ភាគ20អាណិតធំជាងស្រលាញ់

897 63 5
                                    

ភាគ20
2ខែក្រោយមក
មកដល់ពេលនេះវា2ខែហើយដែរជីមីននឹងជុងហ្គុគមកពី honeymoon ហើយពេលនេះពួកគេក៏បែកផ្ទះនៅផ្សេងពីប៉ាម៉ាក់ព្រោះជុងហ្គុគថាចង់នៅពីរអ្នកប្រពន្ធចង់ឯករាជមានគ្រួសារជារបស់ខ្លួនតែគ្រប់យ៉ាងមិនល្អទាំងអស់ទេតាំងមករស់នៅបែកផ្ទះទោះជុងហ្គុគកែរខ្លួនធ្វើជាប្ដីល្អ ស្រលាញ់ជីមីនតែបែរគ្មានពេលសម្រាប់ជីមីនដូចមុន។ ជុងហ្គុកតែងតែចេញពីផ្ទះពីព្រឹកមកវិញយប់ហើយថ្ងៃខ្លះមិនបានមកផ្ទះក៏មានដោយសារការងារច្រើនហើយជីមីនក៏យល់ពីចំណុចនេះដូចគ្នា
-បន្ទប់អាហារ-
ថ្ងៃនេះជីមីនសប្បាយចិត្តណាស់ព្រោះជុងហ្គុគអង្គុយចាំញាំអាហារពេលព្រឹកជាមួយគេមិនដូចរាល់ដងដែរគេត្រូវញាំម្នាក់ឯង
«ជុងហា»ញាំអាហារសុខៗជីមីនក៏ហៅជុងហ្គុគដោយសម្លេងផ្អែមតាមចរិកគួរអោយស្រលាញ់របស់គេ
«ហឹម»ជុងហ្គុគលើកកាហ្វេមកផឹកហើយក្រហឹមដូចទទួលដឹងអោយជីមីននិយាយបន្ត
«ល្ងាចនេះបងមកញាំអាហារជាមួយអូនទេ»ជីមីនសួរទាំងមានក្ដីសង្ឃឹមតិចៗថានឹងបានញាំបាយជាមួយជុងហ្គុក
«ហឹមបងនឹងចេញអោយបានឆាប់ថ្ងៃនេះដើម្បីមកញាំបាយជាមួយអូន»ជុងហ្គុគគេមិនចង់ប្រកែកដោយសារកែវភ្នែកកូនឆ្មាកំពុងមើលមកគេហើយយ៉ាងណាក៏គេចង់មានពេលជាមួយប្រពន្ធខ្លះដែរ
«ចឹងថ្ងៃនេះអូនធ្វើម្ហូបចាំបងណា»ជីមីនញញឹមលិបភ្នែកដាក់ជុងហ្គុកធ្វើអោយជុងហ្គុកគ្រឺតទ្រាំមិនបានទើបយកដៃទាញថ្ពាល់ជីមីនលេង
«បាទប្រពន្ធសម្លាញ់ បងត្រូវទៅហើយណាបងស្រលាញ់អូន»ជុងហ្គុគងើបឡើងហើយអោនទៅថើបថ្ងាស់ជីមីនបន្តិចមុននឹងដើរចេញទៅធ្វើការទុកអោយជីមីនអង្គុយអឹមអៀនម្នាក់ឯង
-Jeon Empire Group-
ក្នុងអាគារខ្ពស់របស់ប្រទេសគូរេកំលោះសង្ហាជុងហ្គុគប្រញាប់សញ្ញេឯកសារអោយឆាប់រួចព្រោះប្រពន្ធជាទីស្រលាញ់កំពុងចាំនៅផ្ទះ
តុកតុក
«ចូលមក»សម្លេងក្រលធំអនុញាតិអោយអ្នកខាងក្រៅចូលទាំងមានអារម្មហ៏ធុញថប់បំផុតដែរការងារជិតរួចបានទៅផ្ទះហើយបែរជាមានអ្នកមករកបែបនេះ
