ភាគ26 សូមទោសអូនសម្លាញ់

472 47 7
                                    

ភាគទី26
ព្រឹកថ្ងៃថ្មី៚
ក្នុងបន្ទប់ធំរបស់វិមានជុនប្ដីប្រពន្ធមួយគូរកំពុងគេងអោបគ្នាយ៉ាងស្អិតរមួត យប់មិញជុងហ្គុគព្យាយាមបកស្រាយទៅកាន់ជីមីនតែបានត្រឹមតែបណ្ដោយគ្រប់យ៉ាងព្រោះជីមីនមិនស្ដាប់គិតតែគិច។ ជីមីនបើកភ្នែកឡើងតិច ដឹងដល់ដៃមាំកំពុងអោបចង្កេះរបស់ខ្លួនជាប់មិនរបេះ ជីមីនលើកដៃអង្អែលមុខជុងហ្គុគថ្នមៗខ្លាចថាភ្ញាក់ប្ដី។ រាងតូចដេកសម្លឹងមុខជុងហ្គុគដែរវាយូរណាសមកហើយដែរខ្លួនទទួលអារម្មហ៏មួយនេះ អារម្មហ៏ដែរក្រោកមកមានប្ដីគេងក្បែកអោបខ្លួនជាប់បែបនេះ កំពុងសម្លឹងជុងហ្គុគសុខៗក៏និយាយទាំងបិទភ្នែកឡើង
«អូននៅសម្លឹងបងយូរទៀតទេមីនី»ជុងកាន់ដៃជីមីនដែរអង្អែលលើមុខខ្លួនយកមកថើប ធ្វើអោយរាងតូចមុខក្រហមភ្លាម
«អូនគ្រាន់តែចង់មើលមុខប្ដីអោយបានយូរ»ជីមីនញញឹម
«មើលទៀតទៅចឹងតែថាថ្ងៃនេះបងចង់នាំអូនទៅក្រៅ»ជុងហ្គុគនិយាយដៃអង្អែលមុខនិងខ្នងជីមីនថ្នមៗ
«យើងទៅណា»ជីមីនសួរទាំងឆ្ងល់ដែរសុខៗប្ដីគេចេះហៅគេចេញក្រៅអីបែបនេះ ឬក៏ចង់ប៉ះប៉ូវនៅទង្វើរបស់គេ
«បងគ្រាន់តែចង់នាំអូនទៅខាងក្រៅខ្លះហើយណាមួយអាទិត្យក្រោយបងត្រូវទៅក្រៅប្រទេស»ជុងតាមពិតគេមិនចង់ទៅប៉ុន្មានទេតែនេះជាគំរោងសំខាន់ដែរគេមិនអាចអវត្តមានបាន ដាច់ខាតត្រូវតែទៅដោយផ្ទាល់
«ហឹម បងចង់ទៅប៉ុន្មានថ្ងៃ»ជីមីន
«ប្រហែលយ៉ាងយូរ10ថ្ងៃ»ជុងហ្កុគបកស្រាយ
«ចឹងពេលបងមកវិញអូនមានរឿងចង់ប្រាប់បង»ជីមីននិយាយដោយសម្លេងស្រទន់ គេសំរេចចិត្តច្បាស់ហើយថានឹងប្រាប់ជុងហ្គុគនៅរឿងកូនណាមួយគេពេលនេះក៏ទំងន់4ខែហើយគ្រាន់តែគេខ្លួនតូចទើបមើលមិនដឹង តែមិនតិចដងទេដែរជុងហ្គុគតែងតែសួរថាគេឡើងគីឡូ ឬហើមពោះមែនទេ
«ចុះប្រាប់ពេលនេះមិនបានទេហ៎»ជុងហ្គុគពេបម៉ាត់ដូចក្មេងទាស្កគ្រាប់ធ្វើអោយជីមីនសើចឡើងលិបភ្នែកភ្លេចអស់នៅទង្វើដែរគេបានធ្វើខុសពីប៉ុន្មានថ្ងៃមុនអស់រលីង
«ចាំបងមកវិញចាំអូនប្រាប់ណា»ជីមីននិយាយលួងលោមលោកប្ដី
