ភាគទី28

703 66 6
                                    

ភាគទី28
ក្នុងបន្ទប់ទារុញកម្មដែរងងឹតសូន្យស្លប់ ដែរមានរាងតូចរបស់អូមេហ្គាតូចកំពុងអង្គុយអោបចង្គុងគួរអោយអាណិតយ៉ាងកំព្រោងៗ។ ជីមីនអង្គុយអោបពោះដែររាងកាយពេលនេះសុះទៅដោយស្លាក់ស្នាមវាយដំគ្រប់កន្លែង ដោយសារក្លារាវាយដំមិនលួសថ្ងៃ។ ក្នុងចិត្តជីមីនពេលនេះអារម្មហ៏ភ័យក្លាច បារម្មហ៏ចំពោះសុវត្ថិភាពកូនហើយនៅសភាពបន្ទប់ងងឹតសូន្យស្លប់មិនដឹងថ្ងៃយប់មានតែខ្លឹនឈាមពាសពេញបន្ទប់ ធ្វើអោយជីមីនស្ទើបាត់បង់ស្មារតីម្ដងៗគ្រប់គ្រងអារម្មហ៏ខ្លួនឯងមិនបានទៅហើយ
ក្រាក៚
សម្លេងបើកទ្វាធ្វើអោយជះពន្លឺភ្លើងពីខាងក្រៅចូលមកខាងក្នុងបន្ទប់ បង្ហាញអោយឃើញស្រីស្អាតក្លារាចូលមកជាមួយអង្គរក្ស ហើយញញឹមចំអកនិសភាពរាងតូចដែរភ័យឡើងញ័រខ្លួនតតាត់
«ហាយមីនី» ក្លារាញញឹមដើរទៅជិតជីមីន
«នាងចង់បានស្អីហាស»ជីមីនប្រមូលភាពក្លាហានស្រែកអោយក្លារា ដៃអោបពោះជាប់ ព្យាយាមលាក់នៅភាពភ័យខ្លាចរបស់ខ្លួន
«ចុះបើយើងថាយើងចង់បានជុងហ្គុគនោះ»ក្លារាញញឹមចុងមាត់សប្បាយចិត្តនៅទឹកមុខរបស់ជីមីន
«ប្ដីយើងមិនយកភ្នែកមើលស្រីដូចនាងទេ»ជីមីនទោះជាភ័យខ្លាចតែអារម្មហ៏ខឹងដែរស្រីផ្សេងហ៊ានមកនិយាយក្ដែងៗថាចង់បានប្ដីខ្លួននៅនឹងមុខ
«មកពីឯងទើបជុងបោះបង់ចោលយើង»ក្លារាកញ្ច្រោលចាប់បោចសក់របស់ជីមីនបញ្ច្រាសទៅក្រោយមួយទំហឹង
«ទោះជាគ្មានខ្ញុំក៏ជុងមិនយកស្រីដូចជានាងដែរ»ជីមីនថាអោយក្លារាមួយទំហឹង ធ្វើអោយក្លារាវាយជីមីនជាច្រើនដៃហើយជ្រុលទៅច្រានជីមីនមួយទំហឹងដៃ
«អូយ ពោះខ្ញុំ »ជីមីនអោបពោះថ្ញួចថ្ងូរពេលមានអារម្មហ៏ថាឈឺពោះជាខ្លាំង
«បើគ្មានឯងជុងនិងក្លាយជារបស់យើង ឯងសមតែស្លាប់ទៅ»ក្លារានិយាយមុននិងទាត់ពោះជីមីនជាច្រើនជើង ទោះជីមីនអោបពោះក៏មិនអាចការពារបាន។ វាយជីមីនអស់ចិត្តក្លារានិងកូនចៅក៏ចេញពីបន្ទប់ ទុកអោយភាពងងឹតក្របដណ្ដប់បន្ទប់ម្ដងទៀត។
«ជួយផង ជួយកូនខ្ញុំផង»ជីមីននិយាយខ្សោយៗខំវារទៅជិតទ្វាទាំងដែរមើលអ្វីមិនឃើញ
«សូមមេត្តាជួយកូនខ្ញុំផង»ជីមីននៅតែដង្ហើយហៅរកជំនួយទោះដឹងថាគ្មានប្រយោជន៏ក៏ដោយ។
Seoul International airport ៚
អាលហ្វារូបសង្ហាពោលពេញដោយអំណាច ដើរចេញពីប្រលានយន្តហោះដោយប្រញាប់ប្រញាល់ជាទីបំផុត ក្នុងចិត្តមានអារម្មហ៏មិនស្រួលសោះព្រោះខំទាក់ជីមីន2ថ្ងៃហើយតែទាក់ទងមិនបាន ចំណែកអ្នកផ្ទះក៏គ្មានអ្នកទទួល បើដឹងថាបែបនេះខ្លួននឹងយកប្រពន្ធទៅជាមួយតាមកាលសុំរបស់ប្រពន្ធតាំងពីថ្ងៃនោះម្លេះ
-ត្រលប់ទៅថ្ងៃជុងរៀបឡើងយន្តហោះ-
«ជុងហា អោយអូនទៅតាមបងផងបានទេ អូនមិនចង់នៅផ្ទះទេ»ជីមីនពេបមាត់ឈនៅមុខផ្ទះចាំជូនដំណើរជុងហ្គុគ អង្វជុងអោយយកខ្លួនទៅជាមួយ
«បងទៅហើយនិងឆាប់មកវិញនៅផ្ទះជាមួយម៉ែដោះទៅល្អទេ»ជុងព្យាយាមលួងលោមប្រពន្ធ
«តែអូនចង់នៅជាមួយបង ទុកថានេះជាលើកចុងក្រោយដែរអូនសុំចុះណា»ជីមីនតតូចសុំប្ដីទាំងមិនយល់ពីខ្លួនឯងដូចគ្នាដែរសុខៗបែរជាមិនចង់នៅជិតប្ដី មិនចង់ឃ្លាតឆ្ងាយ មានអារម្មហ៏ថាឃ្លាតលើកនេះអាចនឹងឃ្លាតរហូត
«ឥឡូវបែបនេះល្អទេ បងនឹងខលរកអូនរាល់ថ្ងៃហើយពេលបងមកវិញបងនឹងជូនអូនទៅលេងសមុត្រដូចដែរអូនចង់ទៅយ៉ាងមិចដែរ»ជុងព្យាយាមលួងប្រពន្ធជាទីស្រលាញ់ដែរពេបមាត់
«សន្យាណាថានិងឆាប់មកវិញ»ជីមីនពេបមាត់តិចៗទាមទារសន្យាពីប្ដី
«បាទសន្យា»ជុងញញឹមថើបពេញមុខរបស់ជីមីននិងឡើងឡានចេញដំណើរទាំងអាលោះអាល័យ

អន្លង់ស្នេហ៏ភរិយាផ្សំផ្គុំ❤️Where stories live. Discover now