«ជុង....»សម្លេងមនុស្សស្រីស្រួយស្រេបជាមួយរ៉ូបពណ៏ផ្កាឈូកស្រាលហៅជុងហ្គុគទាំងទឹកភ្នែករលីងរលោង
«ក្លារា»ជុងហ្គុគងើបឈរទាំងស្រឡាំងកាំងមិនស្មានសង្សាចាស់គេដែរបែកគ្នាជាយូរហើយនោះបែរជាមកឈរនៅចំពោះមុខគេទៅវិញ ហើយជាមួយនឹងទឹកភ្នែកទៀតផង
«អូននឹកបងណាស់ជុងហឹក ហឹក»ក្លារាចូលទៅអោបហើយយំស្រស្រាកដាក់ជុងហ្គុគហើយមានអេរិកាដើរចូលមកតាមក្រោយទឹកមុខតានតឹងទៀតផង
«មានរឿងអីរិកាហេតុអីក្លារាយំខ្លាំងយ៉ាងនេះ»ជុងហ្គុគជ្រួញជញ្ចើមសួរប្អូនជីដូនមួយហើយដៃកំពុងអង្អែលខ្នងលួងលោមអោយក្លារាបាត់យំ
«នាងរត់ចេញពីផ្ទះហើយប៉ានាងក៏គំរាមសម្លាប់នាងចោលដោយសារនាងមិនព្រមរៀបការតាមការរៀបចំរបស់គាត់»អេរិកានិយាយដើរទៅអង្គុយនៅសាឡុងរបស់ជុងហ្គុគ
«មិចក៏អូនមិនព្រមហាក្លារាគាត់ចង់អោយអូនល្អតើ គ្មានប៉ាម៉ាក់ណាចង់អោយកូនខ្លួនលំបាកទេ»ជុងទាញក្លារាចេញហើយជូតទឹកភ្នែកអោយនឹងដឹកដៃទៅអង្គុយនិយាយគ្នាអោយដឹងរឿង
«អូនមិនបានស្រលាញ់គេ បើរៀបការជាមួយមនុស្សអូនមិនស្រលាញ់អូនសុខចិត្តស្លាប់ល្អជាង»ក្លារានិយាយទាំងទឹកភ្នែកធ្វើអោយជុងហ្គុគតឹងចិត្តពេញទំហឹងហើយ
«ចុះអូនមិនប្រាប់ហេតុផលអោយប៉ាអូនអោយសមស្របទៅបងគិតថាគាត់និងយល់មិនខាន»ជុងហ្គុគព្យាយាមពន្យល់ហើយជូតទឹកភ្នែកអោយអតីតមិត្តស្រី
«បងក៏ដឹងថាប៉ាអូនយ៉ាងមិចដែរមិនចឹង?អូនបែកគ្នាជាមួយបងក៏ដោយសារគាត់បងក៏ដឹង»ក្លារានិយាយធ្វើអោយជុងហ្គុគឆ្លើយលេងចេញព្រោះពេលនោះគេហើយនឹងក្លារាត្រូវបង្ខំចិត្តបែកគ្នាក៏ព្រោះតែហេតុផលនេះមែនទាំងដែរចិត្តកំពុងពេញស្រលាញ់
«អូនចង់អោយបងធ្វើបែបណាចឹង»ជុងហ្គុកមិនអាចទ្រាំមើលមនុស្សម្នាក់ដែរខ្លួនធ្លាប់ស្រលាញ់ពិបាកបានទេតែគេពេលនេះមានមនុស្សដែរគេស្រលាញ់ហើយចឹងតើអោយគេដោះស្រាយបែបណា
«បងជួយអោយអូននៅជាមួយផង អូនសូមអង្វ»ក្លារាអង្វទាំងទឹកភ្នែកហើយកាន់ដៃជុងហ្គុគជាប់
«តែបងមានប្រពន្ធហើយបងមិនអាច...»ជុងហ្គុគនិយាយមិនទាន់ចប់ផងអេរិកាក៏និយាយកាត់
«បងកុំបារម្មហ៏បើបងយល់ព្រមខ្ញុំនឹងទៅនៅទីនោះដូចគ្នា ចឹងតើបានឬនៅ»អេរិកានិយាយ
