ភាគ8កែខ្លួនពិតអត់?

681 58 1
                                    

ភាគ8
នៅតាមភ្លូវមកផ្ទះជីមីនស្ងាត់ជ្រៀបមិនមាត់សូម្បីមួយម៉ាត់ធ្វើអោយជុងហ្គុកមានអារម្មហ៏មិនសូវស្រួលសោះ។
ឡានមិនក្រោម5គ្រឿងរបស់CEOវ័យក្មេងបើកចូលមកដល់វិមានភ្លាម កូនស្រូតមកបើកទ្វាចាំទទួល។
«នៅអង្គុយដល់ណាមេចមិនចេញមក»ជុងឈនៅខាងក្រៅសួរជីមីនដែរមិនព្រមចេញពីឡានគិតតែអង្គុយសញ្ចឹងគិតអ្វីម៉្យាងឡើងភ្លឹករហូតដល់ជុងហ្គុកហៅទើបគេចុះពីឡានមកមិននិយាយជាមួយជុងហ្គុកដើរតាមពីក្រោយឡើងទៅលើជាមួយគ្នា ។ មកដល់ជុងហ្គុកចូលទៅងូតទឹកមុនដោយមិនចាប់អារម្មហ៏ជីមីនហើយជីមីនក៏មិនខ្វល់ដូចគ្នា ។
មួយសន្ទុះជុងហ្គុកចេញមកវិញជាមួយនឹងកន្សែរុំចង្គេះមើលទៅជីមីនដែររៀបចំគ្រែអោយខ្លួន
«ជីមីនទៅងូតទៅដេក»ជុងគេនៅតែនិយាយជាមួយជីមីនទោះគេមិននិយាយរកក៏ដោយ។ ជីមីនមិនមាត់គេដើរវាងជុងហ្គុគចូលបន្ទប់ទឹកមិនមាត់រកសូម្បីតែមួយមាត់។ មិនមែនគេខឹងជុងហ្គុកតែគេកំពុងឈឺក្បាលមិនចងនិយាយរកខ្លាចត្រូវទឹកភ្នែកទៀត
«នេះគេកើតអី ឬខឹងយើង»ជុងសួរខ្លួនឯងហើយឡើងដេកលើគ្រែចាំជីមីនចេញមកតែមួយសន្ទុះក្រោយពេលជីមីនចេញមកវិញហើយជុងហ្គុកក៏ធ្វើពុតដេកចង់ដឹងថាជីមីននិងឡើងមកដេកតាមអត់តែមានឯណាជីមីនបែរជាដើរលបៗចេញពីបន្ទប់ទៅវិញ។
«នេះគេចង់ទៅណានឹង»ជុងជ្រួញចញ្ចើមឆ្ងល់ហើយងើបអង្គុយចាំក្រែងលជីមីននិងមកវិញតែចាំបាត់មួយសន្ទុះនៅតែមិនឃើញ«ឬមួយក៏.....កុំប្រាប់ណាថា»ជុងហ្គុកនឹកឃើញសម្ដីខ្លួនធ្លាប់ដេញជីមីនក៏ស្ទុះទៅបន្ទប់ដាក់អីវ៉ាន់
«កុំណាជីមីនកុំធ្វើអោយខ្ញុំខឹង»ជុងទន្ទិញបណ្ដើររត់ចុះបណ្ដើរខ្លាចអ្វីដែរខ្លួនគិតគឺជាការពិត
ក្រាក
«ផាកជីមីន»ជុងហ្គុកស្រែកអោយពេលអ្វីគ្រប់យ៉ាងដូចគេគិតពិតមែន ជីមីនមកដេកក្នុងបន្ទប់ដាក់អីវ៉ាន់ ដែរមានដីពេញនឹងហើយរងាខ្លាំងទៀតផង នេះមិនដឹងខ្លួនទើបចេញពីពេទ្យឬយ៉ាងមេចទើបធ្វើបែបនេះ
«ហឹម មានអីទៀតហើយ»ជីមីនងើបពីដីមកញីភ្នែកទាំងមិនយល់ គេមកដេកទីនេះហើយមកតាមរករឿងអីទៀតហើយ មនុស្សកំពុងមិនស្រួលខ្លួនផង
«មកនេះ»ជុងហ្កុកចូលទៅទាញជីមីនត្រណាត់ត្រណែងធ្វើអោយជីមីនឈឺដៃពេកឡើងយំទៅហើយ។
ជុងហ្គុកមកដល់បន្ទប់ភ្លាមបិទទ្វាក្ដាំង ហើយស្រែកអោយជីមីន
«អ្នកណាអោយឯងទៅដេកទីនោះហាស»ជុងហ្គុកពេលនេះខឹងចង់ចេញផ្សែងតាមត្រជៀក ច្របាច់ដៃជីមីនស្ដីអោយ គេធ្លាប់តែមានស្រីប្រគេនខ្លួនដល់គ្រែតែនេះស្អីបានហ៊ានផ្គើនគេទៅដេកនៅបន្ទប់អីវ៉ាន់ដោយសារមិនចង់ដេកជិតគេ
