ភាគទី4ត្រូវការជំនួយ

740 57 1
                                    

ភាគ4
ពេលជុងហ្គុគចញលបន្ទប់ទឹកមួយសន្ទុះក៏ភ្ញ់ឡើងទាំងមីងមាំងព្រោះមុននឹងសុខៗដេកលក់មិនដឹងខ្លួនឥឡូវមកដល់បន្ទប់តែគេក៏អាចដឹងថាអ្នកណាជាអ្នកយកគេមកដែរព្រោះគ្មានអ្នកណាក្រៅពីជុងហ្គុកទេដែរតែងតែបីគេបែបនេះ ទៅះជាជុងសម្ដីអាក្រក់តែគេមិនដែរពីបាបរាងកាយជីមីនឬចិត្តដាច់ដាក់គេទេតាំងតែពីក្មេងម្លេះចឹងទើបធ្វើអោយគេលួចស្រលាញ់បែបនេះ។បន្តិចក្រោយមកជុងក៏ដើរចេញមកមានតែកន្សែងចង្កេះបង្ហាញសាច់ដុំសក់សើមតិចៗហើយក្រលែកទៅក៏ឃើញជីមីនដែរអង្គុយលើគ្រែមើលមកគេម៉ក់
«នៅមើលយូរទៀតទេ មិនទៅងូតទឹកទៅ»ជុងហ្គុកសួរជីមីនក៏អោនមុខចុះ
«ហឺម»ជីមីនក្រហឹមហើយចុះពីគ្រែចូលទៅបន្ទប់ទឹកយ៉ាងលឿនទុកអោយជុងហ្គុកតាមមើលពីក្រោយហើយក្រវីក្បាលព្រោះគេអាចដឹងថាជីមីនប្រហែលជាអៀនគេហើយ
មួយសន្ទុះជីមីនចេញមកវិញជាមួយឈុតគេងខ្ចូតៗរូបchimmy
«ឯងដេកទីនេះមិនបានទេយើងមិនចង់ដេកជិតឯង»ជុងអង្គុយលើពូកលេងទូរស័ព្ទនិយាយទាំងមិនមើលមុខជីមីន
«អូខេបងដេកទៅចឹង»ជិមីននិយាយតែប៉ុននឹងក៏បើទ្វាចេញទៅបាត់ទុកអោយជុងហ្គុកតាមមើលពីក្រោយ
«នេះគេទៅមែនហេ»ជុងឆ្ងល់ព្រោះគិតថាជីមីនអាចនឹងតវ៉ាតែអ្នកណាទៅដឹងថាគេតាមខ្លួនតាមសម្រួលហើយណាមួយមានតែមនុស្សចងដេកដេកជិតនឹងចោមរោមគេតែជីមីនវិញដូចមិនខ្វល់សោះ
មកមើលជីមីនកំពុងដើរលបៗមកផ្ទះបាយដោយសារគេមិនអាចដេកក្នុងបន្ទប់ទទួលភ្ញៀវទេវាត្រជាក់ពិបាកទ្រាំហើយក៏ខ្លាចអ្នកផ្ទះមកដឹងដែរព្រោះបើលោកស្រីជុនដឹងនឹងមានរឿងធំមិនខាន។ មកដល់ផ្ទះបាយជីមីនក៏ដាក់ខ្លួនដេកយកទូរស័ព្ទមកដាក់ម៉ោងរ៉ូដើម្បីស្អែកក្រោកឡើងទៅបន្ទប់វិញមុនពេលអ្នកផ្ទះភ្ញាក់ហើយសំងំដេកព្រោះហត់នឹងរឿងដែរកើតឡើងនៅថ្ងៃនេះ តែបែរជាដេកមិនលក់ទៅវិញទាំងហត់សឹងស្លាប់ហើយក៏យំច្រើនមកដែរ
