ភាគទី23 ចាំ

280 41 4
                                    


ល្ងាចថ្ងៃដដែរនៅវិមានជុន៚
ជីមីនបើកភ្នែកឡើងបន្ទាប់ពីដេកអស់មួយថ្ងៃរួចមក។ ខ្លួនចាំបានថាពេលយំឆ្អែតហើយក៏លុបមុខចុះទៅញាំអីបន្តិចក៏ឡើងមកគេងវិញរហូតដល់ពេកនេះ។ជីមីនងើបឡើងពុតពេនខ្លួន រៀបចំខ្លួនដើម្បីចុះក្រោមម្ហូបអោយជុងហ្គុគទោះមិនដឹងថាជុងហ្គុគនិងមកញាំបាយផ្ទះឬអត់នោះទេ សំខាន់ខ្លួនត្រូវតែរៀបចំអោយប្ដី មិនដែរអោយខ្វះខាតទេ។
ជីមីនដើរចុះមកខាងក្រោមចូលក្នុងផ្ទះបាយតែរាងស្ងាត់ជាងសព្វដងដោយសារអ្នកបំរើខ្លះដាក់ច្បាប់ឯខ្លះទៀតក៏រវល់ការងាររាងខ្លួន។ជីមីនចូលមករៀបចំធ្វើម្ហូបដល់ជិតរួច មិនបានចាប់អារម្មហ៏និងអ្នកដែរតាមមើលខ្លួនតាំងតែពីគេដើរចុះមកម្លេះ
«ជីមីនធ្វើអ្វីនឹង ត្រូវការអោយខ្ញុំជួយទេ»ក្លារាចូលមកជួយយកអាសារជីមីនដែរមុខស្លេកស្លាំងនៅឡើយ
«មិនអីទេ ខ្ញុំធ្វើរួចហើយ អរគុណបង»ជីមីនញញឹមតបយ៉ាងសុភាពទៅវិញ
«ហឹម ជីមីនពូកែគ្រប់យ៉ាងតែម្ដងមិនថាម្ហូប ការងារធ្វើនិងចិត្តទូលាយថែមទៀត»ក្លារានិយាយហើយញញឹមចុងម៉ាត់ពេលឃើញជីមីនដូចជាប្រតិកម្មនិងសម្ដីខ្លួន
«បងចង់មានន័យថាមេច»ជីមីនជ្រួញចញ្ចើមសួរ
«ក៏ចិត្តទូលាយអោយសង្សាចាស់របសប្ដីមកនៅជាមួយគ្នាអីបែបនេះ»ក្លារានិយាយ
«គ្រាន់តែសង្សាចាស់មិនមែនជាបច្ចុប្បន្នខ្ញុំមិនខ្វល់នោះទេ»ជីមីននិយាយទាំងដែរក្នុងចិត្តក៏មិនច្បាស់ថាជុងហ្គុគនៅនឹកអ្នកឬអត់
«មិនប្រាកតទេជីមីន ខ្ញុំនិងជុងហ្គុគស្រលាញ់គ្នារាប់ឆ្នាំបើគេមិននៅនឹកនៅស្រលាញ់ខ្ញុំក៏មិនបានមកនៅទីនេះ»ក្លារានិយាយដោយមានប្រៀប
«បើគាត់ស្រលាញ់បង ពួកបងក៏មិនបែកគ្នាដែរ ជុងហ្គុគគ្រាន់តែអោយបងនៅទីដោយសារការអាណិត»ជីមីនសង្កត់ត្រង់ពាក្យអាណិតមើលមុខក្លារាចំៗ
«ហាហា ឯងដឹងទេថាជុងសុំយើងត្រូវគ្នាប៉ុន្មានដងហើយគេនៅតែស្រលាញ់យើងដូចដើម»ក្លារាសើចចំអកជីមីន
«គាត់មិនមែនជាមនុស្សបែបនេះទេ ខ្ញុំថាយកល្អបងឈប់និយាយរឿងមិនពិតតទៀតទៅ»ជីមីននិយាយដោយសម្លេងរឹងកមហរឹសទាំងដែររាល់ដងខ្លួនមិនមែនជាប្រទេសមនុស្សបែបនេះសោះ
«ហឹស តើឯងចង់ពិសោធទេ»ក្លារាញញឹមពេលលឺសម្លេងឡានរបស់ជុងហ្គុគជិះមកដល់មុខផ្ទះ