«តែវានៅតែមិនសម បងគិតថាចាំបងរៀបចំផ្ទះអោយឯងនៅតែ2អ្នកមិនល្អជាងហេ»ជុងហ្គុគគេមិនចង់អោយជីមីនគិតច្រើនណាមួយជីមីនអាចនឹងអន់ចិត្តបើដឹងថាក្លារាជាសង្សាចាស់ខ្លួន
«ចុះបើប៉ាអូនមករករឿង អូនខ្លាច អូនសន្យាអូននិងឆាប់រើចេញពេលប៉ាអូនគាត់ស្ងប់ជាងនេះ»ក្លារាព្យាយាមបញ្ចុះបញ្ចូល
«ហឹម ចឹងតាមនឹងទៅ»ជុងហ្គុគយល់ព្រមទាំងតឹងចិត្តបំផុតព្រោះគេក៏អាណិតមិនដាច់ចិត្តអោយក្លារានៅម្នាក់ឯងដែរតែគេក៏ខ្លាចចិត្តជីមីនដូចគ្នា
«អូនអរគុណបងណាស់»ក្លារាហក់អោបជុងហ្គុគហើយលួចញញឹមសមចិត្តដែរផែនការខ្លួនបានសម្រេច
វិមានត្រកូលជុន
ស្របពេលដែរជុងហ្គុគកំពុងអោបអាណិតសង្សាចាស់អ្នកជាប្រពន្ធនៅផ្ទះឯនេះវិញដៃកំពុងមមាញឹកធ្វើអាហារអោយលោកប្ដីទាំងទឹកមុខស្លេកស្លាំងដូចអាចដួលបានគ្រប់ពេល
«អ្នកប្រុសសម្រាក់សិនទៅអ្នកប្រុសមិនស្រួលខ្លួនមិនបាច់ធ្វើទេចា»ម៉ែដោះនិយាយដោយសារជីមីនក្អួតច្រើនដងហើយថ្ងៃនេះតែមិនព្រមសម្រាកសោះនៅតែចចេះឈរធ្វើម្ហូបអោយខានតែបាន
«មិនអីទេម៉ែដោះជិតរួចហើយណា»ជីមីននៅតែនិយាយសម្ដីផ្អែមទាំងដែរខ្លួនអស់កម្លាំងស្ទើរស្លាប់
«តែអ្នកប្រុសកំពុងឈឺណា»ម៉ែដោះនិយាយទាំងទឹកមុខព្រួយបារម្មហ៏
«ខ្ញុំមិនអីទេម៉ែដោះកុំបារម្មហ៏»ជីមីនញញឹមទាំងកាតពិតខ្លួនហត់ខ្លាំងណាស់តែចង់ផ្គាប់ចិត្តប្ដីចង់ញាំបាយមួយពេលអោយមានន័យជាមួយប្ដីសុខចិត្តឈរធ្វើទាំងឈឺក៏មានក្ដីសុខព្រោះដើម្បីមនុស្សខ្លួនស្រលាញ់ស្មើជីវិត។

ម៉ោង9ជាងទៅហើយតែមកមើលរាងតូចរបស់ជីមីនដែរអង្គុយចាំប្ដីស្ទើរតែក្បាលក្រាបនឹងតុទៅហើយតែអ្នកជាប្ដីនៅមិនទាន់មកដល់ទៀតមិនដឹងជាទៅណាទុកអោយប្រពន្ធដែរកំពុងមិនសូវស្រួលខ្លួនស្រាប់មកអង្គុយចាំហើយខលមិនលើកទាំងសន្យាថានឹងមកញាំបាយជាមួយគ្នា
«អ្នកប្រុសតូចពិសាអាហារមុនទៅនេះយប់ហើយ»ម៉ែដោះអង្អែលខ្នងជីមីនអោយញាំបាយ ខ្លួនតូចក្អួតខ្លាំងហើយនៅមិនទាន់បានបាយតាំងពីថ្ងៃទៀតហើយនេះសុខចិត្តអង្គុយចាំប្ដីមិនព្រមញាំអីសោះ
