ភាគ14ការឈឺចាប់ទើបនឹងចាប់ផ្ដើម

566 55 2
                                    

ភាគ14
-6ខែកន្លងផុតទៅ-(កាត់តិចហើយកុំប្រកាន់អី😂)
ថ្មិចបើកៗរយះពេល6ខែកន្លងផុតទៅហើយ ទំនាក់ទំនងជុងហ្គុកនិងជីមីនក៏ល្អណាស់ដែរហើយពួកគេក៏ធ្វើរឿងនោះស្ទើរាល់ថ្ងៃប៉ុន្តែជីមីនមិនហាមទេអោយតែប្ដីសប្បាយចិត្តតែបើសួរថាជុងហ្គុគកែរខ្លួនឬនៅគឺអត់ទេ។ ជុងហ្គុកមិនសូវដើរផឹកសុីដូចមុនទេតែគេនៅតែលេងស្រីម្ដងម្កាលហើយជីមីនក៏ចាប់បានជាញឹកញយព្រោះឃើញក្រេមជាប់អាវប្ដីនឹងខ្លឹនទឹកអប់មនុស្សស្រីតែសួរថាជីមីនស្ដីអោយទេ?ចម្លើយគឺអត់ទេ ជីមីនបានត្រឹមលួចយំឈឺចិត្តម្នាក់ឯង មិនហ៊ានតវាអ្វីឬរករឿងជុងហ្កុកម្ដងណាទេ។មានម្ដងនោះជីមីនយំអោយជិងហ្គុកឃើងក៏បានត្រឹមលួងគេហើយប្រាប់ថាស្រលាញ់គេស្រីផ្សេងត្រឹមលេងសើច ចឹងអោយគេខឹងបែបណាបើគេស្រលាញ់ប្ដីម្លឹងៗ។ដូចពេលនេះចឹងជីមីនកំពុងចំអិនអាហារក្នុងផ្ទះបាយរៀបចំយកវាទៅអោយជុងហ្គុកនៅកន្លែងធ្វើការទាំងអារម្មហ៏មិននៅក្នុងខ្លួនដោយសារតែយំមិញគេឃើញអាវជុងហ្គុកប្រលាក់ក្រេមទៀតហើយ តែគេមិនហ៊ានមាត់នឹងមិនចងសួរ
«មីនីធ្វើអីនឹងកូន»លោមស្រីជុនចូលមកក្នុងផ្ទះបាយសួរកូនប្រសារជាទីស្រលាញ់ដែរឈធ្វើម្ហូបដូចភាំងៗគិតអីម្យ៉ាងចឹង
«កូនធ្វើអាហារយកទៅអោយជុងហ្គុកណាអ្នកម៉ាក់»ជីមីននិយាយញញឹមលាក់គ្រប់យ៉ាងក្នុងចិត្តមើលទៅម៉ាក់ក្មេក
«កូនមានរឿងអីក្នុងចិត្តឬអត់មីនី»ម្ដាយក្មេកអង្អែលក្បាលជីមីនសួរទាំងបារម្មហ៏
«មិនមានអីទេម៉ាក់»ជីមីនញញឹមស្ញេញដាក់ម្ដាយក្មេក
«អឹម បើមានរឿងអីក៏ដោយត្រូវប្រាប់ម៉ាក់ដឹងទេ កុំលាក់ទុក្ខអី បើជុងធ្វើបាបក៏ប្រាប់ម៉ាក់មក ម៉ាក់ចាត់ការអោយ»លោកស្រីជុនប្រាប់ជីមីន
«បាទអ្នកម៉ាក់កុំបារម្មហ៏អី ចឹងកូនសូមយកអាហារទៅអោយជុងហ្គុកសិនណា»ជីមីននិយាយហើយរៀបនឹងដើរចេញ
«ចាសកូន ឆាប់មកវិញណា»លោកស្រីជុនញញឹមហើយជីមីនចូលទៅអោបគាត់មុននឹងដើរទៅមុខផ្ទះចូលឡានដែរត្រៀមស្រាប់នៅមុខផ្ទះដោយមានអង្គរក្សនឹងអ្នកបើកឡានចាំជាស្រេចចេញដំណើរទៅរកជុងហ្គុក
-Jeon Group-
