយសន្ទុះក្រោយ
ជុងហ្គុកចាំជីមីនមិនឃើញមកវិញនេះរៀងយូរដែរហើយទើបដាច់ចិត្តងើបទៅរកតែមិនទាន់ដល់បន្ទប់អាហារផងក៏លឺសម្លេងបុគ្គលិកដែរអង្គុយនៅសាឡុងញាំអីជិតផ្លូវចូលបន្ទប់អាហារនិយាយគ្នា
«ចៅហ្វាយតូចធ្វើសាំងវុិចឆ្ងាញ់ណាស់»បុគ្គលិកម្នាក់និយាយ
«មែនហើយ ចៅហ្វាយសំណាងណាស់ បានប្រពន្អស្អាតហើយពូកែទៀត»បុរសម្នាក់ទៀត និយាយហើយវាធ្វើអោយជុងហ្គុកញញឹមបិទមាត់មិនជិតហើយដើរចូលទៅបន្ទប់អាហារឃើញរាងតូចរបស់ជីមីមត្រូវកូនចៅរោមពេញនឹងចាំតកសាំងវុិចទៅញាំ
«ជីមីន»ជុងហ្គុកហៅធ្វើអោយបុគ្គលិកគ្រប់គ្នាអោនក្បាលដើរចេញខ្លាចត្រូវម៉ាត់ចៅហ្វាយ
«ជុងនេះរបស់បង អូនឃើញនំបុ័ងសល់ច្រើនក៏ធ្វើចែកពួកគាត់ញាំ ចឹងពួកគាត់មិនបាច់ចំណាយ សំរាប់អាហារពេលព្រឹកទេថ្ងៃនេះ»ជីមីនញញឹមហើយបញ្ចុកសាំវយិចអោយជុងហ្គុក ជុងគេមិនប្រកែកហាម៉ាត់អោយជីមីនបញ្ចុក
«ហើយសប្បាយចិត្តមេសគ្រាន់បែបនេះសោះ»ជុងសួររាងតូច ពេលមើលជិតចឹងទើបគេចាប់អារម្មហ៏ថាជីមីនគួរអោយស្រលាញ់មេស ហើយតើគេប្រកត់ទេថាចង់លេងលះក្មេងតូចម្នាក់នេះ គេចាំបានថាយ៉ាងណាគេធ្លាប់ការពារជីមីនមករហូតតែគេមិនដែរដាច់ចិត្តនឹងជីមីនទេចុះបើមានថ្ងៃណាមួយអ្នកធ្វើបាបជីមីនមិនមែនគេតើគេធ្វើបែបណា
«ក៏មានគេញាំអាហារអូនធ្វើចឹងទើបសប្បាយចិត្ត»ជីមីននិយាយញញឹមលឹបភ្នែកដាក់
«ហឹមមោះទៅបន្ទប់ធ្វើវិញ»ជុងនិយាយហើយកាន់ដៃជីមីនយកទៅបន្ទប់ធ្វើការវិញ តែជីមីនក៏ឆ្ងល់សុខៗមកកាន់ដៃគេបែបនេះ ឬបងជុងហ្គុកកាលពីក្មេងចូលមកក្នុងខ្លួនវិញហើយតែមកដល់បន្ទប់វិញជុងហ្គុកក៏ត្រូវទៅប្រជុំចឹងក៏ទុកអោយជីមីននៅក្នុងបន្ទប់ម្នាក់ឯង
-9យប់-
នេះយប់ណាស់ទៅហើយជីមីននៅក្នុងបន្ទប់ធ្វើការរបស់ជុងហ្គុកទៀតហើយបើទ្វាក៏មិនចេញដោយសារបន្ទប់ជុងហ្គុកមានប្រព័ន្នអូតូធ្វើអោយបន្ទប់ចាក់សោរពេលចប់ម៉ោងធ្វើការហើយក្នុង បន្ទប់ក៏ចាប់ផ្ដើមត្រជាក់ខ្លាំងដូចគ្នា
