ភាគទី27 ជួយផង

357 45 4
                                    

ភាគទី27
ប៉ុន្មានថ្ងៃកន្លងផុតទៅ៚
បិទបើកៗជុងហ្គុគបានទៅក្រៅប្រទេសជិត2អាទិត្យទៅហើយ មួយរយះពេលដែរជុងហ្គុគមិននៅជីមីននៅផ្ទះជាមួយអ្នកបំរើដោយគ្មានការរំខានពីអ្នកណានោះទេព្រោះក្លារាក៏មិនបាមអើតមុខមកជាន់ទីនេះដូចគ្នា។ពោះជីមីនពេលនេះក៏ខ្ទាតធំគួរសម ណាមួយពពោះ6ខែទៅហើយ ហើយរឿងមានផ្ទៃពោះនេះអ្នកណាក៏ដឹងលឺនៅតែជុងហ្គុគប៉ណ្ណោះដោយហេតុចាំជុងហ្គុគមកវិញនិងបាន Surprise តែម្ដង។
ថ្ងៃនេះវិមានត្រកូលជុនរាងស្ងាត់ជាងសព្វដងព្រោះតាំងពីជុងហ្គុគមិននៅជីមីនទុកអ្នកបំរើនឹងអង្គរក្សតែប៉ុន្មាននាក់ប៉ុនោះ។
ជីមីនកំពុងអង្គុយជាមួយម៉ែដោះនឹងអ្នកបំរើ2-3អ្នកទៀត កំពុងចាក់អាវអោយកូនតែសុខៗមានសម្លេងឡានជាច្រើនគ្រៀងជិះចូលមក
«ម៉ែដោះមានអ្នកណាមកមែនទេ»ជីមីនទម្លាក់របស់នឹងដៃសួរទៅម៉ែដោះ
«ខ្ញុំមិនដឹងដែរ ចាំខ្ញុំទៅមើលអោយណា»ម៉ែដោះបំរុងងើបទៅមើលទៅហើយស្រាប់តែមនុស្សមួយក្រុមសម្រុកចូលមិនអោយតាំងខ្លួនទាន់ទៅវិញ
«មានរឿងអីនឹងហា»ម៉ែដោះងើបស្រែកអោយមនុស្សអាវខ្មៅដែរសម្រុកចូលមកហើយចាប់ពួកអង្គរក្ទាំងអស់ទៀតផង
«សួរស្ដីម៉ែដោះ ហើយមីនី»ក្លារាដើរចូលមកញញឹមជាមួយនឹងអេរិកាព្រមជាមួយបុរសមាឌធំៗជាច្រើននាក់
«នាងចង់ធ្វើអីហា»ជីមីនជ្រួញជញ្ចើមសួរ
«ក៏មកលេងឯងនោះអី ក្រែងជុងហ្គុគមិននៅហេ»ក្លារាញញឹមចុងម៉ាត់ហើយដើរទៅជិតជីមីនដែរឈរក្បែរសាឡុង
«នាងទៅវិញទៅទីនេះលែងស្វាគមណ៏នាងហើយ»ជីមីនចុងទៅទ្វាដេញ
«ហ៎ពិតមែនហេ ចុះបើយើងមិនចេញ»ក្លារាញញឹមជាមួយទឹកមុខគួរអោយខ្លាចដើរទៅទល់មុខជីមីន
«យើងនឹងប្រាប់ជុងហ្គុគ»ជីមីនពង្រឹងស្មារតីនិយាយទាំងភ័យ
«ហាហា បានអោយតែឯងមានជីវិតដល់ថ្ងៃនោះ»ក្លារាញញឹមហើយងាកទៅអោយសញ្ញាកូនចៅ