ពេលនេះក៏ថ្ងៃត្រង់ទៅហើយបុគ្គលិកគ្រប់គ្នាចេញទៅញាំបាយអស់ហើយនៅឡើយតែជុងហ្គុកពាក់អាវគ្រ័សេពណ៏ខ្មៅអង្គុយនៅតុធ្វើការធំប្រណិតរបស់ខ្លួនកំពុងសញ្ញេឯកសារសុខៗក៏មានអ្នកគោះទ្វា
ក្រាក~~
«ចៅហ្វាយចាស»លេខាចំណូលថ្មីដើរកាច់រាងចូលមកទាំងស្លៀកសំពត់ខ្លីស្ទើចេញគូទចូលមករកជុងហ្គុក
«មានអីហេអេនតា»ជុងសួរទាំងមិនលើកមុខពីឯកសារព្រោះដឹងថាអ្នកណាទៅហើយ
«ខ្ញុំយកឯកសារមកអោយចៅហ្វាយ»អេនតាដាក់ឯកសារលើតុហើយអូសដៃលើដៃជុងហ្គុកថ្នមៗ
«ហឹម»ជុងលើកមុខលើកជញ្ចើមឡើងមើលមុខអេនតា
«ចៅហ្វាយហត់ហើយត្រូវការអោយខ្ញុំជួយសម្រួលសរសៃអោយទេចាស»អេនតាដើរទៅជិតជុងហ្គុកអូសដៃលើស្មាជុងហ្គុកថ្នមៗដូចអោយដៃ
«ក៏ល្អ»ជុងញញឹមចុងមាត់អោយលេខាថ្មីជួយសម្រួលសរសៃអោយ
——
ជីមីនដើរទាំងញញឹមចូលមកក្នុងគ្រុមហ៊ុនប្ដីហើយដើរទៅចូលជណ្ដើរវីអាយភីដោយមានបុគ្គលិកផ្សេងអោនក្បាលគោរពពេលដើរកាត់។
តឹង
ជណ្ដើរយន្តឈប់ដល់ជាន់របស់ជុងហ្គុកភ្លាមជីមីនដើរចេញទៅបន្ទប់របស់ជុងហ្គុកហើយដើរកាត់តុរបស់លេខាតែមិនមានលេខានៅទីនោះទេ ជីមីនគិតថាប្រហែលជាទៅញាំបាយបាត់ហើយព្រោះវាថ្ងៃត្រង់ទៅហើយ
ក្រឹក
ជីមីនបើកទ្វាបង្ហើបចូលទៅខាងក្នុងដោយមិនគោះទ្វាតែអ្វីដែរឃើញនឹងសម្លេងថ្ងូរពីមនុស្សពីអ្នកធ្វើអោយជីមីនស្ទើច្រាលឈាមស្លាប់គឺរូបភាពប្ដីជាទីស្រលាញ់កំពុងឡើងឋានសួគ៏ជាមួយនឹងលេខាទៅវិញ។ ជីមីនបិទទ្វាអោយប្ដីឈរត្រឹង ដៃម្ខាងកាន់ថងបាយដៃម្ខាងកាន់ទ្រូងខ្លួនព្រោះពេលនេះវាអួលខ្លាំងណាស់ពិបាកដកដង្ហើមខ្លាំងណាស់ ឈឺណាស់ដែរមកឃើញស្រស់ៗបែបនេះ
«ហឹក ហឹក ឈឺហឹក»ជីមីនយំខាំមាត់ខ្លួនអែងហើយសម្រួលអារម្មហ៏មុននឹងឈានជើងដើរចេញទៅវិញទាំងទឹកភ្នែកនៅហូរមិនដាច់ទោះជូតយ៉ាងណាក៏មិនអស់
«ចៅហ្វាយតូច»ខេវិនញញឹមដើរមករកជីមីនដែរគេទើបនឹងមកពិញាំបាយ
«លោក លោកជួយយកបាយអោយប្ដីខ្ញុំផង»ជីមិននិយាយទាំងញ័រមាត់ទឹកភ្នែកនៅតែហូរហើយហុចបាយអោយខេវិនទាំងដៃញ័រតតាត់
«នេះចៅហ្វាយតូចកើតអី»ខេវិនសួរទាំងបារម្មហ៏នៅសភាពរបស់ជីមីនដែរមើលទៅរន្ធត់នឹងអ្វីម្យ៉ាងហើយទឹកភ្នែកហូរមិនដាច់ទៀត
«មិនអីទេ កុំភ្លេចយកអោយប្ដីខ្ញុំផងប្រយ័ត្នគាត់ឃ្លាន»ជីមីនញញឹមគោះស្មាខេវិនហើយដើរចេញទាំងទឹកភ្នែកហូរនៅឡើយ