«បងថាមិនចងអោយខ្ញុំដេកជិតមិនចឹងអី លេងបានអត់ខ្ញុំឈឺ»ជិមីនយំទាញដៃពីជុងហ្គុកតែមិនប្រលែងសោះ
«ហើយធ្វើល្ងងឬខួរអន់ដែរទៅដេកនៅបន្ទប់ដាក់អីវ៉ាន់ហាស»ជុងស្រែកសម្លុតអោយគ្មានថ្នមសំលេងធ្វើអោយជីមីនភ័យយំកាន់តែខ្លាំង
«សូមទោសហឹកមកពីបន្ទប់ផ្សេងបិទទ្វាអស់ហើយទើបខ្ញុំគ្មានកន្លែងដេក»ជីមីននិយាយការពិត លោកស្រីជុនចាក់សោរគ្រប់បន្ទប់អស់ហើយទើបគេគ្មាន កន្លែងដេកបែបនេះ
«ឯងនេះយ៉ាប់ខ្លាំងណាស់ជីមីន ល្ងងដល់កំពូលហើយ»ជុងច្របាច់ដៃជីមីនស្ដីអោយមិនខ្វល់រាងតូចដែរឈឺស្រាប់នោះទេ
«សូមទោស អោយខ្ញុំសូមទោសហឹក ខ្ញុំមិនដឹងធ្វើយ៉ាងមេចអោយសំចិត្តបងទេ ហឹកខ្ញុំដឹងខ្ញុំខុស ខ្ញុំដឹងខុសហើយបងសូមមេត្តាអោយខ្ញុំផង ហឹក ខ្ញុំលេងហ៊ានហើយ បងអាចលេងដៃបានអត់វាឈឺ»ជីមីនអង្វទឹកភ្នែកហូររហាម ទទួលខុសទាំងខ្លួនមិនបានខុសអីសោះ តែទទួលដើម្បីបានរួចខ្លួន
«ហឺយ ឈប់យំទៅថ្លង់ណាស់ ហើយឡើងទៅដេកទៅ»ជុងប្រលែងដៃជីមីន មានអារម្មហ៏ខុសដូចគ្នាតែមិនចងសូមទោសចឹងជ្រើសរើសដេញអោយជីមីនទៅដេកជំនួសវិញ
«ហឹម ហឹក»ជីមីនអង្អែលដៃខ្លួនឯងឈយំឡើងញ័រខ្លួនទទ្រើត
«ប្រាប់អោយបាត់យំហើយទៅដេកលឺទេ»ជុងស្ដីអោយជីមិនបានត្រឹមងួកក្បាលញាប់តតាត់ ហើយដើរឡើងទៅដេកប្រឹងជូតទឹកភ្នែកចេញតែវានៅតែហូរ។ហើយជុងវិញងាកមើលជីមីនបន្តិចក៏ដើរទៅបន្ទប់សៀវភៅបាត់ទុកអោយជីមីនដេកយំម្នាក់ឯង
«ហេតុអីខ្ញុំគ្មានតំលៃសម្រាប់បង ហេតុអីបងអត់ដូចមុនចឹង តើខ្ញុំខុសអី ហឹកហឹក»ជីមីនយំអណ្ដើតអណ្ដក់រងូវម្នាក់ឯង
បើក្រលេកមើលជុងហ្គុកវិញគេមកដល់បន្ទប់សៀវភៅក៏ទាញទូរស័ព្ទខលទៅអ្នកណាម្នាក់ភ្លាម
«ហាឡូបងជូន»ជុងហ្កុកចូលមកអង្គុយក្នុងបន្ទប់ធ្វើភ្លាមក៏ខលទៅណាមជូនបងប្រុសរបស់ថេនឹងជាមិត្តសម្លាញ់របស់គេដូចគ្នា
«ហឹម ជុងឯងមានការអីខលមកទាំងយប់បែបនេះ»ណាមជូននិយាយសម្លេងងុលព្រោះកំពុងដេក ក៏ងើបអង្គុយហើយដាក់អោយជីនដែរកំពុងដេកលើគេនោះអោយគេងលើគ្រែស្រួលបួលទើបងើបទៅនិយាយនៅវេរ៉ងដាវិញ
«គឺបង ខ្ញុំមានរឿងចងពិភាសាជាមួយបង»ជុងនិយាយ
«ហឹមរឿងអី»ណាមជូននិយាយ សម្រាប់ជុងនឹងថេណាមជូនគឺជាបងប្រុសនឹងទីព្រឹកស្សាដល់ល្អជានិច្ច
«ខ្ញុំដំបូងចង់លេងលះជីមីនហើយខ្ញុំខងខលទៅបងដើម្បីរកល្បិចធ្វើអោយជីមិនសុំលេងតែពេលនេះខ្ញុំមិនដឹងទេ»ជុងហ្គុកនិយាយ គេវិលវលអស់ហើយ គេមិនចង់ឃើញជីមីនយំគេមិនចង់ធ្វើបាបជីមីនហើយគេក៏មិនដឹងថាពេលនេះគេចង់លេងលះឬអត់ដែរ