«ហឺយឯងស៊ូរបានយូរបានដល់ពេលណាមីនីអើយ»ជីមីនពិបាកចិត្តព្រោះថ្ងៃនេះគេយកទៅលក់មិនដឹងថ្ងៃក្រោយគេយកទៅណាទៀតទេ គេមិនបានខឹងជុងហ្គុកទេព្រោះគេដឹងចរិកជុង គេដឹងថាជុងធ្វើគ្រាន់តែចង្ខំអោយគេលេងលះហើយចង់ឈ្នះលោកស្រីជុន តែគេក៏ខ្លាចលោកស្រីជុនដូចគ្នានឹងមិនចង់មានឈ្មោះជាមនុស្សរមិលគុណមិនដឹងគុណបុណ្យអ្នកមានគុណតែក៏ស្រមៃរូបភាពអនាគត់ខ្លួនឯងមិនឃើញដែរ។
-ព្រឹកថ្មី-
អ្នកបំរើគ្រប់គ្នាមកបំពេញការងាររបស់ខ្លួនតាមតួរនាទីរៀងៗខ្លួន
«ហាជីមីនហេតុក៏ក្រោកពីព្រឹកម្លេះ»មេការចំណាស់សួរជីមីនដែរឈធ្វើម្ហូបទាំងព្រឹកមើលទៅរួចរាល់ទៅហើយមិនដឹងងើបធ្វើតាំងពីពេលណា
«ក៏ ខ្ញុំងើបពីព្រឹកហើយខ្ញុំដេកទៅវិញមិនលក់ចឹងក៏ងើបមកធ្វើម្ហូបតែម្ដង»ជីមីននិយាយកុហកតាមពិតគេដេកនៅទីនេះពេញមួយយប់ទៅវិញទេ
«អមានអីអោយអុំជួយទេចឹង»មេការ
«អុំអោយគេយកទៅរៀបផងចឹង ខ្ញុំសុំឡើងទៅប្ដូរខោអាវសិន»ជីមីននិយាយហើយដោះអៀមចេញឡើងទៅខាងលើ។ មកដល់បន្ទប់គេបើកទ្វាថ្នមៗខ្លាចជុងភ្ញាក់តែក៏សំណាងដែរជុងហ្គុកមិនបានចាក់សោបន្ទប់មិនចឹងគេយាប់មិនខាន។ ជីមីនដើរលបៗទៅបន្ទប់ទឹកដើម្បីងូតទៅនឹងរៀបខោអាវអោយគេ តែគេមិនដឹងទេថាជុងភ្ញាក់តាំងពីចូលមកម្លេះ
«នេះយប់មិញគេទៅដេកនៅទីណាចេះ»ជុងឆ្ងល់មិនដឹងថាជីមីនទៅដេកទីណាតែក៏បោសគំនិតចោលវិញខ្ចិលខ្វល់។
ពេលជីមីនចេញមកវិញជុងហ្គុកក៏ចូលបន្ទប់ទឹករៀបចំខ្លួនទៅធ្វើការ
-បន្ទប់អាហារ-
ជីមីននិងលោកម្ចាស់ លោកស្រីជុនកំពុងញាំអាហារជជែកគ្នាស្រាប់តែជុងហ្គុកចុះមកល្មម
«ជុងឯងមិនញាំអីសិនទេហេ»លោកម្ចាស់ជុនសួរជុង
«អត់ទេប៉ាថ្ងៃនេះខ្ញុំប្រញាប់»ជុងតប
«ចុះមិនអោយជីមីនទៅគ្រុមហ៊ុនជាមួយគ្នាទៅ»លោកស្រីជុនសួរហើយជីមីនបើកភ្នែកធំៗគួរអោយស្រលាញ់តែម្ដង
«កុំអីថ្ងៃនេះខ្ញុំត្រូវមានការងារនិយាយជាមួយថេទៀតចឹងចាំថ្ងៃក្រោយទៅ»ជុងគេពិតជាមានការត្រូវទៅរកថេមែន
«ចឹងក៏បានតែក្រវាត់ក៏កូនដូចជាវៀចហើយ ជីមីនទៅចងអោយបងតិចទៅកូន»លោកស្រីជុនប្រាប់ព្រោះវាវៀចមែន ជុងលើកជញ្ចើមមើលជីមីនដែរដើរអោនមុខមករកគេ