«ពួកឯងចង់ធ្វើអីហា»ជីមីនស្រែកអស់សម្លេងពេលមនុស្សមាឌធំៗចូលមកចាប់ខ្លួននឹងអ្នកបំរើផ្សេងទៀត
«មិនបាច់ស្រែកទេក្មេងតូចព្រោះពេលនេះកូនចៅឯងទាំងអស់ចប់របស់យើងហើយ»ក្លារាញញឹមហើយទះថ្ពាល់ជីមីនថើរៗ
«នាងនិយាយពីអី»ជីមីនភ័យបារម្មហ៏ជាពិសេសគឺ សុវត្ថិភាពរបស់កូន
«ក៏យើងចាន់ពួកវាអស់ហើយមោះអី ហាហា»ក្លារាសើចដូចមនុស្សរោគចិត្ត ធ្វើអោយជីមីនកាន់តែខ្លាចលើសដើម
«នាងឆ្កួតហើយ»ជីមីនស្រែក ហើយព្យាយាមរើចេញពីការចាប់របស់កូនចៅក្លារា
«យើងអាចឆ្កួតជាងនេះទៅទៀត ពួកចាំអីទៀតចាប់វាទៅដាក់នៅកន្លែងពិសេសេរបស់ជុងហ្គុគទៅ»ក្លារាបញ្ចៀរកូនចៅ ដែរចាប់អ្នកបំរើទាំងអស់និង ជីមីនទៅបន្ទប់ទារុញកម្មនៅក្រោយវិមានដែរជុងហ្គុគហាមមិនអោយអ្នកណាទៅ
«ឯងនិយាយហើយថានឹងមិនសម្លាប់កូនវាទេ»អេរិកានិយាយឡើងពេលក្លារារៀបនឹងចេញទៅតាមកូនចៅ
«យើងសន្យាថាយើងនិងមិនអោយវារលូតកូនទេទុកចិត្តចុះ»ក្លារាញញឹមហើយដើរចេញទៅដោយមានអេរិកាតាមមើលដំណើរពីក្រោយ
«យើងតាមឯងគ្រប់យ៉ាងព្រោះស្រលាញ់ឯង សង្ឃឹមថាឯងនិងរក្សាសន្យាទៅចុះ»អេរិកានិយាយទាំងស្មុគស្មាញ។ មិនបាច់ឆ្ងល់ទេថាហេតុអីទើបក្លារាចូលក្នុងវិមានជុនបានងាយស្រួលយ៉ាងនេះ ដោយសារគ្រប់យ៉ាងគឺមានអេរិកាដែរជាប្អូនជីដូនមួយរបស់ជុងហ្គុគនេះហើយជាអ្នកជួយពីក្រោយនោះ។គ្រាន់តែក្លារារត់ទៅរកខ្លួនស្រែកយំខ្លាំងពេលជុងហ្គុគដេញចេញពីក្រុមហ៊ុននៅថ្ងៃនោះរួចមក ក្លារាក៏រៀបគំរោងចង់សងសឹកជីមីនដែរជាមេបញ្ហា ធ្វើអោយជុងហ្គុគមិនស្រលាញ់ខ្លួនវិញ។ ទោះជាអេរិកាជួយក្លារាពិតមែនតែខ្លួនមិនចង់អោយប៉ះពាល់ក្មេង ត្រឹមវាយប្រមានជីមីន ហើយយក ទៅដាក់បន្ទប់ទារុញកម្មរបស់ជុងហ្គុគក៏វាគ្រប់គ្រាន់ ហើយខ្លួនមិនចង់អោយក្លារាប៉ះក្មេងដែរមិនទាន់ឃើញពន្លឺថ្ងៃនោះទេ។ អេរិកាក្រវីក្បាលហើយដើរចេញទៅមើលពួកកូនចៅដែរចាប់កូនចៅរបស់ជុងហ្គុគបន្ត។