«ចៅហ្វាយតូចកើតអីចេះ»ខេវិនមានអារម្មហ៏មិនសូវស្រួលទើបដើរយកបាយអោយជុងហ្គុក
ក្រាក
ខេវិនចូលមកចំពេលជុងហ្គុកកំពុងបិទលាវអាវល្មមមើលក៏ដឹងថាទើបធ្វើអីហើយដែរ
«ពុទ្ធោចៅហ្វាយ ចឹងតើទើបបែបនេះ»ខេវិនស្រែកឡើងជុងហ្គុកងាកទៅសម្លក់មនុ្សជំនិតរបស់ខ្លួន
«ហើយវាស្អីឯងហាខេវិន ស្រែកដូចម៉ែឯងកើតកូន»ជុងស្ដីអោយស្របពេលលេខាស្រីកំពុងរៀបចំខ្លួនមុននឹងដើរចេញក្រៅបាត់ទាំងញញឹមញញែម
«ចៅហ្វាយមានដឹងខ្លួនធ្វើអីអត់»ខេវិនសួរ
«យើងគ្រាន់តែរំសាយស្រេសហើយវាជារឿងធម្មតាមិចឯងធ្វើដូចមិនដឹង»ជុងស្ដីអោយកូនចៅព្រោះវាមិនមែនលើកទី1ឯណាដែរខ្លួនលេងស្រីមិចធ្វើដូចភ្ញាក់ផ្អើលមេស
«ចឹងញាំបាយទៅចៅហ្វាយព្រោះចៅហ្វាយតូចខ្លាចចៅហ្វាយឃ្លាន»ខេវិននិយាយឌឺស្របពេលដាក់ប្រអប់អាហារលើតុធ្វើអោយជុងហ្គុកគាំងបើកភ្នែកធំៗភ្លាម
«ឯងថាមិចចៅហ្វាយតូចឯងមកហេ»ជុងងើបពីកៅអីសួរកូនចៅទាំងបើកភ្នែកធំៗ
«បាទហើយទឹកភ្នែកស្រកដូចទឹកទន្លេដៃនឹងខ្លួនញ័រអស់ហើយ គ្រាន់តែយកបាយអោយចៅហ្វាយខ្លាចចៅហ្វាយឃ្លានតែមើលទៅហ្វាយឆ្អែតហើយមិនដឹង»ខេវិនខ្នាញ់និងចៅហ្វាយឌឺមិនឈប់
«នេះជីមីនឃើញហេ»ជុងហ្គុកភ័យស្លន់ស្លោ
«បាទប្រហែលឃើញគ្រប់យ៉ាង»ខេវិន
«វីវហើយ»ជុងហ្គុកប្រុងស្ទុះរត់ចេញទៅតាមប្រពន្ធតែខេវិនឃាត់
«ឈប់សិនចៅហ្វាយ ចៅហ្វាយមានប្រជុំម្ចាស់ភាគហ៊ុននៅពេល10នាទីទៀត បន្ទាប់ពីប្រជុំគឺអស់រវល់ហើយ»ខេវិនឃាត់ព្រោះវាជាការប្រជុំសំខាន់ណាស់សម្រាប់គ្រុមហ៊ុនគេមិនអាចជំនួសទេ
«ហឺយ»ជុងស្រែកឡើងជ្រោងសក់ឡើងលើទាំងមួម៉ៅពេញទំហឹងហើយ មិនគួរណាជីមីនមកឃើញទេហើយតាមអ្វីដែរកូនចៅនិយាយជីមីនមានសភាពមិនស្រួលទេតែគេមិនអាចទៅតាមបានដោយសារប្រជុំនេះសំខាន់ពិតមែន
——
មកមើលជីមីនវិញកំពុងនៅក្នុងឡានជាមួយនឹងអេលិចនឹងអង្គរក្សនឹងអ្នកបើកឡានគេឃើញជីមីនយំហើយខេវិនខលប្រាប់អោយគេមកតាមជីមីនចឹងគេក៏ស្នើរខ្លួនមកតាមមើលចៅហ្វាយនឹងអាលទៅរាយការហ៏ប្រាប់ជុងហ្គុកពីសភាពចៅហ្វាយតូចរបស់គេ។ ខេវិនអង្គុយខាងក្រោយជាមួយជីមីនដោយមានអង្គរក្សម្នាក់និងអ្នកបើកឡាននៅខាងមុខ។ពេលនេះជីមីនអង្គុយយំលើកដៃអោបទ្រូងស្របពេលឡានកំពុងធ្វើដំណើរទៅវិមានវិញ