«បងអោនតិចបានទេ គឺអូនចងមិនដល់»ជីមីនគេទាបជាងហ្គុកទើបពិបាកសារេហើយជុងហ្គុកក៏មិនមាត់អោនចុះអោយជីមីនចងអោយ ហើយមុខឡើងជិតគ្នាធ្វើអោយជីមីនអៀនឡើងមុខក្រហម
«រួចហើយ ហឹម»គ្រាន់តែជិមីននិយាយថារួចភ្លាមជុងហ្គុកអោនចុះមកថើបគេភ្លាមធ្វើអោយគេបើកភ្នែកពិនពងមាន់
«អរគុណ បងទៅហើយ»ជុងនិយាយហើយញញឹមដើរចេញបាត់ គេមិនយល់ទេថាហេតុអីគេថើបជីមីនបែបនេះគ្រាន់តែមានអារម្មហ៏ថាគ្រឺតចង់ថើបចងប៉ះក៏ធ្វើភ្លាម តែគេចេញទៅបាត់ប៉ុន្តែជីមីនពេលនេះអៀនឡើងមុខក្រហមជាងម្ទេសទៀតដោយសារអ្នកផ្ទះបង្អាប់គ្រប់គ្នា
-KM Group-
ជុងកំពុងដើរចូលទៅគ្រុមហ៊ុនរបស់ថេដោយសារគេសន្យាថាយកកាដូមកអោយសូហ្គាណាមួយមានការនិយាយគ្នាពិតមែន
ក្រាក
ជុងហ្គុកបើកទ្វាចូលមកតែថេដឹងទៅហើយថាជាអ្នកណាព្រោះជុងប្រាប់គេហើយថានឹងមករក។ ចូលមកដល់ជុងក៏ឃើញសូហ្គាអង្គុយនៅសាឡុងមុខតាន់មើលមកគេទៅហើយ
«ហេតុអីមើលបងចឹងហាសូ»ជុងសួរធ្វើពើរទាំងដឹងពីមូលហេតុបាត់ទៅហើយ
«ក៏អ្នកណាបង្រៀនបងហាសអោយដើរលក់ប្រពន្ធអោយប្ដីគេបែបនេះហាស»សូហ្គាស្ដីអោយមិនទុកមុខតែជុងក៏មិនប្រកាន់ព្រោះគេទុកសូហ្គាដូចប្អូនណាស្គាល់គ្នាតាំងពីតូច ជុងដើរចូលទៅអង្គុយជិតសូហ្គានឹងមានថេដែរទើបនឹងដើរមកអង្គុយជិតប្រពន្ធគេដូចគ្នា
«ក៏គ្រាន់តែសាកចិត្តប្រពន្ធបង ហើយយកអ្នកជិតដិតបែបនេះទើបល្អ»ជុងយកលេះ
«សាកក្បាលបងអីដឹងទេថាកូនខ្ញុំបិះអត់ឳ ដោយសារចង់បាញ់ប្ថីខ្ញុំចោលហើយតើ»សូហ្គានឹកឃើញពេលនោះគេសឹងនឹងបាញ់ប្ដីគេចោលទៅហើយពេលដឹងថាប្ដីរកទិញប្រពន្ធមួយទៀត នោះ
«នឹងហើយបងដឹងខុសទើបខំទិញសូកូឡាដែរអូនចូលចិត្តមកលួងនោះអី»ជុងនិយាយលួងហើយក៏ឃើញថាបានផលព្រោះសូហ្គាញញឹមទទួលពីដៃគេ
«លើកអោយបងម្ដងចុះព្រោះក្មួយបងចងញាំ»សូនិយាយគួរអោយស្រលាញ់ធ្វើអោយរាងក្រាសទាំង2សើចនឹងចរិករាងតូច
«ហើយឯងមានអីមែនទេទើបប្រញាប់មករកយើង»ថេសួរព្រោះមិត្តនិយាយថាមានការមករកតែមិនទាន់ប្រាប់ថាការអ្វីទេ
«ឯងក៏ដឹងរឿងយើងហើយមិនចឹង ទើបយើងចងមកសួរឯងមានវិធីអីអោយយើងឆាប់លែងគ្នាតែជីមីនមិនសូវឈឺអត់»ជុងនិយាយចប់ភ្លាមសូហ្គាដែរអង្គុយស្ដាប់នោះក្អកខ្លាំងៗដោយសារឈ្លួកសូកូឡា