«ជុងហា កុំទុកអូនចោលអូនខ្លាច»ជីមីនយំគោះទ្វា គេខ្លាចងងឹតហើយក៏ចាញ់ត្រជាក់ដែរ ពេលនេះគេមានតែអាវស្ដើងសនៅលើខ្លួនគ្មានភួយនោះទេ
«ជួយផង អ្នកណាក៏បានជួខ្ញុំផងហឹកហឹក»ជីមីនយំអង្រួនទ្វាភ័យក៏ភ័យ ខ្លាចក៏ខ្លាច ហើយនៅឃ្លាននឹងរងារទៀតណាគេបានបាយតែម្ដងកាលពីព្រឹកប៉ុនណោះ
«ជួយខ្ញុំផង សូមអង្វកុំទុក ខ្ញុំនៅទីនេះអី ហឹក»ជីមីនត្រហូរយំតូចចិត្តដែរត្រូវជុងបោកយកមកទុកចោល
«ម៉ាក់ហា កូននឹកម៉ាក់ហឹក កូនរងាណាស់ម៉ាក់ហា»ជីមីនយំអោបខ្លួនឯង ហើយទៅអង្គុយលើសាឡុងវិញ គិចម៉ាសុីនត្រជាក់តែយ៉ាងណានៅតែមិនបានផលដដែរ
«បងមិនមែនគុគគីទេ ហឹក បងគុកគីមិនទុកមីនីចោលទោះគាត់សម្ដីអាក្រក់យ៉ាងណាក៏ដោយ»ជីមីនយំរាយរាប់អារម្មហ៏តូចចិត្តម្នាក់ឯងរហូតដល់ដេកលក់ទាំងបែបនោះទៅ។
    ហើយអ្នកដែរជីមីនគិតថាទុកគេចោលនោះតាមពិតជុងហ្គុកមិនបានទុកចោលតែគេភ្លេចទៅវិញទេ។ គេចេញពីប្រជុំក៏ត្រូវអ្នករួមភាគហ៊ុនហៅមកញាំអីជុំគ្នា ហើយមកផឹកបន្តទៀត ហើយគាប់ជួនខេវិននឹងអេលិចមិននៅទើបគ្មានអ្នកណាសួររកជីមីនធ្វើអោយគេភ្លេចហើយពេលនេះស្រវឹងដាបដល់ដីទៅហើយ។
-ព្រឹកថ្មីមកដល់-
អេលិចនឹងជំនួយការលេខាចូលមកបើទ្វាការិយាល័យរបស់ជុងហ្គុកដើម្បីទុកឯកសារតែត្រូវស្លុតយ៉ាងខ្លាំងពេលឃើញជីមីនដេកនៅលើសាឡុង
«ចៅហ្វាយតូច»អេលិចស្ទុះទៅហៅជីមីនតែជីមីនមិន តបសោះ
«ខ្ញុំមិនដឹងទឹលោកអេលិច ខ្ញុំស្មានតែចៅហ្វាយតូចទៅជាមួយចៅហ្វាយធំបាត់ហើយ»ជំនួយការលេខាភ័យឡើងចង់យំខ្លាចត្រូវបណ្ដេញចេញពេលចាក់សោមិនមើលប្រពន្ធចៅហ្វាយក្នុងបន្ទប់បែបនេះ
«បិទមាត់ហើយខលទៅចៅហ្វាយធំទៅ»អេលិចនិយាយហើយស្ទុះស្ទាបីជីមីនយកទៅពេទ្យព្រោះពេលនេះជីមីនមុខស្លេកស្លាំងកំដៅក្នុងខ្លួនក្ដៅខ្លាំងបាត់មាត់បាត់កអស់ហើយ
«ចប់ហើយខ្ញុំ»ជំនួយការលេខាទន្ទិញក្នុងចិត្តប្រញាប់រត់ទៅតាមអេលិចភ្លាម

(មានអ្នកណាចាំរឿងខ្ញុំអត់នឹង😢)
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now