ភាគ17អូនគ្រាន់តែជាមនុស្សអត្មានិយមម្នាក់

584 52 0
                                    

ភាគ17
មកមើលអ្នកដែរអង្គុយផឹកនោះវិញមិនទាន់ដឹងមានរឿងអីកើតឡើងនោះទេ
«ខ្ញុំមិនទាន់ចង់បានកូនជាមួយមីនីទេជូន»ជុងនិយាយហើយងាកទៅណាមជូន
«ឯងឆ្កួតទេហេម៉ាត់ថាស្រលាញ់ជីមីនតែមិនចង់មានកូន»ថេស្ដីអោយមិត្តគេមិនយល់ពីមិត្តម្នាក់នេះគិតអីមែន
«ឯងមិនយល់ទេ យើងចង់នៅជាមួយជីមីនចង់ផ្អែមអោយបានយូរសិន មិនទាន់ចង់មានកូនទេ»ជុងនិយាយ តាមពិតមិនមែនគេមិនចង់បានកូនទេគ្រាន់តែមិនទាន់យក គេចង់នៅផ្អែមជាមួយប្រពន្ធអោយបានយូរសិនតែប៉ុនោះណាមួយគេខ្លាចពេលមានកូនទៅប្រពន្ធស្រលាញ់កូនជាងខ្លួន(ច្រណែនកូនស្ដែង🤣)
«ឯងនេះចេះទេមានហើយហា ចុះបើមានឯងគិតយ៉ាងមេច»ជូនក្រវីក្បាលហួសចិត្តសួរ
«មិនអាចមានទេព្រោះខ្ញុំការពាររហូត»ជុងសើចស្ញេញ
«ដល់ថ្នាក់ការពារផងហេនៀក»ថេនិយាយហួសចិត្តតែម្ដង
«ហើយបើនៅតែមាននោះគិតយ៉ាងមិច»ជូនសួរ
«ក៏ទុកនឹងហើយយ៉ាងណាខ្ញុំក៏ស្រលាញ់កូនគ្រាន់តែមិនទាន់ចង់មានពេលនេះតើ»ជុងនិយាយមុខសេដ គេមិនមែនមិនស្រលាញ់កូនទេគ្រាន់តែមិនទាន់ចង់បានពេលនេះតើតែបើមានក៏មិនអីស្រាប់ហើយ
«ឯងនេះ»ថេថាអោយស្របពេលអ្នកបំរើដើរមកល្មម
«លោកប្រុសអ្នកប្រុសតូចសូហ្គាថាកម្មពិធីចាប់ផ្ដើមហើយបាទ»អ្នកបំរើអោនក្បាលគោរពប្រាប់ចៅហ្វាយ
«អូខេតោះទៅ»ណាមជូនហៅពួកគេនៅកន្លែងកាត់នំដែររៀបនឹងចាប់ផ្ដើមហើយពេលដើរមកដល់គ្រប់គ្នាក៏ឈរនៅទីនោះជាស្រេច ថេក៏ដើរទៅឈជិតសូហ្គានឹងកូនប្រុសខ្លួន ជុងក៏មើលជុំវិញរកប្រពន្ធខ្លួនតែមិនឃើញក៏សម្រេចចិត្តដើរទៅសួរជីន
«បងជីនមានឃើញមីនីទេ»ជុងសួរជីនដែរកំពុងឈរជិតណាមជូននោះ
«បងឃើញដើរទៅក្រៅតែមិនច្បាស់ទេ»ជីនឃើញជីមីនដើរទៅក្រៅតែមិនចាប់អារម្មហ៏គិតថាដើរទៅតាមព្រោះគិតថាប្រហែលតាមជុងហ្គុគតែបែរជាមិនឃើញមកវិញជាមួយគ្នាទៅវិញ
«ចឹងខ្ញុំសុំទៅតាមមីនីសិន»ជុងប្រាប់ណាមជូននឹងជីនហើយពួកគេងួកក្បាលទទួលជុងក៏ដើរចេញទៅរកជីមីនទៅ
____
សួនច្បារមុខវិមានគីម
ជីមីនឈប់យំហើយអង្គុយមើលឡើងលើមេឃខួរក្បាលកំពុងគិតរឿងសបគ្រប់មិនដឹងថាគិតពីអ្វីខ្លះទេ ជីមីនអង្គុយគិតតែទាំងមិនចាប់អារម្មហ៏ថាមានមនុស្សមកឈរជិតខ្លួន
«អូនមកអង្គុយអីនៅទីនេះធ្វើអីហឹម»ជុងដើរមកឈរជិតជីមីនដែរអង្គុយលើបង់នោះមើលមកគេម៉ក់ៗ
«បង អូនអោបតិចបានអត់»ជីមីនឃើញមុខជុងហ្គុកគេចង់យំទៀតហើយ គេទាញដៃជុងហ្គុកមកឈរពីមុខអោបជុងជាប់
«អូនកើតអីហឹម»ជុងឈរអង្អែលក្បាលជីមីនហើយដៃម្ខាងហើយដៃម្ខាងទៀតអោបជីមីន
«អូនមិនអីទេ»ជីមីនគេពិបាកចិត្ត គេស្រលាញ់ជុងហ្គុកណាស់ចុះបើថ្ងៃណាមួយបើគេបាត់បង់ជុងហ្គុកតើអោយគេធ្វើបែបណា ជីវិតគេមានតែម្នាក់ឯងស្រាប់ហើយកន្លងមកគេឯការណាស់ហើយគេគ្មានកូនបើមានកូន កូនគេអាចជាកំលាំងចិត្តអោយរស់បន្តទោះគ្មានជុងហ្គុកក៏គេអាចរស់បានទេតែពេលនេះគេគ្មានទេ