«កេះកេះ បងឆ្កួតទេទើបការហើយចង់លេងគ្នានឹង»សូសួរដោយមានថេជួយរឹតខ្នងនឹងយកទឹកអោយផឹក
«វាឆ្កួតយូរហើយអូនទើបដឹង»ថេបន្ថែមធ្វើអោយជុងសម្លក់គេ
«អូនមិនយល់ បងមិនបានស្រលាញ់អោយបងមកការយ៉ាងមិច»ជុងនិយាយតវា
«មិនបានស្រលាញ់ឬមិនបើកចិត្តស្រលាញ់ ហើយចិត្តចង់ឈ្នះអុំស្រីច្រើនជាង»សូហ្គាសួរដេញជើង
«ហឺយវាមិនមែនបែបនឹងទេ»ជុងប្រកែកតែអ្វីដែរសូហ្គានិយាយវាជាការពិតមែន
«គ្មានអ្នកណាលែងគ្នាកុំអោយឈឺទេ បើបងចង់លេងក៏រកវិធីខ្លួនឯងទៅ ថេហាមជួយមិនចឹងរឿងមិនខាន»សូថាអោយហើយងាកទៅគំរាមប្ដីដែរមើលមកគេភ្លឺស។ សូមិនចូលចិត្តអោយអ្នកណាធ្វើបាបប្រពន្ធទេ គេជាប្រពន្ធគេដូចគ្នាគេយល់អារម្មហ៏ឈឺចាប់នោះច្បាស់
«បងក៏គ្មានវិធីជួយគេស្រាប់ហើយ»ថេនិយាយប្រាប់ប្រពន្ធព្រោះគេមិនចង់ធ្វើបាបអ្នកណាហើយតាមមើលជីមីនក៏ស្លូតបូតណាស់ដែរមិនដូចកូនខ្លារបស់គេទេ«យើងថាបើចងបានយោបល់ក៏ទៅសួរបងណាមជូនសាកមើលទៅ»ថេអោយយោបលព្រោះណាមជូនត្រូវម្ដាយចាប់ការដូចគ្នាហើយណាមជូនជាបងប្រុសបង្កើតរបស់ថេ ជាម៉ាហ្វៀម្នាក់នៅអាមេរិក
«តែលឺថាណាមជូនស្រលាញ់ប្រពន្ធណាស់ឥឡូវ»ជុងគេដឹងថាណាមជូនពិតជាម្ដាយបង្ខំអោយការមែនតែពេលនេះស្រលាញ់ប្រពន្ធងើបក្បាលមិនរួចដូចថេដែរនឹងហើយអោយគេទៅសួរអាចបានផលដែរហេ
«តែបងណាមជូនធ្លាប់ធ្វើអោយបងជីនសុំលែងលះមុននឹង តាមសុំគាត់ត្រូវគ្នាមកផ្អែមដូចរាល់ថ្ងៃ»ថេនិយាយការពិតព្រោះបងប្រុសគេមិនបានស្រលាញ់បងថ្លៃគេទេដំបូងហើយក្រលុកទាលេងលះមានឯណាបងថ្លៃគេមិនទ្រក៏លេងមែនតែបែរជាបងប្រុសគេតាមសុំត្រូវត្រុកៗទៅវិញ ពិតជាពិបាកយល់មែន
«ហឹមចាំមើលយើងសាកសួរគាត់»ជុង
«សង្ឃឹមថាបងចេះគិតទើបត្រូវ»សូហ្គានិយាយហើយញាំសូកូឡាធ្វើមិនដឹង
«អូន!»ជុងបានត្រឹមក្ដៅក្រហាយមិនហ៊ានធ្វើអីសូហ្គាធ្វើអោយសូហ្គាសើចអោយកខឹកតែម្ដង
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now