ភាគ12ជីវិតពិតមិនខុសប្រលោមលោក

641 52 0
                                    

ភាគ12
ព្រឹកថ្មី
ព្រះអាទិត្យរះលើងបង្ហាញអោយឃើញប្ដីប្រពន្ធមួយគូរកំពុងដេកអោបគ្នាយ៉ាងស្អិតរមួតបេះមិនចេញទាំងដែរម៉ោង8ជាងទៅហើយតែគ្មានអ្នកណាក្រោកសោះតែរាងកាយតូចគួរអោយស្រលាញ់មុខប៉ោងៗដូចតុកតាជ័រកំពុងប្រែរខ្លួនហើយឈ្មុលចូលទៅក្នុងដើមទ្រូងរបស់ស្វាមីដោយសារពន្លឺជះតាមបង្អួចបណ្ដាលអោយក្មរងតូចតហរូវបង្ខំចិត្តបើកភ្នែកទាំងនឿយណាយ។ជីមីនបើកភ្នែកតិចៗក៏ឃើងថាខ្លួនកំពុងដេកក្នុងទ្រូងរបស់ស្វាមីពេញសិទ្ធរបស់ខ្លួនហើយជុងអោបខ្លួនជាប់មិនលេងសោះ។ ជីមីនលើកដៃអង្អែលមុខជុងហ្គុកតិចៗហើយរឿងកាលពីម្សិលមិញក៏រត់ចូលមកក្នុងខួរក្បាលភ្លាមធ្វើអោយគេនឹកឃើញទង្វើដែរជុងទុកគេចោល ហើយមកឈឺខ្លួនបែបនេះទៀតវាធ្វើច្រាលអោយទឹកភ្នែកជីមីនហូរទាំងមិនដឹងខ្លួន។
ជីមីនទាញដៃជុងហ្គុកចេញបំរុងនិងចូលបន្ទប់ទឹកហើយគិចពីជុងហ្គុកតែដៃរបស់ជុងហ្គុកបែរជារឹតចង្គេះគេកាន់តែខ្លាំងកំរើកមិនបាន
«អូនចង់ទៅណាអឹម»ជុងឆ្ងប់មុខនឹងប្រលោះកជីមីននិយាយងល់ៗតាមបែបមនុស្សទើបភ្ញាក់
«លេងអូនទៅជុង អូនចង់ទៅបន្ទប់ទឹក»ជីមីនគិចហើយបេះដៃជុងចេញ
«អូននៅខឹងបងទៀតមែនទេ មីនីអោយបងសូមទោសពីម្សិលមិញបងរវល់ខ្លាំងពេកទើបដក់ខ្លួនមិនរួចហើយភ្លេចខ្លួនមិនបានទៅយកអូន អូនជឿងបងណា»ជុងនិយាយបែបនេះដោយសារគេមិនចង់អោយជីមីនខឹងគេទេតែគេមិនដឹងទេថាជីមិនកាន់តែអន់ចិត្តទៀត នេះរវល់ដល់ថ្នាក់ខលប្រាប់តិចអត់បាន?គេមិនសំខាន់ទេ?ហើយរវល់ដល់ថ្នាក់ធំខ្លិនស្រាអោយហួងដល់ព្រឹកបែបនេះមែនទេ? ជីមីនងាកមើលមុខជុងហ្គុកយកដៃអង្អែលមុខជុងហ្គុកហើយញញឹមស្រាលដាក់ជុងហ្គុក
«អូនមិនបានខឹងបងទេជុង(ព្រោះអូនអន់ចិត្តហើយអូនក៏គ្មានសិទ្ធខឹងបងដែរ)»ពាក្យចុងក្រោយជីមីននិយាយក្នុងចិត្តមិនមានភាពក្លាហ៊ានប្រាប់ការពិតអោយជុងហ្គុកទេ
«អរគុណណាស់អូនសម្លាញ់ចុះចោរឆក់អូនត្រូវកន្លែងណារខ្លះប្រាប់បងមើល»ជុងនិយាយដោយសម្ដីផ្អែមហើយអង្អែលដីជីមីនដូចកំពុងលួងលោម
«អូនមិនអីទេតែពេលនេះអូនចង់ចូលបន្ទប់ទឹក»ជីមីនញញឹមលាក់ភាពគ្រប់យ៉ាងដាក់ប្ដី ជីមីនមិនចង់អោយប្ដីគិតថាគេទាក់ទាញចំណាប់អារម្មហ៏ឬជាមនុស្សគួរអោយធុញទេ
«ចឹងមោះបងបីទៅ»ជុងងើបឡើងលើកបីជីមីនចូលបន្ទប់ទឹកហើយជីមីនអោបកប្ដីជាប់ខ្លាចធ្លាក់ហើយអៀនឡើងមុខក្រហមតែម្ដង