«ក៏បាន ចឹងអូនក្រោកមកបងមានកន្លែងដែរត្រូវនាំអូនទៅមើល»ជុងហ្គុគជួយគ្រាជីមីនអោយងើបហើយក៏ងូតទឹកជាមួយគ្នារៀបចំចេញទៅខាងក្រៅ ដូចដែរបានគ្រោងទុក។
Time skip ~~
ជុងហ្គុគកាន់ដៃជីមីនដែរមើលទៅខាងក្រៅកញ្ចក់ឡានដែរបើកក្នុងលកបឿនល្មមឈ្ពោះទៅខេត្តប៉ូសាន។
«អូនចង់ញាំអីទេ បងជិះចូលទៅទិញអោយសិន»ជុងហ្គុគសួរជីមីនយ៉ាងយកចិត្តទុកដាក់ បារម្មហ៏ខ្លាចជីមីនឃ្លានព្រោះ ជីមីនញាំអីតាំងតែពីព្រឹកមកម្លេះ
«អូនមិនឃ្លានទេ តែបងឃ្លានឬនៅ»ជីមីនសួរជុងដែរគិតតែពីបារម្មហ៏ពីខ្លួនតែមិនបារម្មហ៏ពីខ្លួនឯងទៅវិញទាំងដែរគេបានតែកាហ្វេមួយកែវប៉ុននោះតាំងពីព្រឹក
«បងមកនឃ្លានទេ តែបងឃ្លានអូនជាង»ជុងហ្គុគញញឹមខិលដាក់ជីមីនធ្វើអោយរាងតូចអៀនមុខក្រហម បែរមុខទៅកញ្ចក់ខាងក្រៅ
«បើកឡានទៅកុំនិយាយរកអូន»ជីមីននិយាយងរងកអៀននឹងប្ដីធ្វើអោយជុងហ្គុគសើចភ្លាម។ ការធ្វើដំណើរបន្តបែបនេះរហូតមានតែសំលេងសើចនឹងញោះប្រពន្ធរបស់ជុងហ្គុគ ដែរវាធ្វើអោយជីមីនភ្លេចអស់ទុក្ខសោក និងរឿងដែរបានកើតឡើង។ ពេលនេះមានតែអារម្មហ៏ដូចពេលមុនដែរជីមីនតែងទតួលបានក្ដីស្រលាញ់ពីប្ដីចឹង។
2ម៉ោងក្រោយ៚
ជីមីននិងជុងហ្គុគបានមកដល់ប៉ូសានដែរជាទឹកដីកំណើតរបស់ជីមីន។ ជុងហ្គុគចតឡាននៅពីមុខភូមិគ្រឹះធំមួយជាប់មាត់សមុទ្រដែរមានទេសភាពស្អាត និងមានដីលាតសន្ធឹងធំល្វឹងល្វើយ
«នេះជាផ្ទះអ្នកណា»ជីមីនងាកទៅសួរប្ដីដែរសុខៗមកឈប់ទីនេះមិននិយាយអីមួយម៉ាត់គិតតែពីញញឹម
«ផ្ទះរបស់ពួកយើង» ជុងហ្គុគនិយាយហើយក៏ចុះពីឡាន ហើយបើកទ្វាឡានម្ខាងទៀតអោយជីមីនចេញមក រួចក៏កាន់ដៃជីមីនបណ្ដើរចូលទៅខាងក្នុងផ្ទះ។ ជីមីនភ្លឹកស្លុងនឹងទេសភាពនៅមុខខ្លួនដែរជាផ្ទះក្នុងក្ដីស្រមៃ ខ្លួនធ្លាប់គិតថាចង់បានផ្ទះបែបនេះ នឹងដាំផ្កាជុំវិញផ្ទះតែក្រោយពីមានរឿងមករហូតខ្លួនស្ទើរតែភ្លេចនៅបំណងប្រាថ្នាដែរខ្លួនធ្លាប់ចង់បានពីមុនមកទៅហើយ

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now