«អូនមិនស្រួលខ្លួនមែនទេមីន»ជុងផ្ងើយចង្កាជីមីនឡើងជីមីនមើលមុខគេផ្ងក់ៗ
«ហឹមយើងអាចទៅវិញបាននៅ»ជីមីនងួកក្បាលដោះសារសិនអោយតែបានៗ
«អូខេចាំបងខលប្រាប់បងជូនហើយយើងទៅវិញណា»ជុងប្រាប់ជីមីនហើយជីមីនងួកក្បាលទទួល ជុងអោនថើបមាត់ជីមីនបន្តិចហើយខលទៅប្រាប់ណាមជូនថាជីមីនឈឺត្រូវទៅវិញមុនណាមួយកម្មពិធីក៏ជិតចប់ដែរហើយ
______
ពីរអ្នកប្ដីប្រពន្ធជិះក្នុងឡានស្ងាត់អោយជ្រៀបតាំងពីចេញពីវិមានជូនមកម្លេះតែជុងហ្គុកមិនសួរនាំគិតថាជីមីនមិនស្រួលខ្លួនចឹងក៏បន្តស្ងាត់រហូតដល់ផ្ទះតែម្ដងទៅ។
តែពេលមកដល់ផ្ទះជីមីនបើកទ្វាឡានដើរចូលផ្ទះបាត់មិនចាំជុងហ្គុកទាល់តែសោះធ្វើអោយជុងហ្គុកជ្រួញចញ្ចើមដើរតាមពីក្រោយរហូតដល់បន្ទប់ប៉ុន្តែពេលមកដល់បន្ទប់គេក៏ត្រូវភ្ញាក់ម្ដងទៀតដោយសារជីមីនចាប់គេថើបយកថើបយកតែម្ដង
«ហឹម មីនអូនកើតអី»ជុងគេមិនបានប្រកែកតែប្រពន្ធគេធ្វើរឹកភ្លែកៗទើបអត់សង្ស័យមិនបាន
«អូនចង់ធ្វើវា បងកំដរអូនទៅ»ជីមីនធ្វើភ្នែកម៉ក់ៗជំទើតទាញមុខជុងហ្គុកមកថើបតែជុងងើយមុខឡើងលើសើចកខឹកចង់ធ្វើបាបជីមីន
«នេះប្រពន្ធបងកើតអីហា បានចង់ធ្វើចឹងរាល់ដងបងបង្ខំមិនចង់បានផង»ជុងធ្វើមុខច្រលើមដាក់ជិមីន
«បងមិនធ្វើអត់ទៅចឹង»ជីមីនចង់បង្វែខ្លួនគេចចេញតែជុងចាប់បីបោះទៅលើគ្រែតែម្ដង
«អូនអ្នកផ្ដើមទេណាប្រពន្ធសម្លាញ់ចឹងកុំបន្ទោសបងអោយសោះ»ជុងនិយាយហើយមើលមុខជីមីនដែរមើលមកខ្លួបងួកក្បាលផ្ងក់ៗនោះ សួរអ្នកណាទ្រាំបានបើខ្ចូតម្លឹងៗ។ ជុងអោនថើបជីមីនយ៉ាងរោលរាលហើយធ្វើរឿងនោះជាមួយគ្នារហូតដល់ទៅជាង3ម៉ោងទើបឈប់។
___
ជីមីនកំពុងដេកដកដង្ហើមខូកៗនៅលើទ្រូងរបស់ជុងហ្គុកបន្ទាប់ពីសង្រ្គៀមលើគ្រែដ៏ក្ដៅគគុកហើយ
«អូនងូតទឹកទេបងនាំទៅ»ជុងអង្អែលក្បាលជីមីនដែរដដកគិតអ្វីមិនដឹងនៅលើទ្រូងគេនោះ
«អត់ទេបងងូតមុនទៅអូនចង់ដេកបន្តិចទៀត»ជីមីននិយាយងុលៗ ហើយជុងហ្គុគក៏លើកក្បាលជីមីនថ្នមៗដាក់លើខ្នើយ
«អមែនហើយអូនផឹកវាទៅបងមិនទាន់ចងមានកូនពេលនេះ»ជុងហ្គុគថើបថ្ងាសរាងតូចនឹងហុចថ្នាំអោយជីមីនដែរដេកលើគ្រែនោះ ជីមីនទទួលវាកាន់ក្នុងដៃហើយជុងហ្គុកក៏ដើរចេញបាត់ គ្រាន់តែជុងហ្គុកចូលបននទប់ទឹកភ្លាមជីមីនក៏ងើបអង្គុយស្រកទឹកភ្នែកមើលថ្នាំក្នុងដៃថាគួរលេបវាឬអត់តែចុងក្រោយគេនៅតែមិនអាចធ្វើវាបាន
«អោយអូនសូមទោស អូនគ្រាន់តែជាមនុស្សអត្មានិយមម្នាក់ដែរចងមានកូនរបស់ខ្លួនប៉ុននោះ»ជីមីនយំបោះថ្នាំចោលហើយយំឡើងសសឹក គេខ្លាចជុងហ្គុគដឹងហើយខឹងគេណាស់តែគេគ្រាន់តែចង់ក្លាយជាម្ដាយមួយរូបដូចគេ គេខុសដែរមែនទេ?
#Min_Ayla

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now