-មួយសន្ទុះក្រោយ-
ជីមីនអង្គុយនៅជុងគ្រែចាំជុងហ្គុកមិនដឹងជាទៅណាមិញនេះ គ្រាន់តែងូតទៅអោយគេហើយក៏ រត់ចុះក្រោមអោយគេអង្គុយមុខមិនទាន់បាត់ក្រហមដោយសារអៀនប្ដី
ក្រាក
ជុងហ្គុកដើរចូលមកជាមួយប្រអប់ថ្នាំហើយលុតជង្គុងមុខជីមីនលើកជើងទាំងសងខាងរបស់រាងតូចដាក់លើផ្លូវរបស់ខ្លួន
«បងធ្វើអីនឹងជុង»ជីមីនបើកភ្នែកធំៗដក់ជើងមកវិញតែធ្វើធ្វើតាមចិត្តមិនបានដោយសារជុងហ្គុកចាប់ជើងជាប់ទៅហើយ
«បងដូរបង់រំរបួសអោយអង្គុយអោយស្ងៀមទៅ»ជុងញញឹមនិយាយដាក់ជីមីនហើយដោះបង់រំរបួសចាស់ចោល
«ចាំអូនធ្វើខ្លួនឯងក៏បាន»ជីមីននិយាយដោយរអៀសចិត្តដែរអោយជុងហ្គុកមកបំរើគេបែបនេះ
«ទុកអោយបងធ្វើរឿងខ្លះដើម្បីអូនផងមីន»ជុងនិយាយហើយជីមីនបានត្រឹមញញឹមអោយជុងហ្គុកដូរអោយជីមិនរហូតរួចរាល់ហើយអោនទៅថើបលើប្រអប់ជើងជីមីនដែរមានបង់រុំរបួសរុំជិតនោះធ្វើអោយជីមីនបើកភ្នែកធំៗមិនស្មានថាជុងធ្វើបែបនេះហ៊ានថើបជើងគេអីបែបនេះទេលោក
«ជុង»ជីមីនហៅដោយសម្លេងញ័រនៅពេលជុងធ្វើបែបនេះ
«បងសូមទោសប្រពន្ធសម្លាញ់ បងដឹងបងខូចខិលបងសប្បាយច្រើនតែបងត្រូវចាំគ្រាន់តែលេងសើច មនុស្សបងស្រលាញ់មានតែប្រពន្ធបងម្នាក់គត់»ជុងនិយាយតាមត្រង់ព្រោះមិនដឹងគេកែចរិកបាន100%ពេលណាតែគេសន្យាថានឹងខំកែខ្លួនដើម្បីជីមីន គេស្រលាញ់ជីមីនទោះគេខូចខិលយ៉ាងណាក៏គេមិនបោះបង់ប្រពន្ធគេដាច់ខាត គេអាចថើបសម្បីជើងជីមីនហើយអោយសូម្បីជីវិតរបស់គេតែស្រីផ្សេងត្រឹមបានដេកជាមួយកំថាថើបមុខគេមិនអោយប៉ះផងចឹងហើយចរិកគេកែភ្លាមៗមិនបានក៏គេដឹងច្បាស់ហើយគេត្រូវការពេលដើម្បីកែប្រែ
«អូន អូនយល់ ហឹកៗតែអូនឈឺ បងភ្លេចអូន បងមិនខ្វល់ពីអូនហឹកហើយបងថាស្រលាញ់អូនហឹក»ជីមីនយំនិយាយចេញមកហើយនៅអារម្មហ៏គេ គេយល់តែគេពិតជាពិបាកទទួលយក
«បងសូមទោស បងសន្យាគ្មានលើកក្រោយទេ»ជុងសន្យាថាគ្មានថ្ងៃផឹកសុីដល់ភ្លេចប្រពន្ធទេ
«ចុះបងអាចកុំមានស្រីបានទេជុង»ជីមីនសុំទាំងដឹងចរិកប្ដីថាព្រានពិនណាហើយគ្មាន សង្ឃឹមថាបានផលព្រោះគ្មានប្រពន្ធណាដែរចង់អោយប្ដីមានស្រីទោះលេងសើចក៏ដោយ
«បង បងមីនី គឺ»ជុងគេមិនហ៊ានសន្យាព្រោះគេមិនសន្យាអ្វីដែរគេមិនអាចធ្វើបានទេ។គេអាចនឹងឈប់លេងស្រីតែមិនមែនពេលនេះ
«មិនអីទេ អូនស្រលាញ់បងហឹក»ជីមីនគេដឹងថាជុងមិនសន្យាដោយសារជុងធ្វើមិនបានចឹងគេមិនបង្ខំប្ដីទេ មានតែអោនចុះទៅអោបកប្ដីស្រក់ទឹកភ្នែកប៉ុននោះ
