ភាគទី29បាត់បង់

309 51 7
                                    

សូហ្គារត់យ៉ាងលឿនសម្ដៅទៅបន្ទប់សង្គ្រោះបន្ទាន់ពេលទទួលដំណឹងថាមិត្តជាទីស្រលាញ់ត្រូវចូលមន្ទីពេទ្យ ឯស្ថានភាពមិនដឹងទៅជាយ៉ាងណា។ ពួកគេទាំង2ចាប់ផ្ដើមស្និតស្នាលពេលសូហ្គាដឹងថាជីមីនជាប្រពន្ធជុងហ្គុគនឹងដឹងរឿងគ្រប់យ៉ាងក៏រាប់គ្នាជាមិត្ត ណាមួយសូហ្កាជាកូនទោលពេលបានជីមីនជាមិត្តកាន់តែស្និតស្នាលលើសដើមតែទាស់ត្រង់ខ្លួនមានផ្ទៃពោះទើវមិនសូវបានទាក់ទងគ្នា ពេលដែរទាក់ទងមកបែរជាទទួលដំណឹងដ៍គួរអោយរន្ធត់នេះទៅវិញ
«បងជុង ជីមីនយ៉ាងមិចហើយ»សូហ្គាសួរទាំងញ័តម៉ាត់តតាត់ ទៅជុងហ្គុគដែរគិតតែពីអង្គុយអោនក្បាលខ្លួនសុតតែឈាមរបស់ជីមីនដែរមិនទាន់ប្ដូរខោអាវចេញហើយខ្លួនមិនទាន់អាចទទួលយកបាននៅស្ថានភាពដែរកើតឡើង។ រូបភាពដែរជីមីនពោលពេញដោយឈាមនៅដក់ជាប់ក្នុងខ្លួនក្បាលមិនអាចរលុបទៅណាបាន
«បងមិនដឹងទេ ពេទ្យមិនទាន់ចេញមក»ជុងហ្គុគឆ្លើយទាំងនៅតែអោនមុខចុះដដែរ
«ហេតុអីបានមានរឿងបែបនេះកើតឡើង ក្រែងបងនិងជីមីនរស់នៅបានសុខហើយមិនចឹងហេ»សូហ្គាចាប់ផ្ដើមដំឡើងសម្លេងពេលនឹកដល់ស្ថានភាពរបស់មិត្តពេលនេះមិនដឹងទៅជាយ៉ាងណា
«កំហុសមកពីបង បងមកយឺតពេល»ជុងហ្គុគបន្ទោសខ្លួនឯង បើមិនដោយសារខ្លួនទុកអោយជីមីននៅផ្ទះទេ ពេលនេះជីមីនក៏មិនត្រូវសង្គ្រោះបន្ទាន់ដែរ
«តើមានរឿងអីកើតឡើងហាជុង»ថេដែរទើបនឹងមកដល់ដើរមកគៀកចង្កេះប្រពន្ធដែរពោះជិតគ្រប់ខែ
«ខ្ញុំថាកុំទាន់សួរចៅហ្វាយអី អ្នកប្រុស ចាំចៅហ្វាយតូចចេញពីបន្ទប់សង្គ្រោះបន្ទាន់សិនចាំខ្ញុំរៀបរាប់ប្រាប់ក៏បានទាន»អេលិចឃើញស្ថានភាពមិនល្អក៏ជួយចេញមុខនិយាយជំនួស ព្រោះមើលទៅបើទុកអោយចៅហ្វាយខ្លួននិយាយបែបនិយាយមិនចេញទេ
~~~~~~
ជាង2ម៉ោងទៅហើយតែមិនទាន់ឃើញគ្រូពេទ្យចេញមកផ្ដល់ដំណឹងអ្វីសោះ។នៅមុខបន្ទប់សុទ្ធតែជាមនុស្សជាទីស្រលាញ់របស់ជីមីន មិនលើកលែងសូម្បីលោកស្រីជុនក៏មកចាំនៅខាងមុខដូចគ្នា
>ក្រាក<
ទ្វាបន្ទប់សង្គ្រោះបន្ទាន់បើកចេញ គ្រូពេទ្យមួយក្រុមចេញមកអោនក្បាលគោរពលោកស្រីជុន នឹងគ្រប់គ្នា
«តើប្រពន្ធខ្ញុំយ៉ាងមិចហើយ»ជុងហ្គុកស្ទុះទៅសួរដុកទ័រ
