ភាគទី25 ការយល់ច្រលំ

444 52 2
                                    

ភាគទី25
JEON Empire
ក្នុងបន្ទប់ការរិតាល័យរបស់ជុងហ្គុគកំពុងថើបជាមួយនឹងក្លារាយ៉ាងរោងរាល ដៃរបស់ក្លារារំកិលមកចង្កេះខោជុងហ្គុគបំរុងនឹងដោះខ្សែរក្រវ៉ាត់ជុងហ្គុគចេញតែភ្លាមនោះជុងហ្គុគទប់ដៃរបស់ក្លារាហើយរុញក្លារាចេញសឹងតែនឹងទប់ខ្លួនមិនជាប់ទៅហើយ
«ជុងបងយ៉ាងមិចនឹង»ក្លារាជ្រួញចញ្ចើម ព្យាយាមដើរទៅជិតជុងហ្គុគតែជុងហ្គុគបែរជាដើរគិច
«បងសូមទោស យើងមិនអាចធ្វើបែបនឹងទេ»ជុងហ្គុគនិយាយទាំងស្មុគ មិញនេះគេកំពុងស្រេ្តសនិងកាសុីណូរបស់គេដែរជាមុខរបរមួយទៀតរបស់ខ្លួនហើយស្របពេលនោះក្លារាមកនិយាយលេងលួងលោមជុងហ្គុគ ហើយចាប់ខ្លួនថើបភ្លាមៗទើបមិនបានតតាំងទាន់ពេល
«ក្រែងបងនៅស្រលាញ់ខ្ញុំមិនចឹង ហេជុងយើងមកដូចមុនបានទេជុង»ក្លារាអង្វករជុងហ្គុគ
«ក្លារាបងមានប្រពន្ធហើយ បងស្រលាញ់គេហើយបងមិនក្បត់គេដាច់ខាត»ជុងហ្គុគនិយាយដោយអាហាំងការ
«មិនអាចទេ បងនៅស្រលាញ់អូនមិនចឹងបងក៏មិនជួយអូនដែរ»ក្លារាយំហើយដើរចូលទៅកាន់ដៃជុងហ្គុគតែត្រូវជុងហ្គុគក្រវាសចេញ
«បងគិតថាអូនយល់ច្រលំហើយ បងគ្រាន់តែអាណិតអូនមិនបានស្រលាញ់» ជុងហ្គុគ
«មិនពិតទេបង កុហក»ក្លារាស្រែកតវា
«បងនិយាយការពិតបើអូននៅតែបែបនេះបងថាអូនរើទៅនៅខុនដូបងចុះ នៅទីនោះតាមសប្បាយហើយមិនបាច់ជួបគ្នាទៀតទេ» ជុងហ្គុគនិយាយ តាមពិតគេចង់អោយក្លារាចេញយូរហើយ មិនចង់អោយជីមីនយល់ច្រលំ តែខ្លួនរវល់និងការងា ណាបញ្ហាមិនចេះចប់ទើបមិនបានដោះស្រាយរឿងក្នុងផ្ទះ
«ហាហា នេះបងដេញអូន»ក្លារាសើចទាំងទឹកភ្នែកហួសចិត្តដែរជុងហ្គុគហ៊ានហាម៉ាត់ដេញខ្លួនបែបនេះ
«បងគិតថាដល់ពេលហើយ ហើយអូននៅទីនោះតាមចិត្តចុះនេះទុកថាបងជួយអូនហើយ»ជុងហ្គុគនិយាយហើយក្លារាចង់តបតតែមិនទាន់បានតបផងក៏មានអ្នកគោះទ្វា ហើយខេវិនក៏ដើរចូលមកនិងឆ្ងល់ដូចគ្នាដែរឃើញក្លរានៅទីនេះ
«ឯងមានការអីខេវិន»ជុងហ្គុគសួរទៅកូនចៅដែរចូលមកហើយគិតផ្លឹកមិនព្រមនិយាយ គិតតែពីឈរសម្លឹងមុខមិននិយាយអីមួយម៉ាត់សោះ
«នេះចៅហ្វាយ អ្នកប្រុសតូចយកអាហារមកអោយចៅហ្វាយ»ខេវិនហុចថង់ប្រអប់បាយអោយទៅជុងហ្គុគ
«ជីមីនមកទីនេះហេតែមិខក៏មិនចូលមក»ជុងហ្គុគទទួលហើយជ្រួញចញ្ចើមសួរ
«ខ្ញុំមិនដឹងដែរព្រោះខ្ញុំត្រូវទៅយកឯកសារហើយគាត់ថាមករកចៅហ្វាយតែពេលខ្ញុំមកវិញគាត់បែរជាផ្ញើរអោយខ្ញុំយកអោយចៅហ្វាយ»ខេវិនបកស្រាយប្រាប់ចៅហ្វាយខ្លួន
«គេមាននិយាយអីប្រាប់ឯងទេ»ជុងហ្គុគសួរព្រោះមានអារម្មហ៏ថាមានរឿងមិនស្រួលហើយ
«គាត់ចៅហ្វាយរវល់តែប៉ុន្នឹងទេបាទ»គ្រាន់តែខេវិននិយាយភ្លាមជុងហ្គុគក៏ទាញសោឡានចេញទៅរកជីមីនភ្លាមដោយមិនខ្វល់ពីក្លារាដែរតាមមើលខ្លួនគ្រប់សកម្មភាពនោះទេ។ អារម្មហ៏គេប្រាប់ថាជីមីនបានឃើញអ្វីហើយយល់ច្រលំនិងគេមិនខាន។
ជុងហ្គុគកំពុងជិះយ៉ាងលឿនដើម្បីអោយដល់វិមានអោយបានឆាប់ក្នុងចិត្តបារម្មហ៏ខ្លាចប្រពន្ធគេយល់ច្រលំគិតមិនល្អលើគេ។ បើសួរថារឿងដែរក្លារានិងជីមីនឈ្លោះគ្នាគេខ្វល់ចិត្តទេ នោះគឺអត់ទេ។ គេខ្វល់ពីប្រពន្ធមិនចង់អោយប្រពន្ធឈ្លោះគ្នា មិនចង់អោយប្រពន្ធដ៏ល្អរបស់ខ្លួនខ្លាចជាមនុស្សរករឿងខុសទំនង់និងនណាម្នាក់។ សម្រាប់គេជីមីនតែម្នាក់គឺគ្រប់គ្រាន់ហើយ ទោះជាមួយរយះនេះរវល់មិនបានន័យថាមិនខ្វល់គ្រាន់តែមានរឿងច្រើនអោយគេដោះស្រាយប៉ុនោះ។

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now