«បងនឹងសន្យាតែមិនមែនពេលនេះទេមីន បងស្រលាញ់អូនម្ចាស់ជីវិតអូន»ជុងអោបជីមីនហើយដើបសក់ទន់រលោងរបស់ប្រពន្ធ ហើយអង្អែលខ្នងអោយជីមីនឈប់យំទើបជូតទឹកភ្នែកអោយជីមីនមុននឹងបណ្ដើរគ្នាចុះក្រោម
-បន្ទប់អាហារ-
ជុងហ្គុកបីជីមីនចុះក្រោមហើយដាក់ចុះអោយដើរខ្លួនឯងពេលជិតដល់បន្ទប់បាយនាំជីមីនចូលទៅបន្ទប់អាហារដោយគេជួយគ្រាជាប់រហូតហើយពួកគេក៏ម៉ាក់ប៉ាគេដែរពិសារអាហារពេលព្រឹកហើយរៀបនឹងដើរចេញ
«មីនកូនកើតអីកូនមិចភ្នែកក្រហមម្លេះហា»លោកស្រីជុនចាប់មុខជីមីនថ្នមៗហើយសួរកូនប្រសារដែរភ្នែកក្រហមដូចទើបនឹងយំខ្លាំងហើយ
«កូនមិនអីទេម៉ាក់ កូនសូមអោបម៉ាក់តិចបានទេ»ជីមីនគេមានអារម្មហ៏ថាត្រូវការភាពកកក្ដៅពីម្ដាយខ្លាំងណាស់ គេយំមិនទាន់ឆ្អែតទេ គេចង់យំខ្លាំងៗប្រាប់ម៉ាក់ក្មេកថាគេឈឺណាស់ ប្ដីគេអ្នកមាន ប្ដីគេស្រលាញ់គេមែនតែប្ដីគេមិនស្មោះត្រង់ទេ
«មោះមីនី ជុងអែងធ្វើស្អីមីន»លោកស្រីជុនអោបជីមីនហើយអង្អែលក្បាលកូនប្រសារ ងាកទៅស្ដីអោយកូនប្រុសដែរឈជាប់នោះ
«ជុងមិនបានធ្វើអីកូនទេម៉ាក់»ជីមីនងើបមុខញញឹមប្រាប់ម្ដាយក្មេក
«ម៉ាក់មិនជឿទេមីនី ប្រាប់ម៉ាក់តាមត្រង់មកថាជុងធ្វើអីកូន»លោកស្រីជុនមិនអស់ចិត្តមិនដែរសុខៗរាងតូចយំដោយគ្មានមូលហេតុ
«កូនមិនបានធ្វើអីទេម៉ាក់ ម៉ាក់ចេះតែចោតកូន»ជុងពេបម៉ាត់ដាក់ម្ដាយតែមានតែធ្វើអោយលោកស្រីជុនចង់វៃគេថែម
«កុំអោយម៉ាក់ដឹងឯងធ្វើស្អីឆ្កួតៗទៀត ឯងស្លាប់មិនខាន»លោកស្រីជុនចង្អុលមុខគំរាមតែគាត់និយាយពិតធ្វើពិត
«បាទអ្នកម៉ាក់ តែថាម៉ាក់ខ្ញុំផ្ញើរមីនីសិនខ្ញុំមានការទៅក្រៅតិចហើយល្ងាចខ្ញុំមកយកមីនវិញ»ជុងនិយាយហើយអង្អែក្បាលជីមីនដែរបែរមកមើលមុខគេទាំងនៅអោបម៉ាក់គេនៅឡើយ
«ហើយឯងមានការស្អីទៀតហើយ»គាត់ជ្រួញចញ្ចើមមើលមុខជុង
«ហើយម៉ាក់កុំចង់ដឹង មើលថែរមីនផង»ជុង
«យើឯង យើងមិនដែរធ្វើបាបកូនយើងទេមានតែឯងនឹងហើយ»លោកស្រីជុនថាអោយ
«បាទម៉ាក់ខ្ញុំទៅហើយ»ជុងនិយាយអូសម្លេង«ជុប! ល្ងាចបងមកយកណាមីនី»ជុងអោនទៅថើបបូរម៉ាត់ជីមីមហើយក៏ចេញទៅបាត់ទុកអោយជីមីនមុខក្រហមអោនមុខចុះជាមួយប៉ាម៉ាក់គេក្រវិក្បាលហួសចិត្តនឹងអាកូនក្បាលខូច

(ចាំមើលជុងមកយកជីមីនអត់?ហើយមកយកទៅណា?)
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now