«គាត់រួចផុតពីគ្រោះថ្នាក់ហើយតែ គាត់បាក់ឆ្អឹងជំនី នឹងប៉ះពាល់ធ្ងន់នៅត្រង់ជើងដែរធ្វើអោយគាត់ពិបាកដើរមួយរយះហើយ»ដុកទ័រនិយាយបានប៉ុននឹងក៏ស្ងាត់កាន់តែធ្វើអោយជុងហ្គុគនឹងអ្នករាល់គ្នារសាប់រសល់
«ហើយអ្វីទៅ ឆាប់និយាយមក»ជុងហ្គុគមានអារម្មហ៏មិនស្រួលកាន់តែខ្លាំង
«អោយពួកយើងសូមទោសផង យើងមិនអាចរក្សាកូនរបស់លោកបានទេ»ដុកអោនក្បាលសូមទោសអ្នកនៅចំពោះមុខតែដំណឹងនេះធ្វើអោយគ្រប់គ្នាស្លុតចិត្តយ៉ាងខ្លាំង
«លោកថាមិច កូនហេ»ជុងហ្គុគសួរដោយសម្លេងញ័រ ខំទប់ទឹកភ្នែកមិនអោយហូរ
«គាត់មានផ្ទៃពោះ6ខែជាងហើយ តែដោយសាររាងកាយគាត់តូចនឹងជាកូនដំបូងទើបមិនសូវឃើញច្បាស់»លោកដុកទ័របកស្រាយ
«មិចនឹងអាចទៅ»ជុងហ្គុគឈរលែងនឹងទៀតហើយ ពេលនេះគេពិតជាពិបាកទទួលយកណាស់
«គាត់មានការប៉ះទង្កិចខ្លាំងត្រង់ពេះនឹងត្រគៀក ទើបធ្វើអោយពួកយើងមិនអាចសង្គ្រោះទារកបាន អោយយើងសូមទោសផង»ដុកទ័រ
«ចុះពេលណាទើបយើងអាចចូលទៅមើលគេបាន»លោកស្រីផាក សួរដុកទ័រទាំងទឹកភ្នែកហូរអាណិតកូន
«យ៉ាងយូរព្រឹកស្អែកគាត់នឹងដឹងខ្លួន តែខ្ញុំសូមអោយក្រុមគ្រួសារជួយមើលថែរនឹងលើកទឹកចិត្តដល់គាត់ព្រោះគាត់អាចនឹងមានការប៉ះទង្គិចផ្លូវចិត្តជាខ្លាំង»ដុកទ័រនិយាយមុននឹងអោនក្បាលគោរពដើរចេញពីត្រង់នោះទៅធ្វើការរបស់គាត់បន្ត
«កូនចង់ទៅណាហាជុង»លោកស្រីជុនស្រែកសួរកូនដែរអង្គុយភ្លឹកសុខៗស្ទុះងើបពីកៅអី
«ខ្ញុំទៅដាក់ទោសអ្នកធ្វើស្លាប់កូនខ្ញុំ»ជុងនិយាយតែប៉ុននឹងក៏ដើរចេញទាំងកំហឹងពេញខ្លួន
«ឯងទៅតាមគេទៅ កុំអោយគេមានគ្រោះថ្នាក់»លោកស្រីជុនបញ្ចារខេវិនដែរនៅឈរជិតគាត់ ហើយនាយគ្រាន់តែលឺភ្លាមក៏រត់តាមចៅហ្វាយខ្លួនភ្លេតដូចគ្នា។
៚វិមានជុន
ជុងហ្គុគនឹងអង្គរក្សបើកឡានយ៉ាងចូលមកក្នុងវិមានជុន។ជុងហ្គុគមិនបង្អង់យូរចុះពីឡានចូលទៅបន្ទប់ក្រោមដីដែរមានកូនចៅយាមត្រៀបត្រាពាសពេញ
«សួរស្ដី អូនសម្លាញ់»ជុងហ្គុគញញឹមយ៉ាងកំណាចទៅមនុស្សស្រីដែរខ្លួនបានចងជាប់នឹងកៅអី ដែរសភាពពេលនេះមិនខុសពីជីមីនប៉ុន្មានទេ
«បងមកហើយហេ វាងាប់ហើយហេ»ក្លារានៅតែញញឹមដូចមនុស្សរោគចិត្ត
«ហេតុអីទើបនាងធ្វើបែបនេះហា»ជុងហ្គុគស្រែកអោយស្រីនៅចំពោះមុខ
«ក៏មកពីដណ្ដើមបងពីអូន»ក្លារាស្រែកហើយសើចដាក់ជុងហ្គុគ
«នាងឆ្កួតហើយ នាងជាអ្នកចេញពីយើងតើនាងភ្លេចហើយហេ»ជុងហ្គុគ
«តែបើគ្មានវាយើងនឹងដូចដើម»ក្លារាមោនទទួលការពិត