«បើឯងខលមកសុំល្បិចលេងប្រពន្ធបងអត់មានទេ តែបើខលមកព្រឹក្សាអាចបាន»ណាមជូន គេមិនបំបេកបំបាកអ្នកណាពិសេសធ្វើអោយគេឈឺចាប់ហើយក្មេងស្លូតដូចជីមីនទៀតគេកាន់តែធ្វើមិនកើត
«ខ្ញុំមិនដឹងខ្ញុំគួរធ្វើបែបណាទេបង»ជុងនិយាយគេវិលវល់អស់ហើយពេលនេះ
«ហើយឯងមានស្អប់ជីមីនអត់?ក្រែងពីតូចឯងជាអ្នកការពារគេហេ»ណាមជូន
«ខ្ញុំមិនបានស្អប់តែក៏មិនបានស្រលាញ់បងក៏ដឹងខ្ញុំមិនចេះអោយអ្នកណាបង្ខំបង្គាំបញ្ចា»ជុងនិយាយទាំងរសាបរសល
«បើមិនស្អប់មិចមិនរៀនស្រលាញ់ បងដឹងថាឯងក៏បារម្មហ៏ពីជីមីនរហូតមកចឹងមិចមិនសាករៀនស្រលាញ់ជីមីន»ណាមជូននិយាយបញ្ចុះបញ្ចូល គេដឹងចរិកជីមីនជាក្មេងល្អទន់ភ្លន់ទើបមិនចង់អោយជុងជួបរឿងដូចគេនឹងជីនគេចង់ជុងរៀនទទួលយកជីមីនកុំខុសទាន់
«តែបងក៏ដឹងថា....»ជុងនិយាយមិនទាន់ចប់ផង ណាមជូនកាត់
«ដឹងស្អីដឹងថាអ្នកមីងផ្សំផ្គុំឯង? ហេwake up! ឯងប្រុងដេករហូតមែន!ឈប់ល្ងីល្ងើទៅឯងធំហើយជុង អ្នកមីងគ្រាន់តែចង់អោយឯងល្អបានមនុស្សល្អមានកោះត្រើយត្រឹមត្រូវ បើឯងជាឳពុកម្ដាយគេឯងនឹងយល់អារម្មហ៏នេះដែរគ្រាន់តែចង់អោយកូនល្អមានគ្រួសារតែវាល្ងើ មិនយល់គ្នាទាំងក្បាលកញ្ចាស់ហើយ»ណាមជូនរេបមួយព្រាវធ្វើអោយជុងស្ងាត់ជ្រៀបហើយយកគិត ក៏វាជាការពិតមែន ម៉ាក់គេគ្រាន់ចង់អោយគេល្អតែគេចង់ឈ្នះម៉ាក់គេទៅវិញ
«ហឹមបាទបងចាំខ្ញុំយកទៅគិតហើយនឹងរៀនយល់ពីជីមីន»ជុងគេចង់មានន័យថារៀនទទួលយកជីមិនតែគេនិយាយមិនចេញ
«អឺបើថារៀនស្រលាញ់ក៏និយាយទៅចាំយើងផ្ញើរការដូរអោយធានាឆាប់មានកូនដូចអាថេចឹង»ណាមជូននិយាយច្រលើម
«កាដូស្អីបង»ជុងសើចតែអាចយល់ន័យបងរបស់គេ
«ក៏សូកូឡាពិសេស ចាំស្អែកផ្ញើរអោយ»ណាមជូន
«អូខេអរគុណបង ចឹងខ្ញុំលេងរំខានបងហើយចឹង លាសិនហើយ»ជុងនិយាយប៉ុន្មានម៉ាត់មុននិងចុចបិទហើយណាមជូនក៏ចូលទៅបន្ទប់វិញឃើញប្រពន្ធអង្គុយឆ្កុកមើលមក
«អូនមិចមិនដេក»ណាមជូនឡើងពូកទាញអោយជីនដេកវិញហើយអោបពេញដៃ
«ចាំបង ហើយបងនិយាយជាមួយអ្នកណា»ជីនសួរដោយសម្លេងផ្អែម
«និយាយជាមួយជុងហ្គុក តែពេលនេះអស់អីហើយដេកទៅ»ណាមជូនអោនថើមថ្ងាសជីនហើយសំងំគេងវិញ។ ហើយជុងហ្គុកក៏ដូចគ្នាពេលចេញមកវិញគេក៏មករកជីមីននៅបន្ទប់ឃើញថារាងតូចដេកបាត់ទៅហើយគេក៏វាឡើងគ្រែហើយទាញកូនឆ្មាតូចមកអោប
«បងសន្យាថាបងនិងរៀនបើកចិត្តទទួលយកអូនណាមីនី»ជុងនិយាយហើយអោនថើបថ្ងាសជីមីនហើយសំងំដេកមិនទាំងមិនដឹងទេថាជីមីនមិនទាន់ដេកនោះទេគេលឺគ្រប់យ៉ាងហើយក៏ឆ្ងល់ដូចគ្នាដែរសុខៗកែប្រែលឿនបែបនេះ

#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now