«បងចង់និយាយពីអី»ជីមីនជ្រួញចញ្ចើមឆ្ងល់មិនយល់ដែរសុខៗក្លារាចង់ពិសោធអ្វី។តែខ្លួនក៏ត្រូវភ្ញាក់ផ្អើលភ្លាមៗពេលក្លារាយកចានសម្លដែរខ្លួនធ្វើហើយរៀបយកដាក់លើតុនោះមកចាក់លើដៃខ្លួនឯងហើយ ថែមទាំងបោកចានចោលទៀតផង
«នេះបងចង់ធ្វើអីនឹងហា»ជីមីនស្រែកសួរទាំងស្មានមិនដល់នៅអ្វីដែរខ្លួនបានឃើញនៅពេលនេះ
«ជីមីនហេតុអីចាំបាច់ធ្វើដល់ថ្នាក់នេះ»ក្លារាយំហូរទឹកភ្នែកកាន់ដៃដែររលាកដោយសារសម្លរក្ដៅមុននេះ
«បងនិយាយពីអី»ជីមីនជ្រួញចញ្ចើមមិនយល់តែសម្លេងរឹងកំព្រឹសបន្លឺឡើងកាត់ផ្ដាច់ការគិតរបស់ខ្លួន
«មានរឿងអីកើតឡើងនឹង ហើយដៃអូនកើតអីក្លារា»ជុងហ្គុគដើរចូលមកសួរពេលមកពីធ្វើការវិញបែរជាលឺសម្លេងចេកចាចនៅផ្ទះបាយ
«គឺអូនចង់ជួយជីមីនតែគេមិនចង់អោយជួយទើបរឿងនេះកើតឡើង»ក្លារានិយាយជាមួយនឹងទឹកភ្នែកហូរហើយជុងហ្គុគក៏ដើរមកកាន់ដៃក្លារាពិនិត្យយ៉ាងស្និតស្នាលធ្វើអោយជីមីនមិនអាចហាមឃាត់ទឹកភ្នែកបាន
«បងចង់និយាយពីអីខ្ញុំមិន»ជីមីននិយាយមិនទាន់ចប់ផងក៏ត្រូវជុងហ្គុគនិយាយកាត់ដោយសម្លេងកាចរបស់ខ្លួន
«បានហើយជីមីន អូនកាន់តែហួសហេតុហើយណា បើអូនមិនពេញចិត្តក៏និយាយធម្មតាទៅចាំបាច់អីធ្វើដល់ថ្នាក់នេះ»ជុងហ្គុគថាអោយប្រពន្ធធ្វើអោយរាងតូចហួសចិត្តមិនស្មានថាប្ដីរបស់ខ្លួនក្លាយជាមនុស្សបែបនេះទៅកើត
«តែអូនមិនបានធ្វើ»ជីមីនប្រកែកដោយទឹកភ្នែកហូរដែរមិនអាចទប់បាន ហើយវាធ្វើអោយក្លារាលួចញញឹមសមចិត្ត
«បើអូនមិនបានធ្វើចឹង អូនចង់ថាក្លារាជាអ្នកធ្វើអោយខ្លួនឯងឈឺខ្លួន»ជុងហ្គុគសួរដោយហួសចិត្ត
«តែវាក៏ចឹងពិតមែន»ជីមីនព្យាយាមនិយាយទាំងដឹងហើយថាជុងហ្គុគនិងមិនជឿខ្លួននោះទេ
«ហឹស អូនធ្វើខុសហើយនៅមិនទទួលស្គាល់ទៀត បងពិតជាអស់សង្ឃឹមនឹងអូនណាស់»ជុងហ្គុគនិយាយហើយក៏នាំក្លារាទៅបន្ទប់ដើម្បីជួយលាងរបួសអោយ ហើយក្លារាក៏ឈ្លាតញញឹមចំអកជីមីនដែរឈរបង្ហូរទឹកភ្នែក។គ្រាន់តែគេដើរផុតភ្លាមជីមីនក៏ញញឹមចំអកខ្លួនឯងមិនស្មានថាប្ដីខ្លួនអាចជឿអ្នកជាសង្សាចាស់ដោយងងឹតងងុលបែបនេះសោះ
«ចុងក្រោយគេនៅតែល្អជាងអូន»ជីមីនសម្រូតខ្លួនចុះអង្គុយយំមួយសន្ទុះធំទើបប្រមូលចានដែរបែក នោះហើយឡើងទៅខាងលើបន្ទប់ គិតថាចាំដោះស្រាយជាមួយជុងហ្គុគតាមក្រោយចុះ។

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now