បន្ទប់ធ្វើទារុញកម្ម៚
ក្លារាយកជីមីនមកដាក់ដាច់ពីអ្នកបំរើផ្សេងៗទៀតតែគ្រាន់ចូលមកដល់ភ្លាមជីមីនស្ទើរតែត្រហូរយំសភាពបន្ទប់នេះគួរអោយខ្លាច វាទាំងងងឹត នឹងមានឈាមដាបពេញជញ្ចាំងដោយសារវាជាបន្ទប់ដែរជុងហ្គុគប្រើសំរាប់សម្លាប់ពួកដែរក្បត់នឹងខ្លួន រួមជីមីនជាមនុស្សខ្លាចងងឹតស្រាប់វាធ្វើអោយគេកាន់តែបាក់ស្បាត
«អាៗ មើលទៅឯងចូលចិត្តទីនេះណាស់មែនទេ»ក្លារាសើចចំអកនៅទឹកមុខជីមីនដែរភ័យខ្លាចឡើងញ័រ
«អោយយើងចេញទៅ»ជីមីនកញ្ជ្រោលទាមទារចេញពីបន្ទប់នេះ
«ហាហា យើងថាឯងគួរតែដេកទីនេះសិនទៅណាក្មេងតូច»ក្លារានិយាយសើចមុនបែរខ្នងដើរចេញជាមួយកូនចៅសល់តែជីមីនម្នាក់ឯងនឹងភាពងងឹតឆឹង ជីមីនពេលលឺសម្លេងចេញអស់ក៏លួចយកទូរស័ព្ទដែរខ្លួនលាក់ទុកចេញមកខលទៅជុងហ្គុកភ្លាម
«លើកទៅអូនសូមអង្វ»ជីមីនបន់ស្រន់អោយជុងហ្គុគលើកតែគួរអោយស្ដាយជុងហ្គុគមិនលើកទាល់តែសោះ
«លើកទៅៗ លោកប្ដី»ជីមីនយំ ព្យាយាមខលជាច្រើនដងតែអ្នកខាងនោះមិនលើកសោះ
«ឯងធ្វើស្អីហា»ក្លារាចេញមកពីណាមិនដឹងចូលមកទាញទូរស័ព្ទពីដៃជីមីន ហើយរឿងដែរជីមីនមិនដឹងនោះគឺគ្រប់បន្ទប់ទាំងអស់សុតតែមានកាមេរ៉ា មិនថាបន្ទប់ទារុញកម្មក៏ដោយ
«យើងថា ឯងសមនិងបែបនេះ »ក្លារាបោះទូរស័ព្ទជីមីនចោលហើយចូលទៅទះជីមីនជាច្រើនដៃ
«នាងឆ្កួនហើយ ចេញទៅ ចេញពីយើង»ជីមីន ព្យាយាមការពារពោះខ្លួនឯងខ្លាចស្រីម្នាក់នេះវៃដល់កូនរបស់ខ្លួន ហើយកហើយក្លារាក៏ចាប់ទាញសក់ជីមីនទៅក្រោយមួយទំហឹង
«យើងប្រមានឯងកុំចង់ធ្វើអីឆ្កួតៗប្រយ័ត្នកូនរបស់ឯងមិនបានឃើញពន្លឺថ្ងៃ»ក្លារាប្រមានជីមីនមុននឹងប្រលែងដៃពីក្បាលជីមីនហើយហៅកូនចេញពីទីនោះ។ជីមីនសម្រូតខ្លួនចុះអោបចង្គុង ភ័យខ្លាច គ្រប់យ៉ាង ណាបារម្មហ៏កូន ណាទីកន្លែងដ៏គួរអោយខ្លាចនេះទៀត
«ម៉ាក់ខ្លាចណាស់ ខ្លាចថាប៉ាមកជួយយើងមិនទាន់ណាស់កូន»ជីមីនយំសសឹកភ័យខ្លាចពេញទ្រូង
«ជុងហា មកជួយអូននិងកូនផង»ជីមីនដង្ហើយហៅប្ដី ដែរជាមនុស្សតែម្នាក់ អាចជួយខ្លួនបាននៅពេលនេះ

បន្ទប់ធ្វើទារុញកម្ម៚ក្លារាយកជីមីនមកដាក់ដាច់ពីអ្នកបំរើផ្សេងៗទៀតតែគ្រាន់ចូលមកដល់ភ្លាមជីមីនស្ទើរតែត្រហូរយំសភាពបន្ទប់នេះគួរអោយខ្លាច វាទាំងងងឹត នឹងមានឈាមដាបពេញជញ្ចាំងដោយសារវាជាបន្ទប់ដែរជុងហ្គុគប្រើសំរាប់សម្លាប់ពួកដែរក្បត់នឹងខ្លួន រួមជីមីនជាមនុស្សខ្លាចង...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

បន្ទប់ឃុំជីមីន

(សូមទោសដោយសារខ្ញុំឈឺដេកពេទ្យទើបមិនបានផុស)❤️
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now