«មិនអីទេម៉ែដោះខ្ញុំមិនទាន់ឃ្លានទេ ម៉ែដោះទៅសម្រាកមុនចុះណា»ជីមីនញញឹមនិយាយប្រាប់ម៉ែដោះ
«មិនអីទេម៉ែដោះនៅជាមួយអ្នកប្រុសតូចណា»គាត់ញញឹមប្រាប់អ្នកប្រុសតូចគួរអោយស្រលាញ់របស់គាត់
«បាទម៉ែដោះ»ជីមីនមិនចង់ប្រកែកច្រើនក៏យល់ព្រមហើយអង្គុយចាំរហូតដល់មួយសន្ទុះក្រោយសម្លេងឡានជាច្រើនគ្រឿងជិះចូលមកក្នុងវិមាន មិនបាច់ប្រាប់ក៏ដឹងថាជាអ្នកណា។ គ្មានអ្នកណាក្រៅពីលោកប្ដីជាទីស្រលាញ់របស់ជីមីននោះទេ។ជីមីនងើបពីកៅអីទាំងញញឹមស្រស់ដើរទៅមុខទ្វាធំដើម្បីទទួលជុងហ្គុគតែស្នាមញញឹមទាំងនោះត្រូវរលុបបាត់ភ្លាមៗពេលជុងហ្គុគដើរចូលមកហើយកាន់ដៃស្រីម្នាក់ទៀតផងតែក៏ប្រញាប់លេងដៃភ្លាមពេលឃើញជីមីនដើរមកដល់
«បងមកវិញហើយហេនេះអ្នកណានឹង»ជីមីននិយាយធម្មតាដូចមិនបានឃើញអ្វីទាំងអស់ហើយសួរទៅជុងហ្គុគដែរដើរមកអោបចង្គេះខ្លួន
«នេះក្លារាមិត្តចាស់របស់បងហើយជាមិត្តរបស់អេរិកា»ជុងហ្គុគនិយាយផ្អែមដាក់ប្រពន្ធ
«សួរស្ដីជីមីន»ក្លារាញញឹមផ្អែមហើយលាដៃមកចាប់ដៃជីមីន
«បាទសួរស្ដី»ជីមីនញញឹមតបវិញ
«អឹម ហើយពួកគេមកនៅទីនេះមួយរយះដោយសារក្លារាមានបញ្ហានឹងអ្នកផ្ទះ អូនមិនប្រកាន់ទេមែនទេ»ជុងហ្គុគងាកមកសួរជីមីន
«អូនមិនប្រកាន់ស្រាប់ហើយ ចឹងមកញាំបាយទាំងអស់គ្នាសិនទេ»ជីមីននៅតែញញឹមផ្អែមដាក់គ្រប់គ្នា គេមិនប្រកាន់ស្រាប់ហើយបើគេមនុស្សចិត្តល្អស្រាប់ហើយនឹង
«ពួកយើងញាំរួចហើយ ចឹងបើនិយាយគ្នាចប់ហើយខ្ញុំងងុយ» អេរិកាដែរស្ងាត់មាត់យូរនិយាយបែបធុញទ្រាន់ដាក់ជីមីន
«ចឹងមិនអីទេនាំគ្នាទៅសម្រាក់ទៅចឹង»ជីមីនមិនបាននិយាយអីក្រៅពីចាក់បណ្ដោយហើយដើរតាមជុងហ្គុគទៅខាងលើទាំងខ្លួនមិនទាន់ញាំអីនឹងបានត្រឹមអន់ចិត្តព្រោះដឹងថាជុងហ្គុគភ្លេចសន្យាបាត់ទៅហើយ

(ធ្វើគ្រប់យ៉ាងដើម្បីប្ដីទាំងដែរគេមិនដែរខ្វល់)
រឿងនេះមិនវែងទេចឹងជួយlike comment shareផងណា 😍🥰❤️ អរគុណសម្រាប់រាល់ការនឹករលឹក ស្រលាញ់អ្នកទាំងអស់គ្នាណាស់💋🥰❤️
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now