«នាងចាំទុកក្នុងខួរក្បាលនាងណា ទោះគ្មានជីមីនក៏យើងគ្មានថ្ងៃយកនាងវិញដែរ»ជុងហ្គុគច្របាច់ម៉ាត់របស់ក្លារាហើយស្រែកដាក់នាងមួយទំហឹង
«មិនពិត មិនពិតទេ»ក្លារាស្រែកដូចមនុស្សបាត់សតិ
«ពួកឯងមកសប្បាយជាមួយនាងបន្តិចទៅហើយក៏ចាត់ការនាងចោលទៅយើងមិនចង់ឃើញនាងនៅលើលោកនេះទៀតទេ»ជុងហ្គុគនិយាយមុននឹងបែរខ្នងដើរចេញមិនងាកក្រោយ មកដល់មុខបន្ទប់ជុងហ្គុគក៏បែរទៅនិយាយជាមួយខេវិន
«កុំភ្លេចប្រដៅអេរិកាមុននឹងបញ្ចូននាងទៅអោយអ្នកមីង»ជុងហ្គុគនិយាយហើយក៏ដូចចូលឡានបាត់។ ខ្លួនដឹងអេរិកាធ្វើតាមក្លារាដោយសារស្រលាញ់ក្លារាតែខ្លួនក៏មិនអាចអត់អោនអោយអ្នកធ្វើបាបប្រពន្ធកូនខ្លួនដែរ។
នៅតាមផ្លូវទៅមន្ទីពេទ្យវិញ មានរឿងជាច្រើនវិលវល់ពេញខួរក្បាលរបស់ខ្លួនដែរមិនអាចភ្លេចបាន
«ជុងហ្គុគស្រមៃ»
«ហឹម បងចង់ទៅប៉ុន្មានថ្ងៃ»ជីមីន
«ប្រហែលយ៉ាងយូរ10ថ្ងៃ»ជុងហ្កុគបកស្រាយ
«ចឹងពេលបងមកវិញអូនមានរឿងចង់ប្រាប់បង»ជីមីននិយាយដោយសម្លេងស្រទន់ គេសំរេចចិត្តច្បាស់ហើយថានឹងប្រាប់ជុងហ្គុគនៅរឿងកូនណាមួយគេពេលនេះក៏ទំងន់4ខែហើយគ្រាន់តែគេខ្លួនតូចទើបមើលមិនដឹង តែមិនតិចដងទេដែរជុងហ្គុគតែងតែសួរថាគេឡើងគីឡូ ឬហើមពោះមែនទេ
«ចុះប្រាប់ពេលនេះមិនបានទេហ៎»ជុងហ្គុគពេបម៉ាត់ដូចក្មេងទាស្កគ្រាប់ធ្វើអោយជីមីនសើចឡើងលិបភ្នែកភ្លេចអស់នៅទង្វើដែរគេបានធ្វើខុសពីប៉ុន្មានថ្ងៃមុនអស់រលីង
«ចាំបងមកវិញចាំអូនប្រាប់ណា»ជីមីននិយាយលួងលោមលោកប្ដី
«ក៏បាន ចឹងអូនក្រោកមកបងមានកន្លែងដែរត្រូវនាំអូនទៅមើល»ជុងហ្គុគជួយគ្រាជីមីនអោយងើបរៀបចំទៅក្រៅ
«មកបច្ចុប្បន្ន»
ជុងហ្គុគហូរទឹកភ្នែកនឹកសម្ដីប្រពន្ធតាមពិតការដែរជីមីនមានរឿងប្រាប់នោះគឺជារឿងកូន ហើយបើជីមីនភ្ញាក់មកហើយដឹងថាខ្លួនបាត់បង់កូននោះតើអោយខ្លួនដោះស្រាយបែបណា
«តើអោយបងប្រាប់អូនបែបណាទៅមីនី កំហុសគ្រប់យ៉ាងមកពីបង បើបងយកអូនទៅជាមួយក៏គ្មានរឿងបែបនេះដែរ»ជុងហ្គុគហូរទឹកភ្នែកស្ដាយក្រោយនៅរាល់កំហុសរបស់ខ្លួនដែរធ្វើអោយខ្លួនបាត់បង់សូម្បីកូនដែរមិនទាន់បានឃើញពន្លឺថ្ងៃ។តើអារម្មហ៏ជីមីននឹងទៅជាយ៉ាងណាពេលដឹងថាខ្លួនបាត់បង់កូនជាទីស្រលាញ់?តើពេលជីមីនដឹងខ្លួននឹងមានរឿងអ្វី
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now