«ហឹក ហឹក ឈឺ ឈឺណាស់ ជួយខ្ញុំផងវាឈឺណាស់»ជីមីនដៃទាំងសងខាងទប់បេះដូងដែរឈឺដូចគេច្របាច់ គេឈឺស្ទើស្លាប់រូបភាពប្ដីនៅលើមនុស្សស្រីនឹងសម្លេងថ្ងូរនៅពេញត្រជៀកជីមីនដូចស្រស់ៗនឹងមុខ
«ចៅហ្វាយតូចសម្រួលអារម្មហ៏ផងបាទ»អេលិចរឹតខ្នងអោយជីមីនដែរដកដង្ហើមលេងចង់ចេញហើយ កូនចៅក្នុងឡានទាំងអស់អាណិតចៅហ្វាយតូចខ្លោចចិត្ត រាងតូចដែរធ្លាប់តែញញឹមនឹងសើចគ្រប់ពេលតែពេលនេះទឹកភ្នែកហូរមិនដាច់ហើយស្រែកថាឈឺមិនឈប់សោះ
«ហឹក ប្ដីអើយប្ដី អូនមិនល្អត្រង់ណា អូនមិនល្អគ្រប់គ្រាន់មែមបានបងធ្វើចឹងហឹក អូនឈឺ ឈឺដូចគេឆ្គៀលបេះដូង ហឹក អូនឈឺណាស់»ជីមីនស្រែកយំដូចមនុស្សវិកលចរិកមិនខ្វល់ពីកូនចៅដែរនៅក្នុងឡានជាមួយគ្នាទេ
«ចៅហ្វាយធំស្រលាញ់ចៅហ្វាយតូចណា គាត់គរាន់តែលេងសើច»អេឡិចព្យាយាមសម្រួលអារម្មហ៏អោយជីមីនដោយនិយាយអ្វីល្អៗតែមើលទៅវាមិនចូលត្រជៀកជីមីនទេ
«អត់ទេ ប្ដីខ្ញុំមិនស្រលាញ់ខ្ញុំទេ ហឹក ខ្ញុំឈឺណាស់ ហឹក ខ្ញុំឃើញហឹក ឃើញគេធ្វើវាជាមួយលេខាហឹកវា នៅក្នុងភ្នែកហឹក ខ្ញុំចង់ខ្វេះភ្នែកចេញហឹកហា»ជីមីនស្រែកយំមិនអាចគ្រប់គ្រង់ខ្លួនឯងបានក្រវីក្បាលទាំងរកយកដៃខ្វេះភ្នែកខ្លួនចេញព្រោះមិនចង់ឃើញរូបភាពនោះទៀត
«ចៅហ្វាយតូច ស្ងប់អារម្មហ៏កុំធ្វើចឹង លោកស្រីម្ចាស់ចាំចៅហ្វាយតូចនៅផ្ទះនោះ»អេលិចចាប់ដៃជីមីនទាំងសងខាងព្រោះជីមីនលើកដៃរកខ្វេះភ្នែកមែន ហើយគេលើកលោកស្រីជុនមកព្រោះគេដឹងថាជីមីនស្រលាញ់លោកស្រីជុនដូចម្ដាយបង្កើតចឹងដោយសារគាត់ជាអ្នកចិញ្ចឹមបីបាច់ជីមីនតាំងជីមីននៅតូចម្លេះ
«ហឹក ម៉ាក់ ខ្ញុំចង់អោបម៉ាក់ ហឹក យកខ្ញុំទៅរកម៉ាក់ទៅណា»ជីមីនអង្រួនដៃខេលិចយំបាត់សតិមែនទែនហើយ
«បាទ ចៅហ្វាយតូចបាទ»អេលិចសុីញូភ្នែកអោយអង្គរក្សបិទរីខតវីឌីអូរផ្ញើរទៅជុងហ្គុក តាមពិតគេលួចថតជីមីនយូរហើយតែជីមីនមិនដឹងខ្លួនទេដោយសារយំអោបខ្លួនដូចកូនសត្វបាក់ស្លាបចឹង
——
គ្រាន់តែឡានឈប់នៅមុខវិមានភ្លាមងើបក្បាលជុង្គុងឡើងជូតទឹកភ្នែកហើយងាកមុខទៅរកអេលិច
«សុច🤫លោកកុំប្រាប់អ្នកម៉ាក់លោកប៉ាដឹងទេ»ជីមីននិយាយនិងយកដាក់លើម៉ាត់ប្រាប់ជាសញ្ញាថាកុំប្រាប់អោយគេដឹងដូចកូនក្មេងដែរចង់លាក់បាំងរៀងអ្វីមួយហើយញញឹមទៀតផងតែគ្រាន់តែមើលក៏ដឹងថាវាបង្កប់ដោយការឈឺចាប់ដែរ
«បាទ?»អេលិចសួរបញ្ចាក់មិនយល់នឹងទង្វើជីមីន
«បំភ្លេចរឿងមុននេះ កុំប្រាប់ជុងហ្កុកនឹងអ្នកម៉ាក់លោកប៉ា ទុកថាគ្មានអីកើតឡើង ទុកថាខ្ញុំសុំណា»ជីមីនញញឹមប្រាប់
«តែចៅហ្វាយតូច»អេលិចរកនិយាយតែជីមីននិយាយកាត់
«មុនគ្មានអីកើតឡើងទេ មុននេះខ្ញុំគ្រាន់តែយកអាហារអោយជុងហ្គុកញាំបាយជាមួយគ្នាយ៉ាងរីករាយហើយក៏មកវិញ គ្មានអីផ្សេងទេ»ជីមីននិយាយដោយសម្លេងផ្អែម
«បាទបាទ»អេលិចព្រមទទួលទាំងពិបាក
«អូខេ»ជីមីនញញឹមហើយបើកទ្វាចុះពីឡានចូលទៅក្នុងបាត់
«លោកបងមុននេះមិចអ្នកប្រុសតូចនិយាយបែបនេះ»អង្គរក្សដែរនៅជាមួយគ្នាសួរអេលិចទាំងមិនយល់
«គាត់កំពុងកុហកបន្លប់ខ្លួនឯងហើយមើលទៅគាត់ឈឺចាប់ពេកហើយហើយបើចៅហ្វាយបន្តបែបនេះទៀតមិនដឹងចៅហ្វាយតូចទៅជាបែបណាទេ»អេលិចនិយាយទាំងពិបាកចិត្តអាណិតរាងតូច ដែរមើលទៅមានជំអឺផ្លូវចិត្តហើយក៏ចេញឡានទៅគ្រុមហ៊ុនវិញ។ ជីមីនដើរចូលមកផ្ទះទាំងញញឹមបន្លប់ហើយដើរទៅបន្ទប់ទទួលភ្ញៀវរកម្ដាយឳពុកក្មេកព្រោះអ្នកបំរើប្រាប់ថាគាត់កំពុងចាំគេនៅទីនោះ
«មីនីមកវិញហើយហេកូន»លោកស្រីជុនសួរពេលឃើញជីមីនដើរមករកពួកគាត់
«បាទអ្នកម៉ាក់ ចុះអ្នកម៉ាក់លោកប៉ាពិសាអីហើយនៅ»ជីមិនញញឹមអង្គុយពេនផ្នេនដាក់ក្បាលដេកលើជើងលោកស្រីជុនដែរអង្គុយលើសាឡុង
«ម៉ាក់ប៉ាញាំរួចហើយចុះកូនវិញ»គាត់សួរយកដៃអង្អែលក្បាលជីមីន
«កូនញាំរួចហើយអ្នកម៉ាក់ កូនសូមដេកបែបនេះមួយសន្ទុះណាម៉ាក់ណា»ជីមីនជ្រើសរើសកុហកគាត់ហើយអោបចង្គេះលោកស្រីជុនទុកអោយគាត់អង្អែលក្បាលអោយ
«ហឹម»លោកស្រីគ្រាន់តែក្រហឹមហើយងាកទៅមើលមុខប្ដីតែគាត់មិនសួរនាំទោះមើលទៅកូនអាចមានរឿអីកើតឡើងមិនខានតែគាត់ទុកអោយជីមីនសំងំបែបនោះព្រោះមើលទៅគេហត់ខ្លាំងណាស់។មែមហើយជីមីនគឺហត់ណាស់ ឈឺណាស់សួរថាអ្នកណាមិនឈឺដឹងប្ដីមានស្រីហើយសុខចិត្តធ្វើភ្លើមិនម៉ាត់មិនក មិនហ៊ានប្រាប់អ្នកណាសុខចិត្តបៀមទុក្ខតែឯង លួចយំម្នាក់ឯង លួងខ្លួនឯង ហើយនៅរក្សាស្នាមញញឹមដដែរខ្លាចគេដឹងទាំងដែរក្នុងទ្រូងស្ទើរប្រះទៅហើយ។

#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now